ភូមិបទសន្ទ្រា
== ភូមិបទសន្ទ្រា ជាភូមិស្ថិតក្នុង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ ភូមិបទសន្ទ្រា មានព្រែកសម្រាប់ស្តុកទឹកមួយឈ្មោះថា ព្រែកមានជ័យ ប្រជាជនភាគច្រើនជាកសិករ ភូមិបទសន្ទ្រាចែកជាពីរផ្នែក គឺបទសន្ទ្រាលើ និង បទសន្ទ្រាក្រោម។ សម្រាប់ការងារភូមិត្រូវបានបែងចែកជា ៥ក្រុម សម្រាប់ការងារក្នុងភូមិ! ភូមិបទសន្រ្តា ឋិតនៅតាមបណ្ដោយនៃដងទន្លេតូច ដែលមានព្រំប្រទល់ ខាងកើតជាប់នឹងបឹង ខាងលិចជាប់និងព្រំប្រទល់ខេត្តកណ្ដាលដែលមានទន្លេហូរកាត់ ខាងត្បូងជាប់និងឃុំកំពង់ប្រាំង និងខាងជើងជាប់និងភូមិកំពង់ពពិល។
ប្រវត្តិនៃភូមិបទសន្ទ្រា នៅក្នុងសម័យអាណានិគមបារាំង ភូមិនេះ មានឈ្មោះថា (បទុមសន្ទ្រារ) ដែលស្ថិតក្នុងខេត្តស៊ីធរពារាំង បើតាមផែនទីឆ្នាំ១៨៨៧ ។ ដោយយោងអត្ថន័យនៃឈ្មោះ បទសន្ទ្រា គឺក្លាយមកពីពាក្យ បទុមសន្ទ្រារនេះឯងដែលមានន័យថា បទុម: ផ្កាឈូក , សន្ទ្រា មានន័យថា បិទបាំង លាក់ពូន បើតាមវចនានុក្រមសម្ដេច ជូនណាត។ យ៉ាងណាមិញ ពាក្យ បទសន្ទ្រា នេះជាពាក្យដែលអ្នកស្រុកគាតហៅមកក្លាយ ព្រោះខ្មែរចូលចិត្តប្រើពាក្យតែ២ម៉ាត ឧទាហរណ៍ដូចជា ស្រីយសោធរ / ស្រីធរ /ស៊ីធរ ។[១]
- ↑ "កំពុងកែប្រែ ភូមិបទសន្ទ្រា - វិគីភីឌា". km.wikipedia.org. Retrieved 2026-07-13.
{{cite web}}: zero width space character in|title=at position 12 (help)