ភូមិបរិវាស
ភូមិបរិវាស៖គឺជាភូមិមួយនៅក្នុងឃុំសំរោងលើព្រមទាំងមានមនុស្សរស់នៅច្រើនកុះករ ហើយមនុស្សភាគច្រើនប្រកបមុខរបរកសិកម្មដូចជា៖ (ធ្វើស្រែចំការ ដាំដំនាំបន្ទប់បន្សំផ្សេងៗទៀត) ។ ហើយកាលពីឆ្នាំ(២០០២)មនុស្សនៅភូមិនេះភាគច្រើនធ្វើស្រែដោយប្រើគោសំរាប់ភ្ជួរស្រែ មួយចំនួនតូចទៀតប្រើក្របីសំរាប់ភ្ជួររាស់។ សំរាប់បច្ចុប្បន្ននេះមនុស្សភាគច្រើនមានជីវភាពធូធារជាងមុនច្រើនណាស់ ដោយសារតែមនុស្សភាគច្រើនយល់ដឹងពីរបៀបនៃការប្រកបរបរចិញ្ជឹមជីវិត ដូចជា៖ អ្នកខ្លះដំាដំនំាបន្លែ(ស្ពៃ ត្រលាច ត្រសក់ ខ្ទឹមស្លឹក ពោត ល្ពៅជាដើម។ ហើយបន្លែទំាងនេះពួកគេយកទៅដាក់លក់នៅលើទីផ្សារ បានតម្លៃខ្ពស់សមរម្យដែលអាចទទួលយកបាន ដោយសារតែបន្លែទាំងនេះមិនមានជាតិគីមីច្រើន ទើបឈ្មួញទាំងនោះចូលចិត្តទិញ យកទៅលក់បន្តសំរាប់ជីវភាពពួកគេបានរើកចំរើនដួចគ្នា។ ហើយក្នុងភូមិនេះភាគច្រើនគេលក់ឥវ៉ានចាប់ហួយផ្សេងៗនិងអ្នកខ្លះលក់បបរ បឆែវ ព្រមទាំងរបស់ញុំជាច្រើនទៀតដើម្បើយកប្រាក់កំរៃដែលបានចំនេញនោះមកផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។យ៉ាងណាមិញទ្បួវនេះមនុស្សមួយចំនួនធំក្នុងភូមិភាគច្រើនធ្វើស្រែចំការដោយប្រើគោសំរាប់ភ្ជួររាស់ស្រែចំការ តែមួយចំនួនតូចប្រើគោយន្ដសំភ្ជួររាស់ស្រែចំការរបស់ពួកគេ។ សំរាប់ក្មេងៗវិញពេលល្ងាចទ្បើងជិះកង់ដើរលេងមកក្បែរតូបអ្នកលក់ដូរហើយពួកគេរសប្បាយរីករាយខ្លាំងណាស់។