មហាវេទល្លសូត្រ ទី ៣
Appearance
មហាវេទល្លសូត្រ ទី ៣
១ ប្រស្នាសួរអំពីបុគ្គលមានប្រាជ្ញាជាដើម ២ ប្រស្នាសួរពំពីវេទនា ៣ បច្ច័យ២ប្រការ ៤ ឥន្រ្ទិយ៥ប្រការ
ហេតុដូចម្តេច គេនិយាយថា បុគ្លលគ្មានប្រាជ្ញា បុគ្គលដែលមិនចេះមិនដឹងច្បាស់នូវអ្វីៗទាំងពួង ហៅថាអ្នកគ្មានប្រាជ្ញា បុគ្គលនោះរមែងមិនដឹងច្បាស់នូវអ្វី ដែលហៅថាទុក្ខ នូវហេតុដែលនាំឲកើតទុក្ខ នូវគ្រឿងរំលត់ទុក្ខ នូវសេចក្តីប្រតិបត្តិដែលជាដំណើរទៅកាន់ទីរំលត់ទុក្ខ ។ ប្រាជ្ញា=ដឹងប្រាកដ,ដឹងសព្វ,លះបង់ នៅក្នុងន័យនេះព្រះសារីបុត្តជាអគ្គសាវកនៃព្រះមានព្រះភាគ ទ្រង់ត្រាស់អំពីបុគ្គលដែលគ្មានប្រាជ្ញា គ្មានការចេះដឹងនូវអរិយសច្ចៈទាំងឡាយ ថាជាបុគ្គលគ្មានប្រាជ្ញា។ ការចេះដឹងនូវវិជ្ជាផ្សេងៗក្នុងលោក ការចេះដឹងទាំងអស់នោះគ្រាន់តែជាចំណេះដឹងសំរាប់ចិញ្ចឹមជីវិតគ្រួសារសង្គមបុណ្តោះ
តែមិនអាចរួចពីចំណងគឺកើត ចាស់ ឈឺ ស្លាប់ សេចក្ដីសោកខ្សឹកខ្សួល ការចង្អៀតចង្អល់ចិត្តបានឡើយ។
ចំណែកបុគ្គលមានប្រាជ្ញា គឺជាអ្នកដែលដឹងច្បាស់នូវអរិយសច្ចៈទាំង៤។ គេតែងហៅថា វិញ្ញាណៗ ចុះធម្មជាតដែលគេហៅថា វិញ្ញាណ តើដូចម្តេច