មិត្តស្រីអាថ៌កំបាំង X

ពីវិគីភីឌា
មិត្តស្រីអាថ៌កំបាំង X
謎の彼女X
(Nazo no Kanojo Ekkusu)
ប្រភេទRomantic comedy[១]
ម៉ានហ្គា
រឿងដោយRiichi Ueshiba
បោះពុម្ពផ្សាយKodansha
គ្រឹះស្ថានបោះពុម្ពAfternoon KC
ទស្សនាវដ្តីMonthly Afternoon
ទស្សនិកជនគោលដៅSeinen
បោះពុម្ពMarch 25, 2006September 25, 2014
បរិមាណ12 (បញ្ជីបរិមាណ)
រឿងស៊េរីអានីមេ
ដឹកនាំAyumu Watanabe
រឿងDeko Akao
តន្ត្រីTomoki Hasegawa
ស្ទូឌីយោHoods Entertainment
ផ្តល់អាជ្ញាប័ណ្ណទំព័រគំរូ:English anime licensee
បណ្តាញដើមTokyo MX, AT-X
ចាក់ផ្សាយ April 7, 2012 June 30, 2012
ភាគ13 (បញ្ជីភាគ)
Original video animation
ដឹកនាំAyumu Watanabe
រឿងDeko Akao
ស្ទូឌីយោHoods Entertainment
ផ្តល់អាជ្ញាប័ណ្ណទំព័រគំរូ:English anime licensee
ចេញផ្សាយAugust 23, 2012
ដំណើរ26 minutes
Portal icon តោរណៈAnime and manga

មិត្តស្រីអាថ៌កំបាំង X (謎の彼女X ណាហ្សូណុកាណូចូអេគឹស៊ឹ?) គឺជាម៉ាងង៉ាក (រឿងរូបភាព រឺ ល្ខោនគំនូរ) ជប៉ុនត្រូវបានសរសេរ និង គូររូបដោយលោករីអ៊ីជិ អ៊ឹអេស៊ីបា។ រឿងនឹងដើមឡើយត្រូវបានបោះពុម្ពផ្សាយជារឿងរូបភាពមួយឈុតក្នុងឆ្នាំ២០០៤ មុនពេលក្លាយជារឿងរូបភាពភាគក្នុងទស្សនាវដ្ដី អាបថឺរនូន/Afternoon របស់ក្រុមហ៊ុនកូដានសាក់ក្នុងឆ្នាំ២០០៦។ ម៉ាងង៉ាកនេះត្រូវបានផ្ដល់អាជ្ញាបណ្ណនៅអាមេរិកខាងជើងដោយក្រុមហ៊ុនវ៉ឺធិខល។ មានការយកលំនាំតាមសាច់រឿងនេះជារឿងគំនូរជីវចលដោយ ហ៊ូដស៍អិនថឺរថេនម៉ិន ចាក់បញ្ចាំងនៅជប៉ុនចាប់ពីថ្ងៃ ៧ មេសា ២០១២ ដល់ ថ្ងៃ ៣០ មិថុនា ២០១២[២] ដោយមានជារឿងភាគជាអាល់ប៊ុមជីវចលន៍វីដេអូដើម/OVA ចេញផ្សាយនៅថ្ងៃ ២៣ សីហា ឆ្នាំ២០១២។

សាច់រឿង[កែប្រែ]

រឿងភាគជីវចលនេះតំណាលពីទំនាក់ទំនងស្នេហានៃអាគីរ៉ា-ត្សឹបាគិ និង នាងមីកូតូ-អ៊ឹរ៉ាបេ។ អ៊ឹរ៉ាបេ នាងគឺជាសិស្សផ្ទេរពីសាលាផ្សេងដែលទើបតែផ្លាស់ចូលមកសាលារៀនរបស់ធ្ស៊ឹបាគីថ្មីៗ។ ក្រោយពីមានព្រឹត្តិការណ៍រឿងរ៉ាវជាបន្តបន្ទាប់មក ធ្ស៊ឹបាគីបានដឹងថាខ្លួនគេបានញៀននឹងរសទឹកមាត់របស់នាងអ៊ឹរ៉ាបេ។ មានថ្ងៃមួយនោះ នាងអ៊ឹរ៉ាបេ អះអាងថាការញៀននេះគឺជាជំងឺស្នេហា ទំនាក់ទំនងនេះនឹងរីកចំរើនទៅយឺតៗផ្ដោតទៅលើចំណងទាក់ទងដ៏ចំលែកមួយនេះ ដែលកើតចេញពីការផ្សារភ្ជាប់គ្នារវាងទឹកមាត់។

តួអង្គ[កែប្រែ]

មីកូតុ អ៊ឹរ៉ាបេ (卜部 美琴?)
បញ្ចូលសំឡេងដោយ: អាយ៉ាកុ-យ៉ូស៊ិតានី (ជប៉ុន); ជេនេវីវ-សេម៉ឹន (អង់គ្លេស)
អ៊ឹរ៉ាបេគឺជាមិត្តស្រីដ៏អាថ៌កំបាំងម្នាក់នោះហើយ និង ជាតួឯកស្រីសំខាន់នៃរឿងភាគនេះ។ គេមិនសូវដឹងពីនាងប៉ុន្មានទេ ជួនជាចៃដន្យអី ធ្ស៊ឹបាគីបានទៅលេងផ្ទះល្វែងរបស់នាងប៉ុន្តែពុំបានឃើញប៉ាម៉ាក់របស់នាងនៅក្បែរឡើយ។ នាងពីដំបូងបានផ្ទេរចូលមកថ្នាក់រៀនរបស់ធ្ស៊ឹបាគី និងបានទុកខ្លួនក្នុងបរិយាកាសមិនចូលចំណោមគេ ដោយបដិសេធញ៉ាំអាហារថ្ងៃត្រង់ជាមួយមិត្តរួមថ្នាក់នាងដើម្បីតែដេកគេងតែប៉ុណ្ណោះ។ ថ្ងៃមួយ នាងបានផ្ទុះសំណើចយ៉ាងរំជួលចិត្តខ្លាំងៗកំឡុងពេលកំពុងរៀន ហើយននាលលើកំរាលឥដ្ឋ។ នៅពេលក្រោយមកនាងក៏បានប្រាប់ទៅធ្ស៊ឹបាគីថីបាននាងសើច នាងបានប្រាប់ធ្ស៊ឹបាគីឱ្យបានដឹងថា នាងបានលឺសំឡេងមួយនិយាយថា ធ្ស៊ឹបាគីនឹងក្លាយជាដៃគូក្នុងដួងចិត្តរបស់នាងដំបូងគេបំផុត។
អ៊ឹរ៉ាបេយល់ដឹងច្បាស់ណាស់អំពីចំណងទឹកមាត់ដែលនាងនិងធ្ស៊ឹបាគីមានរួមគ្នា។ នាងបង្ហាញអារម្មណ៍របស់នាងតាមរយៈទឹកមាត់របស់នាង ដោយហេតុថាទឹកមុខរបស់នាងជាធម្មតាត្រូវបានបាំងបិទដោយសក់របស់នាង។ នាងបានបង្ហាញខ្លួនឱ្យធ្ស៊ឹបាគីឃើញនាងក្នុងការយល់សប្តិរបស់គេតាមរយៈទឹកមាត់របស់នាង ដូចគ្នានេះដែរ នាងក៏ប្រើទឹកមាត់ផ្ទាល់របស់នាងដើម្បីធ្វើឱ្យគេយល់សប្ដិកាន់តែឆុតច្បាស់។ តាមរយៈដំណើររឿងតៗមក នាងរាប់អានគ្នាជាមួយ អាយូកុ-អូកា ដែលជាអ្នកកើតមានចំណងទឹកមាត់ជាមួយអ៊ឹរ៉ាបេដែរ។ ថ្វីត្បិតនាងទុកជីវិតឯកជនរបស់នាងជារឿងសំងាត់ ប៉ុន្តែនាងពិតជាមានភាពស្មោះស្មគ្រយ៉ាងខ្លាំងចំពោះមិត្តប្រុសរបស់នាង ធ្ស៊ឹបាគី ណាស់។
  1. Loo, Egan (January 23, 2012). "Nazo no Kanojo X TV Anime's Staff, Date Listed". Anime News Network. Retrieved November 30, 2018.
  2. "Nazo no Kanojo X manga to Get TV Anime". Anime News Network. December 21, 2011. Retrieved January 20, 2012.