Jump to content

ភ្នំហ្វឹជី

ពីវិគីភីឌា
ភ្នំហ្វឹជី
富士山 (Mount Fuji)

ភ្នំហ្វុជី នៅរដូវផ្ការីក
កំពស់ ៣៧៧៦ ម៉ែត្រ
ទីតាំង តំបន់ជឺបឹ កោះហុងហ្សឺ ជប៉ុន
កូអរដោនេ កូអរដោនេ: 35°21′39″N 138°43′39″E / 35.36083°N 138.72750°E / 35.36083; 138.72750

ភ្នំហ្វឹជី (富士山(ふじさん) Mount Fuji) ឬសរសេរបានថា ហ្វូជី គឺជាភ្នំខ្ពស់ជាងគេក្នុង ប្រទេសជប៉ុន មានកំពស់ ៣៧៧៦ ម៉ែត្រ។ វាជាភ្នំដែលមានបន្ទុះភ្នំភ្លើងយ៉ាងសកម្ម ដែលមានផ្ទុះឡើងចុងក្រោយ នៅឆ្នាំ ១៧០៧-០៨។ ភ្នំនេះមានទីតាំងស្ថិតនៅ អាណាខេត្ត ស៊ីស្ស៊ឹអុកា និង អាណាខេត្ត យ៉ាម៉ាណាស៊ី ភាគខាងលិច ទីក្រុង តូក្យូ

ទីតាំងភូមិសាស្រ្ត

[កែប្រែ]

ភ្នំហ្វឹជី មានកំពស់ ៣៧៧៦ ម៉ែត្រ ព័ទ្ធជុំវិញដោយបឹង ចំនួន ៥ រួមមាន បឹងខាវ៉ាហ្គឹឈិ (河口湖(かわぐちこ)Lake Kawaguchi) បឹងយ៉ាម៉ាណាកា(山中湖(やまなかこ) Lake Yamanaka) បឹងសៃ(西湖(さいこ)Lake Sai) បឹងម៉ូតូស្សឹ (本栖湖(もとすこ)Lake Motosu) និង បឹងហ្ស៊ូជិ (精進湖(しょうじこ)Lake Shoji) ។ ដោយរយះកំពស់ខ្ពស់ សីតុណ្ហភាពភ្នំហ្វឹជី មានភាពត្រជាក់ខ្លាំង គ្របដំណប់ដោយព្រិល ពេញមួយឆ្នាំ។ សីតុណ្ហភាពទាបបំផុត -៣៥,៥C និង សីតុណ្ហភាពខ្ពស់បំផុតដែល បានកត់ត្រាទុកនៅ ថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០០៧ គឺ ១៨,២ C ។ នៅពេលមេឃស្រលះ ភ្នំហ្វឹជី អាចមើលឃើញពី ទីក្រុង តូក្យូ និង យ៉ូហ្គោហាម៉ា។

កំរងរូបភាព

[កែប្រែ]

តំនភ្ជាប់

[កែប្រែ]