Jump to content

ភូមិត្រពាំងស្រែ​ ឃំុអង្គរជ័យ

ពីវិគីភីឌា

នៅ ភូមិត្រពាំងស្រែ'​ជាភូមិមួយដែលស្ថិតនៅក្នុង ស្រុកអង្គរជ័យ ឃំុអង្គរជ័យ ខេត្តកំពត​ ហើយសិ្ថតនៅក្បែរជើងភ្នំសែនហានដែលមានផ្ទៃដីប្រមាណ ៩០០ម៉ែត្រការេ​ភូមិត្រពាំងស្រែសម្បូរទៅដោយរុក្ខជាតិ ព្រៃភ្នំ ហើយមានប្រជាជនរស់នៅប្រមាណជា៥០គ្រួសាអ្នកភូមិត្រពាំងស្រែភាគច្រើនប្រកបមុខរបរធ្វើស្រែចម្ការបន្ទាប់ពីហួសរដូវធ្វើស្រែគឺពួកគាត់បន្តដាំដំណាំផ្សេងៗរួបមាន សណ្ដែកដី ពោត ដំឡូង ឪឡឹក និងដំណាំដ៏ទទៃទៀត។ ភូមិត្រពាំងស្រែមានព្រំប្រទល់ខាងជើងនិងខាងកើតជាប់ ភូមិសាមគ្គី និងខាងត្បូងសៀនខាងកើតជាប់​ ភូមិអង្គរជ័យលើ ហើយមានផ្លូវលំពីថ្នល់ជាតិលេខ ៣១ ចូលមកដល់ក្នុងភូមិប្រវែង ១៥០០ម៉ែត្រ និងមានផ្លូវលំក្រវ់ាតអបជុំវិញភូមិពីភូមិសាមគ្គីទៅដល់ភូមិអង្គរជ័យលើប្រវែង ៣០០០ម៉ែត្រ។

ប្រជាជនមានជីវភាពមធ្យម មានប្រជាជន៧៥%ប្រកបរបរជាកសិករ ៣០%ជាអាជីវករលក់ដូរ ៥%​ ជាមន្រី្ត​រាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដីប្រហែជា ១០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទួលទិន្នផលកើនជាងឆ្នាំកន្លងទៅ៤០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា​​​ ស្វាយ ទាប ឆៃថាវ​ សណ្ដែកដី ពោត ដំឡូង ឪឡឹក ...ល។

ចំពោះវិស័យអប់រំក្នុងភូមិត្រពាំងស្រែ​ មានការរីនចម្រើនយ៉ាងឆាប់រហ័សដោយសារតែប្រជាពលរដ្ធជាច្រើនមានការយល់ដឹងអំពីក្រមសីលធម៍ របៀបនៃការរស់នៅ។​ ហើយដោយសារតែប្រជាជន មានចំណេះដឺង ពួកគេបានបញ្ទូនកូនៗរបស់ពួកគេ មកសាលារៀន​ ដើម្បីក្រេបជញ្ជក់ចំណេះវិជ្ចា​ អោយបានខ្ពង់ខ្ពស់ ដើម្បីយកចំណេះដឺងទាំងនេះយកទៅអភិវឌ្ឃន៍ ប្រទេសជាតិ និង​ គ្រូសារ អោយការរីនចម្រើន។

វិស័យសុខាភិបាលភូមិត្រពាំងស្រែ

[កែប្រែ]

ចំពោះវិស័យសុខាភិបាល ក្នុង​​ ភូមិត្រពាំងស្រែ​ នេះឃើញមានការរីនចម្រើនដែរ ដែលគ្រូពេទ្យ មានចំណេះដឺងខ្ពស់ក្នុងការព្យាបាលជំងឺ និងចេះរាក់ទាក់ដល់ប្រជាជនក្នុងភូមិ នៅតំបន់នោះមានមន្ទីរពេទ្យបង្អែក មួយដែលជួយសំរួលដល់ប្រជាជននៅពេលមានជំងឺឈឺថ្កាត់​ ហើយមានពេទ្យជំនាញដើម្បីពិនិត្យនិងពិគ្រោះជំងឺ​ និងមានភាពងាយស្រួលក្នុង សង្រ្គោះបន្ទាន់ ដូចជានៅពេលសំរាលបុត្រមានពេទ្យជំនាញសំរាប់ធ្វើការសំរាល និងមានបទពិសោធក្នុងការធ្វើការងារច្រើន។

ចំពោះការអភិវឌ្ឈន៍ចំពោះ ភូមិត្រពាំងស្រែ វិញបើនិយាយពីផ្លូវមានភាពងាយស្រួលក្នុងការធ្វើដំណើរជាងមុន ដោយមានផ្លូវលំ​ជាច្រើន​ មានប្រពន្ទ័ធារាសាស្រ្ត សំរាប់ផ្គត់ផ្គង់ ដល់ការធ្វើស្រែប្រាំង ចំការ និង ដំណាំផ្សេងៗជាច្រើនទៀត​នៅក្នុងភូមិ ​​ ។ ជាពិសេសជាងនេះទៅទៀត នៅក្នុងតំបន់នោះនិង​មានគម្រោងអភិវឌ្ឍន៍នូវផ្លូវគមនាគមន៍សម្រាប់អោយប្រជាពលរដ្ឋនៅតំបន់នោះងាយស្រួលក្នុងការធ្វើដំណើរនិងប្រកបរបររកស៊ីផងដែរ។

ចំពោះផ្នែកសន្ដិសុខក្នុង ភូមិត្រពាំងស្រែ វិញ មានសណ្ដាប់ធ្នាប់ល្អ​​ គ្នានអំពើលួចឆក់ប្លន់​ គ្មានការជួរដូរគ្រឿងញៀន គ្នានក្មេងទំនើង ដែលមិនធ្វើអោយប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ​​ ​។