Jump to content

មន្ទីរសន្តិសុខព្រៃកន្លែង

ពីវិគីភីឌា

មន្ទីរសន្តិសុខព្រៃកន្លែងគុកព្រៃកន្លែង ជាគុកមួយនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ មន្ទីរនោះមានទីតាំងស្ថិតនៅក្នុងស្រុកសណ្តាន ខេត្តកំពង់ធំ។ ផ្លូវទៅកាន់មន្ទីរសន្តិសុខព្រៃកន្លៃងនេះ គេអាចដើរសរសៀរតាមផ្លូវស្ងត់តាមមាត់ស្ទឹងសែន រហូតដល់ទីប្រជុំជនកំពង់ត្របែក ទើបបតតាមទំនប់អូរខ្ចាក់អាចទៅដល់ទីនោះ។ មន្ទីរសន្តិសុខព្រៃកន្លែងជាទីទួលទំនាបបណ្តោយព្រៃយ៉ាងធំមួយ ដែលហ៊ំព័ន្ធដោយបឹងបួរ ត្រពាំងប្រឡាយ និងមានផ្ទៃដីធ្វើស្រែនៅជុំវិញ។ នៅបរិវេណមានអគារសំរាប់ដាក់អ្នកទោស មានផ្ទះតូចជាច្រើនសង់ពីមុខពីក្រោយឆ្វេងស្តាំ ដែលជាផ្ទះរបស់ក្រុមនារីធ្វើម្ហូបអាហារ ជាផ្ទះបាយជាជម្រុកស្រូវ ជាការិយាល័យរបស់ប្រធានមន្ទីរ និងខ្លះទៀតជាផ្ទះយោធាយាមអ្នកទោស ដែលប្រចាំការនៅទីនោះ។ នៅចន្លោះព្រៃនៅព័ន្ធជុំវិញជាទួលទំនាបពោរពេញដោយផ្នូរអ្នកទោស ដែលគេបានសម្លាប់[]

ឯកសារយោង

[កែប្រែ]
  1. ជីវប្រវត្តិលោក គង្គ​ប៊ុនឈឿន លោកធ្លាប់ជាប់គុកនៅទីនោះនៅក្នុងរបបខ្មែរក្រហម