មហោធារៈទេវី

ពីវិគីភីឌា

មហោធារៈទេវី ជាបុត្រីទី៧ របស់កបិលមហាព្រហ្ម សៀតផ្កាកៈណិកា ផ្កាចន្ធូ ឬ (ផ្ការំចង់) អម្ពរសម្ពត់ពណ៌ត្នោត ឬ ពណ៌សូកូឡា សំលៀកបំពាក់ពណ៌ខៀវចាស់ គ្រឿងប្រដាប់នីលរ័ត្ន (ត្បូងនីលពណ៌ខ្មៅ) សោយសាច់ទ្រាយ ពពួកសត្វ ឈ្លូស ប្រឺស ឬ ក្ដាន់ ស្តាំកងចក្រ ឆ្វេងត្រីសូល៍ គង់លើយាន្តជំនិះ មយូរ៉ា (សត្វក្ងោក) ដែលតែងតែយាងចុះមករក្សាដែនជម្ពូទ្វីប នៅពេលសង្ក្រាន្ដត្រូវនិងសៅរ៍ ។