Jump to content

ភ្នំពេញ ប៉ុស្តិ៍

ពីវិគីភីឌា
ភ្នំពេញ ប៉ុស្តិ៍
ចាងហ្វាងរ៉ូស ដាំងឃ្លីន
អគ្គនាយកគ្រីស ដ័រ
ប្រ.គ្រប់គ្រងការីនិពន្ធសំ រិទ្ធ, ដេវីដ ប៉ូល
អនុប្រធានគ្រប់គ្រងការីនិពន្ធសូ វិសាល
ប្រធានក្រុមអ្នកយកព័ត៌មានជាង សុខា
អនុប្រ.ក្រុមអ្នកយកព័ត៌មានឆាយ ចន្ទ័នីដា
ការីនិពន្ធព័ត៌មានជាតិខៀវ ភិរម្យ, វង្ស សុខេង
ប្រ.ការីនិពន្ធព័ត៌មានសេដ្ឋកិច្ចម៉ៃ គុណមករា
ការីនិពន្ធព័ត៌មានសេដ្ឋកិច្ចស៊ន សារ៉ាត, គុណ គួរចេតនា
ឯកសារ:The Phnom Penh Post.jpg
រូបកាសែតជាភាសាអង់គ្លេស

ភ្នំពេញ ប៉ុស្តិ៍

[កែប្រែ]

គឺជាសែតដែលនិយាយផ្តោតសំខាន់ទៅលើរឿងសង្គមជាតិ ដែលបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ ១៩៩២ ដោយលោក ម៉ាយឃឺល ហាយេស (Michael Hayes)។

ប្រវត្តិ

[កែប្រែ]

តាម​ពិត​ កា​សែត​ភ្នំ​ពេញ​ ប៉ុស្តិ៍ គឺ​ជា​សា​រ​ព័ត៌មាន​ឯក​រាជ​ដែល​មាន​វ័យ​ចំ​ណាស់​​ជាង​គេ​បំ​ផុត​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ទោះបី​ជា​និ​យាយ​អំ​ពី​​​ការ​ផ្សាយ​ជា​ភា​សា​​ណា​ក៏​ដោយ។ ដោយ​ចាប់​ផ្តើម​​បោះ​ពុម្ភ​ផ្សាយ​​ដំ​បូង​បំ​ផុត​នៅ​ក្នុង​ខែ​កក្ក​ដា​ ឆ្នាំ​១៩៩២ ភ្នំ​ពេញ​ ប៉ុស្តិ៍ ត្រូវ​បាន​អាន​ដោយ​អ្នក​អាន​ទាំង​ជន​ជាតិ​ខ្មែរ ​និង​បរ​ទេស​រាប់​ពាន់​នាក់​នៅ​ទូ​ទាំង​ប្រ​ទេស​កម្ពុ​ជា​ និង​ដោយ​អ្នក​ជាវ​ជា​ប្រ​ចាំ​នៅ​ក្នុង​រង្វង់៣៥​ប្រ​ទេស​នៅ​ទូ​ទាំង​ពិ​ភព​លោក។ អស់​រយៈ​ពេល​ជាង​១៥​ឆ្នាំនេះ​ ភ្នំ​ពេញ​ ប៉ុស្តិ៍ បាន​ដើរ​តួ​ជា​កា​សែត​មួយ​ដែល​​ប្រ​មូល ​និង​កត់​ត្រា​ទុក​នូវ​ហេតុ​ការណ៍​ដែល​កើត​ឡើង​​ថ្មីៗ​​នៅ​ក្នុង​ប្រ​ទេស​កម្ពុ​ជា​ ​និង​​ត្រូវ​បាន​អាន​​ដោយ​ថ្នាក់​ដឹក​នាំ​ (អ្នក​សម្រេចចិត្ត​) និង​អ​តិ​ថិ​ជន​ (​អ្នក​ប្រើ​ប្រាស់​ទំ​និញ​ផ្សេងៗ) ដែល​ជា​អ្នក​បាន​ចូល​រួម​ចំ​ណែក​ក្នុង​ការ​ក​សាង​ប្រ​ទេស​ជតិ​ក្នុង​អំ​ឡុង​ពេល​ប៉ុន្មាន​ទសវត្ស​រ៍​កន្លង​ទៅ​នេះ។ មិន​មាន​កា​សែត​ណា​ផ្សេង​ទៀត ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ទូ​លំ​ទូ​លាយ​ដូច្នេះ​ទេ។ កា​សែត​ ភ្នំ​ពេញ​ ប៉ុស្តិ៍ ផ្តល់​នូវ​ការ​ផ្សាយ​ដែល​មាន​លក្ខណៈ​ទូ​លំ​ទូ​លាយ​ដោយ​មាន​បញ្ចូល​ទាំង​ ព័ត៌មាន​ និង​​ការ​វិ​ភាគ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ មាន​ប្រ​យោជន៍​និង​ប្លែក​ពី​គេទៀត​ផង​។ ជា​មួយ​​គ្នា​នេះ​ដែរ អ្នក​អាន​​កា​សែត​ភ្នំ​ពេញ​ ប៉ុស្តិ៍ គឺ​ជា​អ្នក​ដែល​​បាន​ទទួល​​ការ​អប​រំ​ខ្ពង់​ខ្ពស់ បំ​ផុត​នៅ​ក្នុង​ប្រ​ទេស​ ហើយ​ក៏​ជា​អ្នក​ដែល​ត្រូវ​ការ​ទទួល​បាន​នូវ​ព័ត៌មាន​ដែល​មាន​គុណ​ភាព​ខ្ពស់​បំ​ផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ផង​​ដែរ។ ក្រុម​ការី​និពន្ធ​និង​អ្នក​យក​ព័ត៌មាន​របស់​យើង​ទាំង​អស់​សុទ្ធ​តែ​ដឹង​ថា​​ការ​ផ្តល់​តែ​របាយ​ការណ៍​អំ​ពី​​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​តែ​មួយ​មុខ​មិន​គ្រប់​គ្រាន់​នោះ​ទេ តែ​ពួក​គេ​ត្រូវ​តែ​វិ​ភាគ​ហេតុ​ការណ៍​ទាំង​នោះ​ ហើយ​ពន្យល់​អ្នក​អាន​ថា​តើ​ហេតុ​ការណ៍​ទាំង​នោះ​នឹងតម្រង់​និង​​មាន​ឥទ្ធិ​ពល​លើ​ជី​វិត​ពួក​គេ​យ៉ាង​ណាខ្លះ។

Arthur Miller

[កែប្រែ]

តាម​គំ​និត​របស់​ខ្ញុំ កាសែត​ដែល​ល្អ​​គឺ​ជា​កា​សែត​មួយ​ដែល​និ​យាយ​អំ​ពី​ជាតិ​ខ្លួន​ឯង (ឆ្នាំ១៩៦១)។