ភ្នំយ៉ាត
Appearance
ភ្នំយ៉ាតមានទីតាំងស្ថិតនៅក្នុងក្រុងប៉ៃលិន ខាងស្តាំដៃ តាមបណ្តោយផ្លូវលេខ៥៧ ។ ភ្នំយ៉ាតជាវត្តចាស់សាងសង់ឡើងជារបៀបវត្តកូឡា។ នៅលើភ្នំយ៉ាតគេឃើញមានសំនង់បូរាណដូចជា ចេនឡាមណីចេតីយ៍តូចធំ និង អាស្រមជាច្រើន។ ភ្នំយ៉ាតមានផ្លូវឡើងចំនួនពីរគឺមួយឡើងដោយថ្មើជើង និង មួយទៀតសំរាប់រថយន្ត និង ម៉ូតូ។ ភ្នំយ៉ាតមានកាំជណ្តើរចំនួន ៤២កាំ ដែលកាំជណ្តើរនីមួយៗមានកំពស់ ២៥សង់ទីម៉ែត្រ។ ជណ្តើរនេះកសាងឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៩៨។ ភ្នំយ៉ាតមានកំពស់ ៦០ម៉ែត្រ បណ្តោយ៧ ០០ម៉ែត្រ ទទឹង ៣០០ម៉ែត្រ និងក្រលាផ្ទៃ ៣០០០០ម២ ។ ភ្នំនេះចាប់ផ្តើមកសាងក្នុងឆ្នាំ១៩២២ ដោយជនជាតិកូឡា។