Jump to content

ភូមិ ជីឃ្មល់

ពីវិគីភីឌា

ជា​ភូមិ​តូច​មួយ ដែល​ប្រជាជន​មាន​ជីវភាព​សម្មញ្ញ ។ ប្រជាជន​ភូមិ​ភាគ​ច្រើន​មិន​បាន​ទទួល​ការ​សិក្សា​គ្រប់​គ្រាន់ ដោយ​សារ​តែ​មាន​កង្វះខាត​ខាង​សេដ្ឋកិច្ច និង​សាលា​នៅ​ឆ្ងាយ​ពី​ភូមិ ។ ក្នុង​ឆ្នាំ​២០០៧​នេះ ភូមិ​ជីឃ្មល់​មាន​សាលា​បឋមសិក្សា​ដែល​មាន​ពីថ្នាក់​មតីយ៍​ដល់​ថ្នាក់​ទី​៥ ដែល​ក្នុង​ឆ្នាំ​២០០៥ មាន​ត្រឹម​តែ​ថ្នាក់​ទី​៣​ប៉ុណ្ណោះ ។ សាលា​អនុវិទ្យាល័យ និង​វិទ្យាល័យ​ត្រូវ​ទៅ​រៀន​នៅ​វិទ្យាល័យ​ថ្នល់​បំបែក ដែល​មាន​ចំងាយ​១៤​គីឡូម៉ែត្រ​ពី​ភូមិ ស្ថិត​នៅ​ភូមិ​ថ្នល់​បំបែក ស្រុក​ទ្រាំង ។

ភូមិសាស្ត្រ

[កែប្រែ]

ភូមិ​ជីឃ្មល់​​គឺ​ជា​ភូមិ​មួយ​ដែល​ស្ថិត​នៅ ក្នុង​ឃុំ​គោគព្រេច ស្រុក​គីរីវង់ ខេត្តតាកែវ ។ ភូមិ​នេះ ជា​ភូមិ​ដាច់​ស្រយាល នៅ​ជិត​ព្រំប្រទល់​ខេត្ត​កំពត ចេញ​ពី​ផ្លូវ​ជាតិ​លេខ២​​​ចំងាយ​១៤​គីឡូម៉ែត្រ ដែល​ចេញ​ពី​ផ្លូវ​ជាតិ​ពី​ភូមិ​ថ្នល់​បំបែក ទៅ​ទិស​ខាង​លិច​ចំងាយ​១២​គីឡូម៉ែត្រ និង​កាច់​ទៅ​ខាង​ឆ្វេង​ចំងាយ​២​គីឡូម៉ែត្រ ។ បើ​​មក​តាម​ច្រក​ផ្លូវ​ជាតិ​លេខ​​៣ ត្រូវ​បត​មក​តាម​ច្រក​តានី មក​ទិស​ខាង​កើត ដែល​មាន​ចំងាយ​ប្រហែល​ជាង​១០​គីឡូម៉ែត្រ ។