មនោយិទ្ធិ
ព័ត៌មានអំពីសៀវភៅ
[កែប្រែ]ចំណងជើងសៀវភៅៈ មនោមយិទ្ធិ
ចំណងជើងជាភាសាបារាំងៈ Le pouvoir de la volonté
ចំណងជើងជាភាសាអង់គ្លេសៈ The Willpower
អ្នកនិពន្ធៈ ស៊ា ប៊ុនភេង
បោះពុម្ពនៅឆ្នាំៈ ១៩៧៣
ប្រែសម្រួលចេញពីសៀវភៅៈ Le pouvoir de la volonté: Techniques de suggestion, de visualisation pour maîtriser son esprit et réussir sa vie (១៩៣៩) របស់អ្នកនិពន្ធ Paul-Clément Jagot
វាចារបស់អ្នកនិពន្ធក្នុងការបោះពុម្ពលើកទី២
[កែប្រែ]លោកអ្នកអានជាទីគោរព!
ដំបូងបំផុតយើងខ្ញុំសូមថ្លែងអំណរគុណជាពន្លឹកចំពោះការយកចិត្តទុកដាក់អានសៀវភៅមនោមយិទ្ធិនេះ ជាការចាក់ហោប៉ៅបញ្ចូលក្បាលមួយដែលយើងខ្ញុំយល់ថាប្រាកដជាមិនឥតប្រយោជន៍ឡើយ ។ ...
សូមទទួលនូវអភិនន្ទនាការដ៏ស្មោះពីយើងខ្ញុំ
ភ្នំពេញ ថ្ងៃទី ៥ មីនា ១៩៧៣
ស៊ា ប៊ុន ភេង
វាចារបស់អ្នកនិពន្ធក្នុងការបោះពុម្ពលើកទី១
[កែប្រែ]....វត្តអង្គតាមិញ ថ្ងៃទី ១០ កញ្ញា ១៩៦៣
ស៊ា ប៊ុន ភេង
អារម្ភកថារបស់លោក ប៉ូល ហ្សាកូត៍
[កែប្រែ]ការមានលក្ខណៈរឹងប៉ឹង ការជឿក្នុងខ្លួនឯង សេចក្ដីព្យាយាមយ៉ាងមិនដាក់ធុរៈដើម្បីធ្វើការដែលបានត្រិះរិះល្អិតល្អន់ និងចុះចិត្តពិតប្រាកដហើយឲ្យសម្រេច សមត្ថភាពបង្គាប់ការគិត ការចុះសម្រុងតាមការវិនិច្ឆ័យរបស់អ្នកដទៃ និងកម្លាំងចិត្តនិងភាពមាំទាំសម្រាប់តស៊ូសេចក្ដីលំបាកតោកយ៉ាកទាំងពាន់ប្រការ មែនពិតគុណសម្បត្តិទាំងនេះ ប្រាកដដល់យើងហាក់ដូចជានឹងធ្វើឲ្យកើតមានឡើងពុំបាន ។
ប៉ុន្តែគុណសម្បត្តិទាំងនោះជាធម្មជាតិដែលនឹងធ្វើឲ្យកើតឡើងបាន សៀវភៅនេះនឹងសំដែងឲ្យលោកអ្នកឃើញ សៀវភៅនេះនឹងបង្រៀនលោកអ្នកថាតើនឹងប្រើវិធីណាទើបអាចឲ្យគុណសម្បត្តិទាំងអស់ដែលពោលខាងដើមនោះកើតឡើងក្នុងខ្លួនលោកអ្នកយ៉ាងច្រើនជាទីបំផុតបាន សូម្បីលោកអ្នកមានហើយប៉ុន្តែតិចជាទីបំផុតក៏ដោយចុះ ។
ហ្ល័កវិធីដែលចែងទុកក្នុងសៀវភៅនេះនឹងឲ្យផលសម្រេចត្រឹមលោកអ្នកអានទាំងឡាយនឹងបានឃើញការពិសោធន៍មកដោយខ្លួនឯងហើយ ។
សូមអ្នកដែលរួញរា ចូរមានៈនិងចុះដៃធ្វើការហ្វឹកហាត់យ៉ាងប្រាកដប្រជាម្ដងបន្តិចៗតាមដែលយើងខ្ញុំបានដឹកនាទុកចុះ សូម្បីជននោះជាជនទន់ខ្សោយចិត្តរសាត់អណ្ដែតឬខ្លាចយ៉ាងណាក៏ដោយ ក្នុងពេលមិនយូរក៏នឹងមានមនោមយិទ្ធិខ្លាំងក្លាឡើង នឹងមានសេចក្តីអត់ធន់ និងការអាចយកឈ្នះគូខាងម្ខាងរបស់ខ្លួនបាន ។
....
វសោ ឥស្សរិយំ បោ[កេ]]
[កែប្រែ]អំណាចជាធំក្នុងលោក (ពុទ្ធភាសិត)
កាំភ្លើងជាអាវុធដែលគេចាប់បាញ់សម្លាប់បានទាំងមនុស្សនិងសត្វយ៉ាងណា មនោមយិទ្ធិគេក៏អាចប្រើបានទាំងផ្លូវល្អនិងអាក្រក់យ៉ាងនោះដែរ ប៉ុន្តែប្រសិនបើគេប្រើកាំភ្លើងបាញ់ទៅលើមនុស្សសត្វដែលច្បាប់ពុំអនុញ្ញាត គេក៏ត្រូវបានទទួលទោសតាមយថាហេតុ ។
...
ជំពូក១- ការហ្វឹកហាត់សម្រាប់ដាស់ឬធ្វើឲ្យមនោមយិទ្ធិកើតឡើង
[កែប្រែ]យើងយល់ដឺងចូលចិត្តហើយថា "មនោមយិទ្ធិ" នោះគឺជាអំណាចនៃចិត្តរបស់យើងដែលប្រើបង្គាប់បញ្ជាខ្លួនយើង បង្គាប់បញ្ជាអ្នកដទៃ និងបង្គាប់បញ្ជាគ្រោះកម្មទាំងឡាយ ...
វិធីបណ្ដុះឲ្យមនោមយិទ្ធិកើតឡើងនោះមានជាថ្នាក់ៗដូចតទៅនេះ ៖
១. រៀបការគិតឲ្យមានរបៀប
២. ហាត់ចិត្តឲ្យក្លៀវក្លា
៣. បម្រុងរាងកាយ
៤. បង្កើនការខ្លាំងក្លានៃខ្យល់ដកដង្ហើម
៥. បម្រុងសរសៃប្រសាទ
៦. ហាត់ចិត្តឲ្យជាសមាធិ
៧. ហាត់ប្រើការគិតប្រកបខ្សែភ្នែក
៨. រក្សាទុកមនោមយិទ្ធិដែលកើតមានហើយ
...
ជំពូក២- មនោមយិទ្ធិបង្គាប់ខ្លួនឯង
[កែប្រែ]ហេតុអ្វីយើងទើបត្រូវប្រើមនោមយិទ្ធិបង្គាប់ខ្លួនយើង បើប្រើបង្គាប់អ្នកដទៃតែម្ដងទៅមិនល្អជាងឬ? ...
ការប្រើមនោមយិទ្ធិបង្គាប់ខ្លួនឯងនេះមានសាខាដែលនឹងញែកចែកចេញជា ៧ ប្រការដូច្នេះ ៖
១. បង្គាប់ការដេកលក់និងការភ្ញាក់
២. ធ្វើការគិតឲ្យស្រឡះស្រឡំក្នុងវេលាភ្ញាក់ឡើង
៣. ផ្លាស់ការគិតបានតាមត្រូវការ
៤. ចិត្តស្ងប់សូម្បីធ្លាក់ក្នុងអន្តរាយ
៥. ផ្លាស់ទម្លាប់និស្ស័យរបស់ខ្លួនពីអាក្រក់មករកល្អ
៦. ត្រួតត្រាមើលខ្លួនរបស់អ្នកជាគ្រាៗដោយទៀងទាត់
៧. ការពាររក្សាខ្លួនឲ្យមនោមយិទ្ធិ
...
ជំពូក៣- មនោមយិទ្ធិបង្គាប់អ្នកដទៃ
[កែប្រែ]ក្នុងជំពូក១ យើងបានរៀនដល់វិធីខាងដើមបំផុតសម្រាប់ហ្វឹកហាត់ឲ្យកើតមនោមយិទ្ធិ និងក្នុងជំពូក២ យើងបានប្រើមនោមយិទ្ធិជាគ្រឿងបង្គាប់ខ្លួនឯង ហើយក្នុងជំពូក៣នេះជាការប្រើមនោមយិទ្ធិដែលមានកម្លាំងក្រៃលែងឡើងរហូតដល់អាចបង្គាប់អ្នកដទៃ ដូច្នោះទើបត្រូវមានការហ្វឹកហាត់ជាពិសេសបំពេញលើទាំងពីរជំពូកដែលយើងបានរៀនមកហើយពីខាងដើមច្រើនប្រការទៀត ។ ...
ក្នុងជំពូកនេះត្រូវចែកចេញជាពីរភាគ ៖
ភាគទី១៖ មនោមយិទ្ធិយ៉ាងខ្លី មានវិធីហ្វឹកហាត់យ៉ាងងាយនិងប្រើសម្រេចបានដោយងាយ ។
ភាគទី២៖ មនោមយិទ្ធិយ៉ាងខ្លាំង ដែលមានវិធីហ្វឹកហាត់លំបាកឡើងនិងធ្វើសម្រេចដោយលំបាកដូចគ្នា ។
ភាគទី១- មនោមយិទ្ធិយ៉ាងខ្លី
[កែប្រែ]មនោមយិទ្ធិ...
ភាគទី២- មនោមយិទ្ធិយ៉ាងខ្លាំង
[កែប្រែ]ការសិក្សា...