Jump to content

ភូមិតិរច្ឆាន

ពីវិគីភីឌា

រឿងភូមិតិរច្ឆាន

[កែប្រែ]
     រឿងភូមិតិរច្ឆាន ជាស្នាដៃទំនើបរបស់ខ្មែរ ដែលទាក់ទងនឹងប្រវត្តិសាស្រ្តខ្មែរ។ក្នុងសម័យខ្មែរធ្លាក់ក្រោមនឹមអាណានិគមបារាំង ហើយរឿងនេះអាចចាត់ចូលជាប្រលោមលោកបែបប្រវត្តិសាស្រ្ត។

តាមចំនងជើងនេះបានធ្វើអោយអ្នកអាន អ្នកស្តាប់ពិសេសប្រជារាស្រ្តខ្មែរយើងទាំងអស់គ្នាមានចំងល់មួយយ៉ាងខ្លាំងហើយចង់ដឹងតាមដានដំណើររឿងនេះ។ព្រោះជាទីកន្លែងដែលមនុស្សរស់នៅហើយ តិរច្ឆានជាសត្វដែលមិនដឹងខុសត្រូវ។ហេតុនេះបាជាសត្វមានភូមិសំរាប់រស់ដែរឬមួយក៏មនុស្សដែលរស់នៅក្នុងភូមិគេដូរសញ្ជាតិជាសត្វទៅវិញធាតុពិតភូមិតិច្ឆាននេះជាឈ្មោះភូមិនៅឃុំក្រាំងលាវ ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង។ឈ្មោះភូមិតិរច្ឆាននេះគឺពួកបារាំងដាក់អោយ គេខឹងនឹងប្រជារាស្រ្តនៅភូមិនេះសំលាប់បារាំងម្នាក់ឈ្មោះ លោកបាដេស ដោយអំពើឃោរឃៅរបស់លោក។គេក័ប្រែឈ្មោះ ភូមិក្រាំងលាវនេះទៅជាភូមិតិរច្ឆានវិញនៅឆ្នាំ១៩២៥។រហូតមកដល់សសព្វថ្ងៃប្រជារាស្រ្តនៅភូមិក្រាំងលាវ និងអ្នកបានដឹងប្រវត្តិរឿងនេះនោចាំមិនភ្លេចទេចំពោះអនុស្សាវរីយ៏មួយដ៏ជូរចត់កន្លងមក។ កាលណាគេនឹកឃើញរឿងនេះគេហាក់ដូចជាញញឹមផង នឹងយំមិនចេញផង។គេញញឹមព្រោះគេយល់ថាចលនាតស៊ូរបស់អ្នកភូមិក្រាំងលាវតំណាងប្រជារាស្រ្តខ្មែរទូទាំងប្រទេសនាថ្ងៃ ១៨ មេសា ១៩២៥ គឺចំលើយដ៏សមស្របចំពោះពួកអាណានិគមបារាំង ដែលបានអនុវត្តនយោបាយដ៏ពិសពុលគាបសង្កត់គ្មានត្រាប្រណី។ហើយជាមេរៀនជាបទពិសោធន៏ទុកអោយអនុជន ធ្វើការពិចារណាសំរាប់ជីវភាពរស់ នៅរបស់ខ្លួនក្នុងករណីណាកើតមាននូវបាតុភូតបែបនេះ។គេយំមិនចេញទឹកភ្នែក ព្រោះគេនឹកដល់អនុស្សាវរីយ៏ដ៏ជូរចត់ដែលពួកបារាំងមកត្រាខ្មែរ ធ្វើបាប ខ្មែរដេញចាប់ ដេញបាញ់ស្រេចតែអំណាចរបស់ គេ។ប្រជារាស្រ្តរត់ពួន អត់បាយក្រហាយទឹកហើយជាពិសេសកំណើតភូមិដែលដូនតារបស់ខ្លួនដាក់ឈ្មោះអោយមានតំលៃល្អបែរជាប្តូរឈ្មោះទៅជាភូមិតិរច្ឆានទៅវិញ។ហើយអ្នកភូមិទាំងនោះសុទ្ធតែជា អ្នកជាប់និងកាន់កាតជាអ្នកទោសទាំងអស់។ នៅដើមសតវត្សទី២០ ពួកអាណានិគមនិយមបារាំងបានប្រើអំណាចផ្តាច់ការយ៉ាងសាហាវបំផុតមកលើប្រជារាស្រ្តខ្មែរ។មន្រ្តីបារាំងបានត្រួតត្រាស្រុកខ្មែរពុំ បានយូរទេ ផ្លាស់ប្តូរគ្នាជាបន្តបន្ទាប់។លោករ៉េស៊ីដង់ស៊ុប ប៉េរីយ័រម្នាក់ៗដូចជាលោក អូត្រេត្រាឡេ ប៊ូដ្វាំង ម៉ាស់ស្តេរ៉ូ តែងរកវិធីគ្រប់បែបយ់ាងសង្កត់សង្កិនមកលើប្រជារាស្រ្តខ្មែរ។ដោយឡែកនៅប្រទេស បារាំងមានវិបត្តិខាងសេដ្ធកិច្ចដោយមានសង្រា្គមជាមួយអាឡឺម៉ង់។ពួកបារាំងបានតំឡើងពន្ធដារមកលើប្រជាជនកម្ពុជា ដើម្បីប្រមូលប្រាក់កាសទៅឩបត្ថម្ភរាជរដ្ធាភិបាលរបស់គេ។ម្យ៉ាងវិញទៀតបារាំង បាននយោបាយឆបោកកែនប្រជារាស្រ្តខ្មែរអោយចូលជាទាហានបារាំងទៅច្បាំងនឹងអាឡឺម៉ង់ ប្រជារាស្រ្តនៅភូមិមុខកំពូលក្តៅក្រហាយក៏បានធ្វើបាតុកម្មប្រឆាំងនឹងការដំឡើងពន្ធដារតាមរយះព្រះមហា ក្សត្ររបស់ខ្លួនៗសុំអោយព្រះស៊ីសុវត្ថជួយដោះស្រាយ។្