Jump to content

ភូមិគាថាវង្សលើ

ពីវិគីភីឌា

ភូមិគាថាវង្សលើ គីជាភូមិដែលស្ថិតនៅក្នុងឃុំត្រពាំងសាលាខាងលិច​ ស្រុកបន្ទាយមាស ខេត្តកំពត ហើយនៅពាក់កណ្ដាល ភូមិគាថាវង្សក្រោម​និង​ ភូមិត្រពាំងក្ដុល ដែលមានផ្ទដីប្រហែល ១២០០ម៉ែតការេ។ ប្រជាជនភាកច្រើនបានចេញទៅរកប្រកបការងារធ្វើឆ្ងាយពីភូមិ ដូចជា ភ្នំពេញ ខេត្តព្រះសីហនុនិងតាមខេត្តនានាផ្សេងៗទៀតឬក៏អាចចេញទៅតាមបណ្តាប្រទេសមួយចំនួនទៀតផងដែរ។​ ចំណែកប្រជាជននៅក្នុងភូមិ មានដីស្រែតិចតួចសំរាប់ធ្វើដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពីព្រោះនៅភូមិនេះគេមិនចូលចិត្តធ្វើស្រែនោះទេ គេចូលចិត្តទៅធ្វើការងារនៅប្រទេសក្រៅឆ្ងាយជាង ដោយសារគេបានគិតថាបើមិននាំគ្នាចេញទៅធ្វើការនៅឯក្រៅប្រទេសនោះទេមានតែនៅធ្វើស្រែបន្តិចបន្តួចនិងតែប៉ុណ្ណេុាះ។

ដំនាំស្រូវភូមិគាថាវង្សលើ

ការអប់រំ

[កែប្រែ]

ការអប់រំពុំមានការវិវត្តន៏ខ្លាំងនេះទេ​ ដោយសារនៅទីនោះពុំនូវមានរីកចំរើន ផ្លូវពិបាកក្នុងការធ្វើដំណើរ ជីវភាពមានការខ្វះខាត​ ។ដោយសារប្រជាជននៅទីនោះមានជីវភាពខ្វះខាត​ធ្វើអោយពួកគេទៅរកការងារធ្វើនៅតាមរោងចក្រផ្សេងៗដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គេ។នៅក្នុងខេត្តនេះក៏មានសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ និងវិទ្យាល័យផងដែរ។ប៉ុន្តែពុំសូវបានទទួលការអប់រំទូលំទូលាយទេ ដោយសារជីវភាពខ្វះខាត និងពេលវេលាសម្រាប់សិក្សា ព្រោះពួកគាតជួយធ្វើការដើម្បីរកចំណូល​ ទើបប្រជាជននៅទីនោះពុំសូវទទួលបានការអប់រំច្រើននោះទេ។

សេដ្ថកិច្ច

[កែប្រែ]

សេដ្ឋកិច្ចភូមិគាថាវង្សលើកាលពីឆ្នាំ២០១៤ដែលបានស្ថិតនៅក្នុងខេត្តកំពត ។ ការប្រមូលផលគឺមានការកើនឡើងខ្ពស់ជាលំដាប់ រហូតដល់ឆ្នាំ ២០១៦​ ឃើញថាមានការធ្លាក់ចុះជាលំដាប់ពីព្រោះអាកាសធាតុមិនអំណោយផលប៉ុន្មានទេ មានគ្រោះរាំងស្ងួត ហើយប្រជាកសិករវិញធ្វើស្រែដោយរំពឹងផ្អែកទៅលើទឹកភ្លៀងជាខ្លាំង ។

អាកាសធាតុ

[កែប្រែ]

អាកាសធាតុប្រែប្រួលទទួលខ្យល់មូសុងក្ដៅហើយសើមពេលខ្លះក្ដៅខ្លាំងពេលទៀតខ្លះក្ដៅល្មម

ប្រវត្តិសាស្រ្ត

[កែប្រែ]

ភូមិគាថាវង្សលើ ពីមុនមានលោកតាម្នាក់ឈ្មោះតាលើ ។ គាត់បានសាងសង់សាលារៀនដែលធ្វើអំពីឈើមួយអាគារ នៅចំកណ្ដាលភូមិនោះសំរាប់អោយក្មេងៗទៅរៀននៅទីនោះ។ បន្ទាប់មកគេបានបញ្ជូនកេ្មងៗមករៀនជាច្រើននាក់ ហើយពួកគេមានចំនេះដឹង យូរៗទៅច្រើនជំនាន់ក៏បានដាក់ឈ្មោះថាភូមិតាទេនតរៀងមក។មិនតែប៉ុនោះក្មេងពីមុនពួកគេចូលចិត្តលោកតាខ្លាំងណាស់។ ហើយប្រវត្តិរបស់លោកតាគាត់ធ្លាប់ធ្វើជាឈ្លបកាលពីសម័យរបបកម្ពុជាប្រជាធិបតេយ្យ ណាមួយគាត់ជាអ្នកធ្លាប់ឆ្លងកាត់ច្រើនដំណាក់កាលនៃរបបសង្រ្គាមដូច្នេះគាត់យល់ដឹងច្រើន​។ ប៉ុន្ដែគួរអោយស្ដាយឥទ្បូវគាត់​ បានបាត់បង់ជីវិតទៅហើយ តែចាស់នៅក្នុងភូមិបាននិយាយពីរឿងរាវដកំសត់របស់លោកតា។ ក្នុងភូមិនេះកាលពីរបប៣ឆ្នាំ៨ខែ២០ថ្ងៃមានរណ្ដៅមួយនៅចំកណ្ដាលភូមិ។សាច់ញ្ញាតិរបស់លោកក៏ត្រូវបានគេយកទៅ វាយទំលាក់រណ្ដៅនោះជាច្រើននាក់ផងដែរ។​ តែឥទ្បូវរណ្ដៅនោះត្រូវបានគេលុបចោលរូចចាក់ដីបន្ថែមធ្វើជាសាលារៀន។ ចំនែកបច្ចុប្បន្ននេះវិញចំនួនប្រជាជនបានកើនលឿនយ៉ាងរហ័យ ប៉ុន្តែដីស្រែវិញនៅដដែល​ធ្វើអោយមនុស្សមូយចំនួនតូច​នៅតែមានកង្វះខាតស្បៀងអាហារដដែល។ ភូមិនេះមានប្រជាជនជាច្រើនគ្រួសារដែលក្រីក្រ ហើយមានគ្រួសារមួយចំនួនតូចផងដែរដែលក្មេងៗមិនបានទៅចួលរៀននៅសាលានឹងគេ។ ពីព្រោះម្ដាយ ឪពុករបស់ពួកគេមិនមានប្រាក់គ្រប់គ្រាន់សំរាប់អោយពួកគេ។ យ៉ាងណាមិញក្នុងឆ្នាំ២០១១ ប្រជាជនក្នុងភូមិបានប្រកបរបរកសិកម្មរបស់ពួកគេទទួលបានទិន្នផលខ្ពស់ ដោយសារប្រពលរដ្ឋយល់ដឹងច្រើនអំពីការប្រើប្រាស់ជីកសិកម្ម និងជីធម្មជាតិ ដើម្បីអោយដំណាំស្រូវរបស់ពួកគេទទួលបានទិន្នផលច្រើនសំរាប់ឲ្យគ្រួសារមានការរីកចំរើនជាលំដាប់។

ការអភិវឌ្ឍន៏

[កែប្រែ]

នៅភូមិគាថាវង្សលើមានការអនុវត្តន៍នៅឡើយ។

តំណខាងក្រៅ

[កែប្រែ]