ភូមិខ្សុំជើង
ភូមិខ្សុំជេីងជាភូមិមួយស្ថិតនៅក្នុងឃុំកំពង់ពពិលស្រុកពារាំងខេត្តព្រៃវែង។ ភូមិនេះមានសាលារៀនមួយដែលគេនិយមហៅថា សាលាភូមិមោក(សាលាបឋមសិក្សាខ្សុំជើង)។ នៅក្នុងភូមិសម្បូរដោយផ្លូវខ្វាត់ខ្វែង។អ្នកភូមិភាគច្រើនជាកសិករ។នៅជុំវិញភូមិព័ទ្ធដាេយវាលស្រែ។ហើយនៅខាងលិចភូមិមានបឹងមួយគឺបឹងឈូក។ភូមិនេះមានវត្តមួយគឺវត្តខ្សុំជើងដែលចំណុះឱ្យភូមិខ្សុំជើងនិងភូមិគគរ។វត្តខ្សុំជើងនេះហើយដែលជាទីអារាមកំណើតព្រះសុមេធវង្ស កែ យឺន ព្រះរាជាគណៈថ្នាក់ត្រី ជាព្រះចៅអធិការវត្តកំពង់ពពិល ជាព្រះអនុគណស្រុកពារាំងនិងជាព្រះបាឡាត់គណខេត្តព្រៃវែងព្រោះព្រះអង្គបានបួសជាសាមណេរនៅអារាមនេះ។ព្រះអង្គកែយឺនមានស្នាព្រះហស្ថជាច្រើនក្នុងទឹកដីព្រៃវែងដូចជាជួយកសាងផ្លូវថ្នល់ សាលារៀន វត្តអារាម និង ស្ពានជាដើម។ប៉ុន្តែគួរឱ្យសោកស្ដាយព្រះអង្គបានអនិច្ចធម្មបាត់ទៅហើយ។សព្វថ្ងៃវត្តខ្សុំជើងស្ថិតក្រោមការដឹកនាំរបស់ព្រះអង្គជួន សាម៉េន ទីប្រឹក្សាផ្ទាល់សម្ដេចសង្ឃនាយកនន្ទ ង៉ែតហើយយើងឃើញវត្តមានការរីកចម្រើននូវសមិទ្ធិផលជាច្រើនគួរជាទីកត់សម្គាល់។មិនតែប៉ុណ្ណោះព្រះអង្គក៏បានជួយជួសជុលផ្លូវក្នុងភូមិ និង ជួយដល់សាលារៀនផងដែរ៕