មុខងារប្រាសាទ
Appearance
មតិខ្លះបានយល់ច្រលំថា ប្រាសាទដែលបុព្វបុរសយើងកសាងទុកមកគឺសម្រាប់ជាលំនៅឋាន(ព្រះរាជវាំង) របស់ព្រះមហាក្សត្រ។ តាមពិតប្រាសាទបុរាណខ្មែរទាំងឡាយ ទោះជាប្រាសាទភ្នំក្តី ឬប្រាសាទសង់លើដីរាបក្តីពុំមែនសម្រាប់នៅទេ គឺសម្រាប់[១]៖
- ឧទ្ទិសថ្វាយអាទិទេព និងទេវៈផ្សេងៗក្នុងសាសនាព្រាហ្មណ៍ដូចជា ព្រះឥសូរឬព្រះសិវ ព្រះវិស្ណុឬព្រះនរាយណ៍ និងព្រះព្រហ្មជាដើម។
- ឧទ្ទិសថ្វាយព្រះពោធិសត្វក្នុងសាសនាព្រះពុទ្ធមហាយាន ដូចជាលោកេស្វរៈជាដើម។
- ឧទ្ទិសថ្វាយទេវរាជ(ការតម្កល់លិង្គព្រះឥសូរក្នុងប្រាសាទតំណាងព្រះរាជា)។
- ឧទ្ទិសថ្វាយបុព្បបុរសរបស់ព្រះរាជាមានព្រះមាតា បិតា និងវរជនផ្សេងៗ។
ឯកសារយោង
[កែប្រែ]- ↑ សៀវភៅ សំណួរចម្លើយអរិយធម៌ខ្មែរ ទំព័រទី១២៧ និង១២៨។