Jump to content

ភូមិសំព័រ

ពីវិគីភីឌា

ភូមិសំព័រ គឺជាភូមិមួយដែលនៅជាប់ភួមិព្រែស្រឡៅហើយភូមិនេះស្ថិតនៅឃំុត្រពំាងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ដែលមានផ្ទែដីប្រមាណ៣៩០០ម៉ែត្រការេរួមទំាងដីស្រែហើយស្រែមានលក្ខណ:ប្រហាក់ប្រហែលគ្នាប្រជាជនក្នុងភូមិនេះភាគច្រើនគឺជាកសិករ ហើយមានប្រជាជនតិចតួចណាស់ដែលធ្វើចំនាកស្រុក ដើម្បីចេញទៅរកការងារនៅតាមខេត្តនានា។នៅក្នុងភូមិនេះមិនសូវសំបូរដំណាំ និងបន្លែនោះទេ ប៉ុន្តែវាសំបូរទៅដោយដើមឈើ និងដំណាំហូបផ្លែជាច្រើនដូចជា៖ដើមដូង ដើមត្នោត​ ល្ហុង ខ្នុរ​ ស្វាយ ក្រូច​ ត្របែក ទៀប ចេក សេដា និងដំឡូង <ល>។ភូមិនេះគឺជាភូមិមួយដែលមានចំងាយ៧០គីឡូម៉ែត​ ពីទីរួមខេត្តកំពត​ ដែលស្ថិតនៅក្នុងស្រុកបន្ទាយមាសហើយបច្ចុប្បន្ននេះឃើញថា ភូមិនេះកំពុងមានការអភិវឌ្ឍន៍ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖ ផ្លូវលំ ស្ពាន​ សាលារៀន មន្ទីពេទ្យ ជាពិសេសសំណង់ផ្ទះប្រជាជន គឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែវិស័យកសិកម្ម ដែលពួកគេខិតខំប្រឹងប្រែង ទាំងគំនិតច្នៃប្រឌិតនិងការកែប្រែ ពីការធ្វើស្រែប្រវាសមេឃ មកធ្វើស្រែបែបប្រពលវប្បកម្មវិញ ដូចនេះពួកគេលែងខ្វាយខ្វល់ពីបញ្ហាទឹកភ្លៀង គឺគេមានប្រព័ន្ធប្រលាយទឹកគ្រប់គ្រាន់ហើយផលស្រូវដែលទទួលបាន ពីមួយឆ្នាំទៅមួយឆ្នាំ គឺកាន់តែប្រសើរឡើងៗ ដូចនេះដំណាំស្រូវគឺមានសារៈសំខាន់ណាស់។


Cultivation in Moung Village, Banteay Meas District

]]

សេដ្ឋកិច្ច

[កែប្រែ]

ភូមិនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជន៧៥%ប្រកបរបរជាកសិករ ២០%ជាអាជីវករលក់ដូរ ១៥%ជាមន្រី្ត​រាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដីមាន៩០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទូល ទិន្នផលកើនជាងឆ្នាំកន្លងទៅ៣០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា​ ចេក​ ក្រូច​ ស្វាយ ទៀប ដំឡូង ត្រាវ ពោត​ ដូង...ល។ ហើយនៅក្នុងភូមិគឺកំពុងតែសាងសង់ប្រឡាយទឹក និង​ ជីកអណ្ដូងជាច្រើន។

ប្រព័ន្ធធារាសាស្រ្ត

[កែប្រែ]

ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង​​ ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ។

វប្បធម៌

[កែប្រែ]

ភូមិនេះភាកច្រើនកាន់ព្រះពុទ្ធសាសន៏។ប្រជាជនក្នុងភូមិនេះមានការទំនាក់ទំនងយ៉ាងល្អចេះជួយគ្នាទៅវិញទៅមកពេលមានបុណ្យទាន់ម្តងៗដោយមិនកាន់ឬរើសអើងឡើយជួយដោយអស់។ ]ថ្នា]

អាកាសធាតុ

[កែប្រែ]

ភូមិនេះនៅទីនោះអាកាសធាតុគឺអំណោយផលមិនសូវអំណោយផលទេមានពេលខ្លះល្អពេលខ្លះអាក្រក់មិនមានអ្វីដែរប៉ះពាល់ដល់ការធ្វើស្រែទេ។

ការអប់រំ

[កែប្រែ]

ភូមិនេះមានការអប់រំល្អប្រកបដោយស្នាមញញឹម។ដែលមានការការអប់រំនៅតាមផ្ទះ សាលារៀន ទំាងបឋម ទំាងអនុ និងវិទ្យាល័យ។

ការអភិវឌ្ឃន័

[កែប្រែ]

ភូមិនេះមានការអភិវឌ្ឃន័ជាច្រើនដូចជា ការធ្វើសាលារៀន ស្ពាន់ ផ្លូវ ដែលធ្វើអោយប្រជាជនក្នុងភូមិនេះមាការងាយស្រូយជាមុន។