មន្ត្រីរាជការ
មន្ត្រីរាជការតាមសិលាចារឹក
[កែប្រែ]ភូមិបក្សក្នេត (ភូមិរបស់អ្នក្រកបការងារនៅថ្ងៃខ្នើតពី១កើតជាអ្នកប្រកបការងារ ដើម្បីវត្តអារាម) ។ ពាក្យថា បក្សក្នេត ច្រើនមានប្រើតាមសិលាចារឹកតាំងពីសម័យមុនអង្គរ សម្រាប់សម្គាល់អ្នកធ្វើការខាងខ្នើត ជាពាក្យប្រើទូទៅជាមួយពាក្យមួយទៀត បក្សណ្ណេ៌ច ដែលជាអ្នកប្រកបការងារចាប់ពីថ្ងៃ ១រោច ដល់១៥រោច។ ពាក្យទាំងពីរនេះ ចង់បង្ហាញពីរបៀបរបបនៃការបំពេញការងាររបស់ប្រជាពលករ ដែលយើងអាចនិយាយថា ប្រជាពលករបំពេញការងារសម្រាប់រាជការ ( កិច្ចការសម្រាប់រដ្ឋ) ឬបំពេញដារសម្រាប់វត្ថអារាម។ បានសេចក្តីថា អ្នកទាំងនោះធ្វើ ការសម្រាប់វត្តអារាម ឬរាជការចំនួន ១៥ថ្ងៃ ហើយមកបំពេញការងារសម្រាប់គ្រួសាររបស់ខ្លួនចំនួន ១៥ថ្ងៃ។ អ្នកទាំងនោះប្រហែលបំពេញការងារដោយគ្មានប្រាក់ឈ្មួលដូចសម័យបច្ចុប្បន្នទេ។ ក៏ប៉ុន្តែ គេមិនអាចនិយាយថា អ្នកទាំងនោះគ្មានបានទទួលរង្វាន់អ្វីសោះឡើយ ហេតុថា តាំងពីសម័យអង្គរមានប្រើពាក្យឈ្មួល(ជ្នួល) សម្រាប់សម្គាល់មនុស្សដែលគេជួល។ ចំពោះមន្ត្រីវិញ ឬក៏មន្ត្រីជាន់ខ្ពស់ របស់ដែលគេទទួលក្នុងការបំពេញងារ (ការងារ) គឺជាទ្រព្យសម្បត្តិ មានតាំងពីស្រូវ អង្គរ រហូតដល់សត្វពាហនៈ មាស ប្រាក់ ឬដីធ្លី។ ចំពោះមន្ត្រីជាន់ខ្ពស់ដូចមានសិលាចារឹកស្តុកក់ធំជាសក្តីភាព ត្រកូលអភិជន ច្រើនតែទទួលនូវ ភូមិរាជ្យប្រសាទ បានសេចក្តីថា ជាដីភូមិអំណោយ ដោយព្រះមហាក្សត្រ[១]។
ឯកសារយោង
[កែប្រែ]- ↑ បណ្ឌិត្យ ឡុង សៀម សៀវភៅ ស្ថាននាមវិទ្យាខ្មែរ (ឆ្នាំ១៩៩៧) ទំព័រទី២៨-២៩