Jump to content

ភូមិកំពង់ក្រែង

ពីវិគីភីឌា

ភូមិកំពង់ក្រែង មានទីតាំងស្ថិតនៅឃុំកំពង់ក្រែងស្រុកទឹកឈូខេត្តកំពត។ ប្រជាជននៅភូមិនេះប្រកបមុខរកស៊ីលក់ដូរ ធ្វើស្រែចម្ការ និងមានប្រជាជនមួយចំនួនធំមានមុខរបរជាអ្នកធ្វើនំលក់ ដែលរបរនេះពួកគាត់បានធ្វើតាំងពីអ្នកជំនាន់មុនមកម្ល៉េះ ប៉ុន្តែក៏មានប្រជាជនមួយចំនួនតូចប្រកបរបរនេសាទផងដែរព្រោះភូមិនេះមានព្រែកកំពតដែលតភ្ជាប់ពីក្រុងកំពត។ នំដែលប្រជាជនធ្វើគឺសុទ្ធសឹងតែធ្វើដោយដៃផ្ទាល់តែម្ដង ក្នុងនោះរួមមាន នំដង្កូវ នំបំពង់(ប្រជាជននៅតំបន់នោះហៅនំនេះថា"នំបាញ់កែប") និងនំកន្ត្រំឬនំច្រមុះជ្រូក។ បន្ទាប់ពីពួកគាត់ធ្វើនំរួច គឺត្រូវវេចខ្ចប់ បន្ទាប់មកលក់ទៅអោយឈ្មួញកណ្ដាលដើម្បីបានកម្រៃ។ ឈ្មួញកណា្ដល អាចជាអ្នកនៅក្នុងភូមិជាមួយគ្នា ឬអ្នកផ្សេង ពួកគាត់បានប្រមូលទិញនំដែលប្រជាជនបានធ្វើរួចយកទៅលក់ចែកចាយនៅតាមផ្សារ តាមខេត្តក្រុងផ្សេងៗទៀត។ មិនតែប៉ុណ្ណោះភូមិកំពង់ក្រែងក៏ជាចរន្តឈាមនៃវិស័យទេសចរណ៍ក្នុងខេត្តផងដែរ គឺភូមិនេះសម្បូរទៅដោយរមណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែង មានទាំងផ្ទះបឹងហ្កាឡូនិងកន្លែងស្នាក់នៅផ្សេងៗទៀត។