Jump to content

មីណា

ពីវិគីភីឌា

មីណា (អង់គ្លេស: Mina) ជាខ្នាតទម្ងន់ និងជារូបិយវត្ថុរបស់ក្រិកកាលសម័យបុរាណ។ នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី មីណាគឺជាកាក់ប្រាក់ដែលមានតម្លៃទៅតាមទម្ងន់របស់វា។

មីណាគឺជាខ្នាតទម្ងន់មួយនាសម័យបុរាណ ដែលត្រូវបានបែងចែកជា៥០សិកិល។[] នៅក្រិកសម័យបុរាណ ១មីណាមានតម្លៃស្មើនឹង៧០ដ្រាក់ម៉ា ហើយក្រោយមកទៀតកើនឡើងដល់១០០ដ្រាក់ម៉ា។[] យ៉ាងណាមិញ មុនពេលត្រូវបានប្រើជារូបិវត្ថុ មីណាគឺជាខ្នាតទម្ងន់ ដែល១មីណាស្នើនឹង 1.25 ផោន ឬ 0.571 គីឡូក្រាម។

ចាប់តាំងពីដើមសម័យសាម៉ារី មីណាគឺជាខ្នាតនៃទម្ងន់។ កាលពីដំបូង ថាឡាន់ និងសិកិល មិនទាន់ត្រូវបានប្រើប្រាស់ទេ។ រហូតមកដល់សម័យ Ur-Nammu ១មីណាមានតម្លៃស្មើនឹង 1/60 ថាឡាន់ ដែលស្មើនឹង 60 សិកិល។[][]

ភស្ដុតាងពីក្រុង Ugarit បានបញ្ជាក់ថា ១មីណាមានតម្លៃស្មើនឹង៥០សិកិល។[] នៅក្នុងកណ្ឌគម្ពីរហេសេគាល ព្យាការីហេសេគាលបញ្ជក់ថា ១មីណាស្មើនឹង៦០សិកិល។[] ព្រះយេស៊ូវពីណាសារ៉ែត ក៏ប្រាប់ "ពាក្យឧបមារអំពីមីណា" ក្នុងកណ្ឌគម្ពីរលូកា ១៩:១១-២៧ ដែរ។

អំណាចទិញ

[កែប្រែ]
  • នៅក្នុងរៀងល្ខោនរបស់Plautus ទាសករម្នាក់មានតម្លៃ 20 មីណា។ យោងតាមអ្នកបកស្រាយ ១មីណាមានតម្លៃប្រហែលនឹង $18.05 ឬ £3 14s. 4d."[]
  • នៅសតវត្សទី១ [ប្រហែលជានៅក្រិក], ១មីណាមានតម្លៃប្រហែលជាមួយភាគបួននៃប្រាក់ចំណូលប្រចាំឆ្នាំ របស់កសិករម្នាក់។

ឯកសារយោង

[កែប្រែ]
  1. In the Hebrew tradition, a maneh had always the weight of 100 silver denarii.
  2. Aristotle, Athenian Constitution, 10.2
  3. Archived 2011-01-23 at the វេយប៊ែខ ម៉ាស៊ីន. Calculation of weight by number of shekels.
  4. Jewish Encyclopedia
  5. Tenney, Merril ed., The Zondervan Pictorial Encyclopedia of the Bible, vol. 5, "Weights and Measures," Grand Rapids, MI: Zondervan, 1976.
  6. Ezekiel 45:12
  7. http://data.perseus.org/citations/urn:cts:latinLit:phi0119.phi016.perseus-eng1:1.3

ទំព័រគំរូ:Ancient Greek coinage

ទំព័រគំរូ:Money-stub ទំព័រគំរូ:AncientGreece-stub ទំព័រគំរូ:Standard-stub