ភូមិត្រពាំងរពៅ
ភូមិត្រពាំងរពៅគឺជាភូមិមួយដែលខាងទិសលិចស្ថិតនៅជាប់ក្រុងព្រះសីហនុគឺភូមិព្រែកប្រស់ ហើយទិសខាងកើតជាប់នឹងព្រែកក្រែងខាងត្បូងជាប់នឹងសមុទ្រ ខាងជើងជាប់និងភ្នំបូកគោ ហើយភូមិនេះស្ថិតនៅក្នុងឃុំព្រែកត្នោត។ហើយក្នុងឃុំព្រែកត្នោត មានភូមិទាំងអស់ចំនួន០៥ គឺ:ភូមិត្រពាំងរពៅ ភូមិព្រែកក្រែង ភូមិព្រែកត្នោត និង ភូមិចង្ហោន។នៅក្នុងភូមិត្រពាំងរពៅមានប្រជាជនភាគច្រើនជាអ្នកនេសាទ កសិករ អាជីវករ អ្នកទាំងអស់គ្នាខិតខំធ្វើការងារខ្លាំងណាស់។ ក្នុងភូមិនេះមានគ្រួសារប្រហែលជាង៥៦០គ្រួសារដែលបានរស់នៅទីនេះ។ភូមិនេះផងដែរក៏មានទេសភាពដ៏ស្រស់ស្អាតផងដែរដូចជា:មានដើមឈើធំៗមានម្លប់ត្រជាក់គួរឲទាក់ទាញភ្ញៀវទេសចរគ្រប់ៗរូប។មានភ្នំបូកគោref>ពុទ្ធប្រវត្តិ និង សាសនាព្រះពុទ្ធ</ref>
ដ៏គួរឲទាក់ទាញមើលទៅឃើញភ្នំច្បាស់ៗទេសភាពល្អស្រស់ឆើតឆាយខៀវបំប្រងមានកុកហើរទាំងគូរៗមើលទៅគួរឲចាប់ចិត្ដជាពន់ពេក។ ជាពិសេសភូមិនេះនៅជាប់សមុទ្រ ធ្វើឲកាន់តែងាយស្រួលក្នុងការដើរលេងសមុទ្រ និងងាយស្រូលញាំម្ហូបអាហារសមុទ្រមានដូចជា:ក្ដាម ខ្យង ងាវ គ្រំ មឹគ .ល.។ហើយមានប្រជាជនរស់នៅចំនួន106,977នាក់នោក្នុងឆ្នាំ២០០៨និងមនុស្សមានគ្រួសារចំនួន6,121 និងចំនួនគ្រិះស្ថានចំនួន2,542[១]
ទីតាំងភូមិសាស្រ្ត
[កែប្រែ]ភូមិត្រពាំងរពៅ គឺជាភូមិមួយពាក។កណ្តាលនៃឃុំព្រែកត្នោតហើយាភាគខាងកើតជាប់ភូមិចំនួនបីគឺ ភូមិព្រែកក្រែង ភូមិព្រែកត្នោត និងភូមិចង្ហោន ភាគខាងជើងជាប់នឹងភ្នំបូកគោ ភាគខាងលិចជាប់ជាមួយភូមិព្រែកប្រស់ និងខាងត្បូងជាប់នឹងសមុទ្រ។
សេដ្ឋកិច្ច
[កែប្រែ]ប្រជាជននៅក្នុងភូមិនេះភាគច្រើនគឺប្រកបមុខរបរនេសាទ៦០% ការប្រកបមុខរបរនេះពួកគេអាចរកប្រាក់កម្រៃបានសមរម្យ ប់ុន្តែក៏មានប្រជាជនមួយចំនួនមានជិវភាពខ្វះខាតខ្លះដែរ។ ប្រជាជន២៥%គឺប្រកបរបរធ្វើអាជីវកម្មនិងធ្វើជំនួញ ពួកគេទាំងអស់មានជីវភាពល្អ។ ចំណែកប្រជាជន១៥% គឺធ្វើស្រែចម្ការ។
អាកាសធាតុ
[កែប្រែ]ជារៀងរាល់ឆ្នាំភូមិនេះមានអំណោយផលល្អ ប្រជាជនអាចធ្វើការបង្ករបង្កើនផលបានយ៉ាងល្អ ប់ុន្តែប់ុន្មានឆ្នាំកន្លងមកនេះដោយអាកាសាធាតុមានការប្រែប្រួល ប្រជាជនធ្វើការបង្ករបង្កើនផលមិនបានល្អទេ ពេលរដូវវស្សាភ្លៀងមិនទៀងទាត់ ជួនកាលបង្ករជាទឺកជំនន់នាំអោយមានការប៉ះពាល់ដល់ផលកសិកម្មរបស់ពួកគេ។ មួយវិញទៀតនៅពេលរដូវប្រាំងធ្វើអោយមានភាពរាំងស្ងួតយ៉ាងចខ្លាំងនាំអោយប្រជាជនខ្វះខាតទឹកប្រើប្រាស់។
ការាអប់រំ
[កែប្រែ]ភូមិនេះមានសាលារៀនពីកម្រិតគឺកម្រិតបឋមសិក្សានិងកម្រិតអនុវិទ្យាល័យ បច្ចុប្បន្ននេះកុមារបានចូលសាលារៀនមាន៩០%សម្រាប់គ្រួសារដែលមានលទ្ធភាាពមធ្យមនិងគ្រួសារដែលមាន ជីវភាពធូរធារ ចំណែកឯកុមារ១០%គឺមិនបានចូលសាលារៀនទេដោយជីវភាពក្រួសារខ្វះខាត ហើយភូមិ ឃុំមិនខ្វល់អំពីបញ្ហាទាំងនេះសោះ។ ចំណែកឯយុវជនបានបោះបង់សាលាមិនសិក្សា បន្តទេភាគច្រើនបុរសដែលឃើញទឹកប្រាក់ជាធំ ចាប់ពីអាយុ១៥ ២៣ឆ្នាំគឺឺឈប់រៀនដើម្បីរកប្រាក់។
ការអភិវឌ្ឍ
[កែប្រែ]កាលពីដើមភូមិនេះមិនទាន់ការអភិវឌ្ឍទេគឹសំបូរទៅដោយព្រៃតូចៗជាច្រើន ហើយសាលារៀនមិនមានច្រើនទេ ទីផ្សារតូចចង្អៀត ប្រជាជនមានជីវភាពខ្វះខាតច្រើន មន្ទីរពទ្យគ្មានទេ ប៉ុន្តែមកដល់បច្ចុប្បន្ននេះមានការអភិវឌ្ឍច្រើនគ្រប់វិស័យដូចជា វិស័យអប់រំ ហេដ្ឋារចនាសម្ពន័ មានមន្ទីរពេទ្យ ផ្លូវលំជាច្រើន។
សាសនាព្រះពុទ្ធ
[កែប្រែ]ពុទ្ធប្រវត្តិសង្ខេប
ព្រះសម្មាសម្ពុទ
[កែប្រែ]ព្រះគោតមសម្មាសម្ពុទ្ធគឺជាព្រះពុទ្ធអង្គទី៤នៅក្នុងភទ្ទកប្បនេះ។ បានជាកប្បនេះឈ្មោះភទ្ទកប្ប ព្រោះអត្ថថា ជាកប្បដ៏ចម្រើន ដែលមានព្រះពុទ្ធ៥ព្រះអង្គត្រាស់ដឹង តួយ៉ាងដូចជាកប្បយើងសព្វថ្ងៃនេះ មានព្រះសព្វញ្ញូពុទ្ធ៥ព្រះអង្គគឺ ព្រះពុទ្ធកកុសន្ធៈ ព្រះពុទ្ធកោនាគមនៈ ព្រះពុទ្ធកស្សបៈ ព្រះពុទ្ធគោតម និងព្រះពុទ្ធដែលនឹងបានត្រាស់នាអនាគតកាល ព្រះនាម ព្រះអរិយមេតេ្តយ្យ។ រាជវង្ស កំណើត
ព្រះបាទសុទ្ធោទន រាជវង្ស គោតម ព្រះរាជាបក្សសម្ព័ន សាក្យៈសោយរាជសម្បត្តិ នៅនគរកបិលពស្តុ ព្រះអគ្គមហេសីព្រះនាម សិរិមហាមយា ជាបុត្រីព្រះរាជាបក្សសម្ព័នកោឌយៈ នៅនគរទេវទហៈ ជាប់ព្រំដែននគរកបិលពស្តុ ព្រះនាង សិរិមហាមយា ទ្រង់បានសុបិននិមិត្តឃើញដំរីសមួយមានភ្លុក៦ ចុះពីស្ថានតុសិត ហើយចូលមកក្នុងព្រះឧទរព្រះនាងផ្នែកខាងស្តាំ ទំនាយថា ព្រះនាងនឹងមានរាជបុត្រមួយព្រះអង្គ ប្រកបដោយបុណ្យបារមីយ៉ាងលើសលុបខ្ពស់អស់សព្វសត្វទាំងពួង។ តាមរយៈគម្ពីរមហាវេស្សន្តរជាតក មានទេវបុត្រមួយព្រះអង្គ ព្រះនាម សន្តុសិតទេវបុត្រ បានយាងចុះពីឋានតុសិតមកចាប់កំណើតក្នុងផ្ទៃព្រះនាង។ ក្នុងកំឡុងដែលព្រះពោធិសត្វនៅក្នុងឧទរនៃព្រះមាតា មានទេវបុត្រ៤អង្គតែងចូលទៅរក្សាក្នុងទិសទាំង៤ ដោយគិតថា កុំអោយមានមនុស្ស និងអមនុស្សណាមួយមកបៀតបៀនព្រះពោធិសត្វ និងព្រះមាតាព្រះពោធិសត្វបានឡើយ។ ព្រះនាងមាយា បានទ្រង់គភ៌អស់ចំនួន១០ខែគត់។ ដល់គម្រប់១០ខែ គឺនៅថ្ងៃសុក្រ ១៥កើតពេញបូណមី ខែពិសាខ ឆ្នាំច ព្រះនាងមានព្រះរាជបំណងនឹងស្តេចយាងទៅកាន់នគរទេវទហៈដែលជា ជាតិភូមិរបស់ព្រះនាង ទើបក្រាបបង្គំទូលព្រះបាទសុទ្ធោទនមហារាជថា បពិត្រព្រះសម្មតិទេព ខ្ញុំម្ចាស់ប្រាថ្នានឹងទៅកាន់នគរទេវទហៈ។ គ្រានោះព្រះបាទសុទ្ធោទនៈ ទ្រង់អនុញ្ញាតិ ហើយទ្រង់ត្រាស់បង្គាប់អោយពួកសេវកាមាត្យរៀបចំក្បួនដើម្បីដង្ហែរ ព្រះនាងទេវី។ ទៅដល់ចន្លោះព្រំប្រទល់នគរទាំងពីរ គឺកបិលវត្ថុនិងទេវទហៈមានសាលវ័នជាមង្គលមួយឈ្មោះ លុម្ពិនីវ័ន ដែលមានផ្ការីកយ៉ាងល្អ និងហ្វូងបក្សី៥ពណ៌។ ព្រះនាងទេវីក៏ប្រាថ្នានឹងឈប់សម្រាកទីនោះ។ ខណៈដែលព្រះនាងយាងទៅដល់ក្រោមដើមសាលព្រឹក្សមួយដើម ខ្យល់កម្មជ្ជវាតក៏បណ្តាលកម្រើកឡើងនៅក្នុងព្រះឧទរនៃព្រះនាង។ មហាជនបានជ្រាបហេតុជិតនឹងប្រសូត្រ ក៏បានរៀបចំបិទបាំងនៅក្រោមដើមនោះ ហើយថយចេញមក។ ព្រះនាងទ្រង់ឈោងចាប់មែកសាលព្រឹក្សប្រថាប់ឈរ ព្រះពោធិសត្វក៏ប្រសូត្រចាកព្រះឧទរនៃព្រះវរមាតាក្នុងវេលានោះ។ ក្នុងថ្ងៃដែលព្រះពោធិសត្វប្រសូត្រនោះ ព្រះរាជទេវីពិម្ពារ១ ឆន្នអាមាត្យ១ កាឡុទាយីអាមាត្យ១ ព្រះអានន្ទ១ សេះកណ្ឋកៈ១ មហាពោធិព្រឹក្ស១ កំណប់ទ្រព្យទាំង៤រណ្តៅ១ បានកើតឡើងព្រមគ្នា។ ពួកអ្នកនគរបាននាំព្រះពោធិសត្វត្រឡប់ទៅនគរកបិលពស្តុវិញ។ ពិធីថ្វាយព្រះនាម
ក្រោយពីព្រះរាជឱរសប្រសូតបានប្រាំថ្ងៃ ព្រះបាទសុទ្ធោទនៈបានជ្រើសរើសព្រាហ្មណ៍ដ៏ពូកែៗ៨នាក់ ដើម្បីអោយថ្វាយព្រះនាម មើលនិងទាយនូវលក្ខណៈរបស់ព្រះពោធិសត្វ។ ព្រះនាមរបស់ព្រះបរមពោធិសត្វត្រូវបានជ្រើសរើសថា សិទ្ធត្ថ ដែលប្រែថា អ្នកសំរេចប្រយោជន៏គ្រប់យ៉ាង។ ក្រោយពីមើលលក្ខណៈព្រះពោធិសត្វរួច ឃើញថា ព្រះអង្គប្រកបដោយមហាបុរិសលក្ខណៈ៣២ប្រការ ព្រាហ្មណ៍៧នាក់ក៏លើកម្រាមដៃពីរទាយថា បើព្រះរាជកុមារស្ថិតនៅជាក្សត្រ ព្រះអង្គនឹងបានជាស្តេចចក្រពត្តិ បើព្រះអង្គចេញសាងផ្នួសនឹងបានត្រាស់ជាព្រះពុទ្ធ កាលនោះព្រាហ្មណ៍ម្នាក់នៅក្មេងជាងគេឈ្មោះ កោណ្ឌញ្ញ ព្រាហ្មណ៍បានពិចារណាលើទីកន្លែងដែលទ្រង់ប្រសូត គឺនៅក្នុងឧទ្យានក៏លើកម្រាមដៃតែមួយទាយថា ព្រះរាជកុមារប្រាកដជានឹងបានត្រាស់ជាព្រះពុទ្ធ។ ក្រោយពេលព្រះអង្គប្រសូតបាន៧ថ្ងៃ ព្រះមាតាព្រះអង្គក៏សោយទីវង្គត់។ ព្រះរាជកុមារសិទ្ធត្ថ ត្រូវបានព្រះមាតុច្ឆាព្រះអង្គព្រះនាមមហាបជាបតីគោតមីបីបាច់រក្សាតមក។
រាជពិសេក
[កែប្រែ]ព្រះសិទ្ធត្ថទ្រង់ចំរើនព្រះជន្មបាន ១៦ព្រះវស្សា ទ្រង់បានរៀបអភិសេកជាមួយបុត្រីស្តេចសុប្បពុទ្ធព្រះនាម ពិម្ពាយសោធរា ដែលជានារីល្អឯកលើសអស់សព្វនារីទាំងពួង។ ដោយចង់អោយព្រះសិទ្ធត្ថក្លាយជាស្តេចចក្រពត្តិ ព្រះបិតាគឺព្រះបាទសុទ្ធោទនៈបានរៀបចំចាត់ចែងគ្រប់យ៉ាង ដើម្បីឃាឃាំងអោយព្រះសិទ្ធត្ថទ្រង់គង់នៅជាស្តេចដោយសុខសប្បាយ។ ព្រះបាទសុទ្ធោទនៈ ទ្រង់បានជ្រើសរើសយកតែមនុស្សក្មេងៗមកនៅបំរើព្រះពោធិសត្វ ឯមនុស្សចាស់ជរា ឈឺជាដើម ព្រះអង្គមិនអោយព្រះពោធិសត្វបានឃើញឡើយ។ ព្រះបាទសុទ្ធោទនៈទ្រង់ចាត់អោយគេសង់ប្រាសាទបី តម្រូវទៅតាមកាលរដូវទាំងបី គឺសំរាប់រដូវក្តៅ រដូវរងារ និងរដូវរំហើយ។ លុះព្រះបរមពោធិសត្វព្រះជន្មបាន២៩ព្រះវស្សា ព្រះនាងពិម្ពា ក៏ប្រសូតព្រះរាជបុត្រមួយអង្គព្រះនាម រាហុល។
និមិត្ត៤យ៉ាង
[កែប្រែ]ដោយចង់អោយព្រះសិទ្ធត្ថបានជាស្តេចចក្រពត្តិ ដូចដែលព្រាហ្មណ៍ទាយទុកនោះ ព្រះសុទ្ធោទនទ្រង់ចាត់អោយគេយាមមិនអោយមានមនុស្សចាស់ ជរា ឈឺ រឺស្លាប់ អោយព្រះសិទ្ធត្ថទ្រង់យល់ឃើញឡើយ អ្នកបំរើភិលៀងនៅក្នុងដំណាក់របស់ព្រះអង្គមានសុទ្ធសឹងយុវវ័យ ទាំងអស់។ ការគង់នៅក្នុងរាជវាំង ព្រះសិទ្ធត្ថទ្រង់សោយសុខដោយកាមលោកីយគ្រប់ប្រការ។ នៅថ្ងៃមួយ ព្រះបរមពោធិសត្វទ្រង់មានព្រះទ័យអផ្សុកយ៉ាងខ្លាំង ព្រះអង្គក៏ត្រាស់អោយឆន្នអាមាត្យរៀបចំក្បួនដើម្បីនឹងទៅក្រសាលឧទ្យាន។ នៅតាមផ្លូវព្រះអង្គទតឃើញ បុរសចាស់ មានឆ្អឹងជំនីរដូចជាបង្កង់ មានខ្នងកោង មានឈើច្រត់ជាគ្រឿងទប់ទល់ កំពុងញាប់ញ័រក្រហល់ក្រហាយ មានវ័យកន្លងហើយ លុះព្រះពោធិសត្វឃើញហើយ ក៏សួរទៅឆន្នអាមាត្យថា បុរសនេះធ្វើដូចម្តេច បានជាសក់គាត់មិនដូចជាសក់អ្នកឯទៀត ទាំងកាយគាត់ក៏មិនដូចកាយអ្នកដទៃដែរ។ ឆន្នអាមាត្យក៏ក្រាបបង្គំទូលថា បពិត្រព្រះអង្គ នេះគេហៅថា បុរសចាស់ តពីនោះគាត់នឹងមិនរស់នៅយូរប៉ុន្មានទេ។ ទោះព្រះអង្គក៏គង់នឹងចាស់ជាធម្មតា មិនអាចកន្លងសេចក្តីចាស់ទៅបានទេ។ កាលកន្លងទៅ ព្រះអង្គក៏យាងក្រសាលឧទ្យានម្តងទៀត។ ព្រះអង្គបានទតឃើញបុរសមានអាពាធដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ ដេកត្រាំក្នុងទឹកមូត្រនិងលាមករបស់ខ្លួន មានជនទាំងឡាយដទៃលើកអោយក្រោកឡើង ផ្តេកអោយដេក លុះទតឃើញហើយ ព្រះអង្គក៏សួរទៅឆន្នអាមាត្យថា បុរសនេះធ្វើដូចម្តេច បានជាភ្នែករបស់គាត់មិនដូចជាភ្នែកអ្នកដទៃ ក្បាលក៏មិនដូចជាក្បាលអ្នកដទៃ។ ឆន្នអាមាត្យក្រាបទូលថា បពិត្រព្រះសម្មតិទេព បុរសនេះហៅថា បុរសឈឺ។ បុរសនេះមិនអាចនឹងរួចពីជំងឺបានឡើយ ទោះព្រះអង្គក៏នឹងមានជំងឺជាធម្មតា មិនអាចកន្លងសេចក្តីឈឺចាប់បានឡើយ។ ថ្ងៃបន្ទាប់ក្រោយមក ព្រះពោធិសត្វក៏ទៅក្រសាលឧទ្យានទៀត។ ម្តងនេះ ព្រះអង្គបានទតឃើញបុរសស្លាប់ ក៏ត្រាស់សួរឆន្នអាមាត្យ នោះជាអ្វី។ ឆន្នអាមាត្យក្រាបទូលថា បពិត្រព្រះអង្គ ព្រោះបុរសនោះហៅថាធ្វើមរណកាលហើយ។ ញាតិទាំងឡាយនឹងមិនឃើញបុរសនោះទៀតឡើយ ទាំងបុរសនោះសោតក៏លែងបានឃើញញាតិទាំងឡាយរបស់គាត់ដែរ។ ទោះបីព្រះអង្គក៏នឹងធ្វើមរណកាលដូចគ្នា មិនអាចកន្លងសេចក្តីស្លាប់បានឡើយ។ ព្រះបរមពោធិសត្វក៏មានសេចក្តីសង្វេកជាខ្លាំង សញ្ជប់សញ្ជឹងគិតថា ជរា ព្យាធិ និងមរណា តែងមានប្រាកដដល់សត្វលោក។ ថ្ងៃកន្លងមកបន្ទាប់ព្រះអង្គក៏ទៅក្រសាលឧទ្យានម្តងទៀត។ ព្រះពោធិសត្វបានទតឃើញបុរសមានសីសៈរលីង ជាអ្នកបួស ស្លៀកដណ្តប់សំពត់កាសាវពស្ត្រ លុះឃើញហើយ ក៏សួរឆន្នអាមាត្យ បុរសនេះធ្វើដូចម្តេច បានជាក្បាលរបស់គាត់មិនដូចក្បាលអ្នកដទៃ ទាំងសំពត់របស់គាត់ ក៏មិនដូចរបស់អ្នកដទៃ។ ឆន្នអាមាត្យក្រាបទូលថា បពិត្រព្រះសម្មតិទេព នេះគេហៅថា អ្នកបួស។ បុរសនោះប្រព្រឹត្តធម៌ដោយប្រពៃ មិនបានបៀតបៀន តែងអនុគ្រោះដល់សត្វដទៃ។ ព្រះអង្គក៏ពិចារណាថា អ្នកបួសគឺជាការស្រួលណាស់ព្រោះមិនបៀតបៀនគេ តែងអនុគ្រោះដល់គេ។[២]
នៅក្នុងរាជវាំង ព្រះអង្គទ្រង់ទតឃើញជារឿយៗ ភិលៀង អាមាត្យ ទាំងឡាយដេកលក់ ខ្លះហៀរទឹកមាត់ ខ្លះរបូតសំពត់អាវ នៅស្តូកស្តឹងគ្មានវិញ្ញណដូចជាអង្គត់ឈើមួយដុំ ធ្វើអោយព្រះអង្គទ្រង់មានការសង្វេក និងគិតដល់និមិត្តទាំង៤ដែលព្រះអង្គទតឃើញ។ ព្រះអង្គទ្រង់ព្រះចិន្តាពិចារណាដល់សមណអ្នកបួសយ៉ាងស្រគត់ស្រគម គួរជាទីជ្រះថ្លានៃសត្វលោកទាំងឡាយ ព្រះអង្គក៏មានសទ្ធាពេញព្រះហរទ័យ ត្រេកអរជាក្រៃពេក ក៏គិតនឹងចេញសាងផ្នួស។
សាងផ្នួស
ក្នុងព្រះជន្ម២៩ឆ្នាំ ព្រះសិទ្ធត្ថ គោតម មានការនឿយណាយ ខ្ពើមរអើមរូបសង្ខារ និងលោកសន្និវាសនេះយ៉ាងខ្លាំងហើយព្រះអង្គសព្វព្រះហរទ័យដោះស្រាយបញ្ហា ជិវិតដោយការចេញសាងព្រះផ្នួស ដើម្បីស្វែងរកនូវព្រះសម្មាសម្ពោធិញាណធម៌។ កណ្តាលរាត្រីស្ងាត់ព្រះសិទ្ធត្ថ ចូលទៅបបោសអង្អែលរាហុលបុត្រាជាទីស្រលាញ់ ងាកបែរសំលឹងទៅភរិយាពិម្ពាកំពុងលង់លក់ក្នុងបន្ទុំ មានដំណាលថា ទេវតានៅស្ថានតុសិតបានចុះមកជួយព្រះសិទ្ធត្ថដោយធ្វើអោយព្រះនាង ពិម្ពា និងរាហុល លង់លក់ក្នុងបន្ទំយ៉ាងស៊ប់ ដើម្បីកំអោយភ្ញាក់ធ្វើការរំខានដល់ការសំរេចចិត្ត របស់ព្រះអង្គ ហើយជប់សេះរាជរដ្ឋ ជូនដំណើរព្រះសិទ្ធត្ថទៅដល់ព្រៃទៅហោង។
ព្រះអង្គទ្រង់ដកព្រះខ័នចាប់ក្តាប់កោរព្រះកេសា ហើយអធិដ្ឋានថា «បើអាត្មាអញនេះ ពិតជាបានត្រាស់ជាព្រះពុទ្ធ មែន ចូរកេសាទាំងឡាយនៃអាត្មាអញនេះឈប់ដុះតទៅទៀតចុះ» អធិដ្ឋានហើយព្រះសិទ្ធត្ថទ្រង់បាច ព្រះកេសាទាំ ងឡាយឡើងទៅលើអាកាស ហ្វូងទេវតាទាំងឡាយកាន់ភាជន៍មាស មកទទួលត្រងយកទៅទុកនៅស្ថានទេវលោ កក្នុងគ្រានោះទៅ។
កោណ្ឌញ្ញព្រាហ្មណ៍ គឺព្រាហ្មមួយអង្គក្មេងជាងគេ ដែលកាលធ្វើពិធីថ្វាយព្រះនាមបានទាយថាព្រះអង្គពិតជាបានត្រា ស់ដឹងជាព្រះពុទ្ធនោះ កាលបើដឹងថាព្រះសិទ្ធត្ថចេញសាងផ្នួសហើយ ក៏មានសទ្ធាជ្រះថ្លារួមជាមួយសមណព្រាហ្មណ៍៤ អង្គទៀតចេញ ទៅបួសតាមបំរើព្រះអង្គដែរ អ្នកបួសទាំង៥នាក់នោះហៅថា បញ្ចវគិយ៍ភិក្ខុ។
សាសនាអីុស្លាម
[កែប្រែ]ប្រជាជននៅក្នុងភូមិនេះ៣៥%គោរពសាសនាអីុស្លាម ហើយជារៀរាល់ឆ្នាំគេប្រារពពិធីបុណ្យសាសនាបីដងធំៗ គឺដើម្បីគោរពទៅដល់ព្រះជាម្ចាស់(Allah)របស់ពួកគេ និងដើម្បីឧទ្ទិសទៅដល់ជីដូនជីតាដែលបានស្លាប់ទៅ។ ការរៀបអាពាហ៏ពិពាហ៏គេធ្វើទៅតាមប្រពៃណីទំនៀមទំលាប់របស់ពួកគេផងដែរ។
- ↑ National Institute of Statistics, Ministry of Planning (2013)[http://www.stat.go.jp/info/meetings/cambodia/pdf/ec_pr07.pdf Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.]
- ↑ [១]