ភ្លេងអារ័ក្ស

ពីវិគីភីឌា

ភ្លេង​​អារ័ក្ស​​គឺ​​ជា​​ភ្លេង​មួយ​បែប​ទៀត​ ដែល​មាន​គ្រឿង​លេង​ប្រហែល​គ្នា​នឹង​ភ្លេង​ខ្មែរ​ដែរ​តែ​គេ​ប្រើ​លេង​តែ​នៅ​ពេល​ប្រគំ​បញ្ចូល​ខ្មោច​ ឡើង​​រោង​​និង​​ឡើង​អ្នក​តា គេ​ហៅ​ថា​ភ្លេង​អារ័ក្ស​ ភ្លេង​​នេះ មាន​ស្គរ​ដី​ពីរ, ទ្រខ្មែរ (ខ្សែ៣) ១, ប៉ីពក ១, ចាប៉ី ១ ។ ក្រុម​ភ្លេង​នេះ​ច្រើន​តែ​ប្រើ ​ប៉ី ​មិន​ប្រើ​ខ្លុយ​ទេ ​។