Jump to content

ភ្នំភ្លើង

ពីវិគីភីឌា

ភ្នំភ្លើង គឺជាការប្រេះស្រាំនៅក្នុងសំបកនៃវត្ថុដែលមានម៉ាស់ភពដូចជាផែនដីដែលអនុញ្ញាតឱ្យកម្អែភ្នំភ្លើង ផេះភ្នំភ្លើង និងឧស្ម័នចេញពីម៉ាក់ម៉ានៅក្រោមផ្ទៃ។ ភ្នំភ្លើងត្រូវបានបង្កើតឡើងដោយចលនានៃផ្លាកតិចតូនិច ដែលអាចបង្កើតសម្ពាធដែលបង្ខំម៉ាក់ម៉ាទៅលើផ្ទៃ។ ឬ ភ្នំភ្លើងគឺជាភ្នំដែលកើតឡើងនៅពេលដែលសិលារលាយហៅថាម៉ាក់ម៉ាហូរចេញមកលើផ្ទៃផែនដី។ ភ្នំភ្លើងកើតឡើងនៅតាមព្រំដែនជំនួសគ្នា ព្រំដែនបែកចេញពីគ្នា និងលើចំណុចក្តៅ។ ភ្នំភ្លើងអាចផ្ទុះខ្លាំងឬស្ងប់អាស្រ័យទៅលើកំហាក់ស៊ីលីកា ទឹកនិងឧស្ម័នដែលមាននៅក្នុងម៉ាក់ម៉ា។ បន្ទុះភ្នំភ្លើងអាចមានកម្លាំងខ្លាំងជាងគ្រាប់បែកអាតូមិចដែលគេប្រើនៅក្នុងសង្គ្រាមលោកលើកទី២ ទៅ១មុឺនដង។ បន្ទុះភ្នំភ្លើងមានមែនបីគឺ បន្ទុះស្ងប់ បន្ទុះខ្លាំង និងពំនុះកាត់ភ្នំភ្លើង ។ ប្រភេទសណ្ឋានដីនៃភ្នំភ្លើងគឺភ្នំភ្លើងខែល ភ្នំភ្លើងសាជី ភ្នំភ្លើងសមាស និងខ្ពង់រាកម្អែលភ្នំភ្លើង។

ភ្នំភ្លើងអូស្ទីនឆ្នាំ២០១៦

នៅពេលដែលភ្នំភ្លើងផ្ទុះ វាអាចបញ្ចេញនូវវត្ថុធាតុជាច្រើន រួមទាំងលំហូរកម្អែ ផេះ និងឧស្ម័នដូចជា ស្ពាន់ធ័រឌីអុកស៊ីត និងកាបូនឌីអុកស៊ីត។ ការផ្ទុះទាំងនេះអាចជាការផ្ទុះ ឬមិនផ្ទុះ ហើយអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់បរិស្ថានជុំវិញ និងសហគមន៍។

ឯកសារយោង

[កែប្រែ]