Jump to content

ភូមិត្រពាំងក្ដុល

ពីវិគីភីឌា

ភូមិត្រពាំងក្ដុល គឺជាភូមិមួយដែលស្ថិតនៅក្នុងឃុំត្រពាំងសាលាខាងលិច​ ស្រុក​បន្ទាយមាស ខេត្តកំពត ហើយស្ថិតក្បែជើងភ្នំមរោម ដែលមានផ្ទៃដីប្រមាណ ៩០០ម៉ែតការេ ហើយប្រជាជននៅ

ទីនោះជាអ្នកធ្វើចំការ ច្រើនជាងអ្នកធ្វើស្រែ ព្រោះថាដីនៅជើងភ្នំមរោម គឺជាដិដែលមានជីជាតិយ៉ាងល្អដល់ដំណាំដូចជា៖ ឪឡឹក ត្រសក់ ល្ពៅ ស្ពៃមើម ដំឡូងមី ដំឡូងជ្វា សណ្ដែកគួ សណ្ដែកខៀវ

ពោត ហើយវាជាភូមិមួយដែលសម្បូរទៅដោយធនធានធម្មជាតិ ដូចជាព្រៃភ្នំ បក្សីបក្សាជាដើម ហើយប្រជាពលរដ្ឋដែលរស់នៅទីនោះមានជីវភាពធូរធានិងសុទ្ទសឹងតែជាមនុស្សល្អនិងប្រកបរបររកសីុ

ដោយសុច្ចរិត ប៉ុន្តែយុវជនដែលរស់នៅទីនោះភាគច្រើនគឺទៅធ្វើជាកម្មាការណីរោងចក្រ និងទៅបន្តការសិក្សាមានភាគតិច ។ ប្រជាពលរដ្ឋដែលរស់នៅទីនោះមានប្រហែលជា២៥០នាក់ប៉ុនណ្ណោះ

ទាំងនោះគឹមនុស្សចាស់មានប្រមានជា ៥០ និង​វ័យជំទង់មានប្រមានជា៨០ នាក់ វ័យចំណាស់ ៥០ និងក្មេង​ ប្រមានជា៧០នាក់។ ភូមិនេះផងដែរមានភាពរីកចំរើនជាបន្តបន្តាប់ ពីព្រោះមាន

ការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលដែលនៅគ្រប់គ្រងនៅទីនោះ ហើយលោកបានអនុវត្តន៏កែប្រែដូចជាក៍សាងផ្លូវថ្នល់ ធ្វើទំនប់ទឹកជាច្រើនទៀត​។

ការអប់រំ

[កែប្រែ]

មានសាលាមានកាបណ្ដុះបណ្ដាល

- បឋមសិក្សា គាថាវង្ស

- អនុវិឡាល័យគាថាវង្ស

ដែលមាននៅជិតផ្ទះធ្វើឪ្យសិស្សមានភាពងាយស្រួលក្នុងការទៅសិក្សា

មានទីតាំងស្ថិតនៅភូមិគាថាវង្ស

ទេសចរណ៏

[កែប្រែ]

គ្មានកន្លែងទេសចរណ៏សម្រាប់ភ្ញៀវស្នាក់នៅ តែមានកន្លែងទេសចរណ៏តិចតួច។

អាកាសធាតុ

[កែប្រែ]

ប្រែប្រួលមិនទៀងទាត់ ក្ដៅហើយសើម ។

វប្បធម៍

[កែប្រែ]

ប្រជាជនដែលរស់នៅទីនោះភាគច្រើនកាន់សាសនាព្រះពុទ្ធសាសនា

វត្តអារាម

[កែប្រែ]

មានវត្តចំនួន១ គឺវត្តភ្នំដូនបុណ្យ