Jump to content

ភូមិសាមគ្គី(ឃុំអង្គរជ័យ)

ពីវិគីភីឌា

ភូមិសាមគ្គី គឺជាភូមិមួយនៅក្នុងឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ។ ភូមិនេះមានប្រវែង ២គីឡូម៉ែតពីលិចទៅកើតនិងពីជើងទៅត្បូង ៣៥០ម៉ែត ។ កាលពីមុនភូមិនេះមានតែមួយទេហើយភូមិសាមគ្គីពីដើមគេហៅថាភូមិក្តីចាស់ ហើយភូមិនេះត្រូវបានបែងចែកជាពីរ គឺត្រឹមផ្លូវជាតិលេខ31ខាងលិចគឺ ភូមិសាមគ្គី និងខាងកើតគឺ ភូមិក្រាំស្កូវ ហើយភូមិមានព្រំប្រទល់ជាប់:

  • ខាងជើងភូមិពងទឹក
  • ខាងត្បូងភូមិត្រពាំងស្រែ
  • ខាងកើតភូមិអង្គរឈូក
  • ហើយផ្នែកខាងលិចចាប់គិតពីចុងភូមិគឺគ្មានភូមិទេ ព្រោះមានតែស្រែនិងចំការដល់ជើងភ្នំ ។

ភូមិនេះមានប្រជាជនប្រហែល៨៩៩នាក់ ស្រី៤៥០នាក់ ក្នុងឆ្នាំ២០១២និងចំនួនគ្រួសារ១៩៩គ្រួសារ ។ ដោយសតិក្នុងឆ្នាំ២០១២នេះមនុស្សដែលមានអាយុ១៨ឆ្នាំឡើងទៅមនុស្សប្រុស៣៣៧នាក់ ស្រី២១៧នាក់ ។ ប្រជាជនរស់នៅក្នុងភូមិនេះប្រកបមុខរបបកសិកម្មសម្រាប់ចិញ្ចឹមជីវិត ។ហើយអ្នកភូមិពិបាកនិងប្រកបមុខរបបរកស៊ី ព្រោះសណ្ថានដីមានលក្ខណះខ្ពង់រាបធ្វើអោយពិបាកធ្វើស្រែ ព្រោះគ្មានប្រលាយទឹកសម្រាប់បូមដាក់នៅពេលគ្មានភ្លៀងនិងបញ្ហាផ្លូវរទេះគោមួយទៀតផងដែរ ។

វត្ត

[កែប្រែ]

នៅភូមិនេះមានវត្ត១ គឺ វត្តអង្គរជ័យ