មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង
សេចក្តីផ្តើម
[កែប្រែ]វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពដទៃទៀត របស់រដ្ឋាភិបាល ដូច្នេះក្នុងយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ដែលជាស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ ធនធានមនុស្ស ដែលជាតម្រូវការចាំបាច់របស់សង្គម ជាមួយនឹងការផ្តល់ជំនាញជូនប្រជាពលរដ្ឋក្រីក្រ ដើម្បីអោយពួកគេមានលទ្ធភាព និងសមត្ថភាពរកការងារធ្វើ ឬប្រកបមុខរបរដោយខ្លួនឯងក្នុការរប្រាក់ចំណូល ជួយលើកស្ទួយជីវភាពគ្រួសាររបស់ខ្លួនអោយបានសមរម្យ។
ទស្សនៈវិស័យ
[កែប្រែ]ជាគ្រឹះស្ថានសិក្សាមួយរបស់រដ្ឋក្នុងខេត្តកំពង់ឆ្នាំង ផ្តល់ជូនប្រជាពលរដ្ឋឱ្យទទួលបានចំណេះដឹង ចំណេះធ្វើ វិជ្ជាជីវៈអាជីព គុណធម៌ សីលធម៌ សេចក្តីថ្លៃថ្នូរ និងជីវភាពរីកចំរើន។
បេសកកម្ម
[កែប្រែ]ផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធិភាព ដើម្បីឆ្លើយតបតម្រូវការទីផ្សារអាស៊ាន។
ជំនាញបច្ចេកទេសដែលត្រូវបណ្តុះបណ្តាល
[កែប្រែ]កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង)
[កែប្រែ]សិស្ស និស្សិត ត្រូវសិក្សារយៈពេលពីរឆ្នាំ ដោយមានជំនាញដូចជា៖
- ជំនាញ ព័ត៌មានវិទ្យា
- ជំនាញ យន្តសាស្ត្ររថយន្ត
- ជំនាញ បរិក្ខាត្រជាក់
- ជំនាញ អគ្គិសនី
លក្ខខណ្ឌជ្រើសរើសៈ
សិស្សដែលបានបញ្ចប់មធ្យមសិក្សាទុតិយភូមិ (ធ្លាក់ ឬជាប់បាក់ឌុប)
ការសិក្សា ថ្ងៃចន្ទ ដល់ សុក្រ
កម្រិតសញ្ញាបត្របច្ចេកទេស