ភូមិអ្នកតាជ័យ

ពីវិគីភីឌា

ប្រវត្តិភូមិ «អ្នកតាជ័យ»

រៀបរៀងដោយៈ ខ្ញុំបាទ អុល សុគង់

អ្នកតាជ័យ គឺជាឈ្មោះភូមិមួយដែលមានទៅតាំងស្ថិតនៅក្នុងភូមិអ្នកតាជ័យ ឃុំគោគគង់លិច ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង។សព្វថ្ងៃភូមនេះមានប្រជាជនរស់នៅប្រហែលជាង៥០០គ្រួសារ។ប្រជាជននៅភូមិនេះភាគច្រើនប្រកបរបរកសិកម្មដើម្បីចិញ្ចឹមជីវិត។

បើតាមចាស់ៗដំណាលតៗគ្នាថា កាលដើមឡើយភូមិអ្នកតាជ័យនេះ មិនទាន់មានឈ្មោះនៅឡើយទេគឺមានតែព្រៃនៅពាសពេញទាំងអស់ហើយគ្មានមនុស្សរស់នៅឡើយ។ ថ្ងៃមួយមានបុរសម្នាក់ដែលរស់នៅនៅភូមិនៅក្បែរនោះដែរ បាននាំគ្រួសារមករានព្រៃនៅទីតាំមួយនេះដើម្បីតាំងទីលំនៅមុនគេបង្អស់។ បុរសម្នាក់នោះមានឈ្មោះថា «ជ័យ»។ដោយ «ជ័យ» ជាអ្នកដែលមករស់នៅដំបូងគេបង្អស់នៅក្នុងទីតាំនេះ ពេលបងប្អូនរបស់គាត់ដែលនៅក្បែរភូមិនោះមកលេងម្តងៗ ពួកគេបានធ្វើដំណើរកាត់ភូមិផ្សេងទៀតដែលនៅក្បែរៗនោះ។ ជួនជាជួបអ្នកស្គាល់គ្នា ពួកគេក៏សួរគ្នាថា «លោកបងអញ្ជើញទៅណា»? ឬ «អ្នកអើយធ្វើដំណើទៅណាហ្នុង»? ពេលនោះសេចញាតិរបស់ «ជ័យ» ក៏តបទៅវិញថា «អរ! ខ្ញុំទៅភូមិអ្នកជ័យ!»។លុះដល់យូរៗទៅ ការសួរសុខទុក្ខគ្នាក៏មានជាញឹកញាប់ មនុស្សម្នារក៏បានស្គាល់ទីតាំមួយនោះថា «ភូមិអ្នកជ័យ»។ ចំណេក្រោយមក ក៏មានមនុស្សមករស់នៅទីនោះកាន់តែច្រើនឡើនៗ។ ក្រោយពី «ជ័យ» បានទទួលមរណភាពទៅ អ្នកភូមិនៅទីនោះបានកសាងរោងអ្នកតាមួយ ដើម្បីរំលឹកនឹកគុណរបស់ លោកតា«ជ័យ»ដែលបានបង្កើតភូមិមួយនេះឡើង និងជាទីកន្លែងសការៈបូជាសុំសេចក្តីសុខដល់ប្រជាជនក្នុងភូមិផងដែរ។រោងអ្នកតាដែលអ្នកស្រុកបានកសាងនោះពួកគេបានឱ្យឈ្មោះថា«អ្នកតាជ័យ»។ក្រោយពីសង់រោងអ្នកតានោះរួចមក នៅពេលអ្នកស្រុកមានជំងឺឈឺថ្កាត់ម្តងៗ ពួកគេតែងតែមកបន់ស្រន់«អ្នកតាជ័យ» ហើយការបន់ស្រន់នោះក៏ទទួលផលសក្តិសិទ្ធិភ្លាមៗគ្រប់ៗគ្នា។ពីមួយថ្ងៃទៅមួយថ្ងៃអ្នកស្រុកក៏មានជំនឿទៅលើ«អ្នកតាជ័យ» កាន់តែខ្លាំងឡើៗ។ដោយគោរពទៅលើ«អ្នកតាជ័យ» ផង និងគិតថា«អ្នកតាជ័យ» ជាម្ចាស់ភូមិដំបូងគេផង អ្នកស្រុកក៏បានដូរឈ្មោះពី «ភូមិអ្នកជ័យ» ទៅជា «ភូមអ្នកតាជ័យ» វិញ ហើយភូមិនេះក៏មានឈ្មោះថា«ភូមិអ្នកជ័យ»មកដល់បច្ចុប្បន្ន។ក្រោយៗមកទៀត ក៏មានការកសាង វត្តអារាម សារៀន មន្ទីរពេទ្យ ផ្លូវផ្នល់ និងសមិទ្ធផលផ្សេងៗជាច្រើនទៀតមកដល់បច្ចុប្បន្ន។