ភូមិលំផាត់
Appearance
ភូមិលំផាត់ ស្តិតនៅក្នុងឃុំអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង។ ភូមិនេះស្ថិតនៅលើផ្លូវជាតិលេខ៥៧បេ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជាថៃ។ ភូមិនេះមានប្រជាជនប្រមាណជា៣៥០ ទៅ៦០០គ្រួសារ ដែលជាភាគច្រើនសុទ្ធសឹងជាប្រជាជនថ្មីដែលធ្វើការចំណាកស្រុកទៅកាន់ភូមិនេះ។ ភូមិលំផាត់មានសាលាបឋមសិក្សាដែលមាន២ខ្នង សរុប ១០បន្ទប់។ ហើយមុខរបរនៃអ្នកភូមិគឺប្រកបមុខរបរកសិកម្ម ដាំដំណាំពោត សណ្តែក ល្ង ដំឡូងមី...។