Jump to content

មូលដ្ឋានូបនីយកម្មភាសា

ពីវិគីភីឌា

ឡូកាលីសាស្យុងភាសា (អង់គ្លេស: Language localisation) ឬ មូលភសសារខ្ដ្ឋាមែរនូបនីយកម្មភាសាឋានបរិច្ឆេទ ឬឲ្យងាយស្រូលយល់ អាចហៅថា ការបកប្រែសម្រួលជាភាសាតំបន់ ឬភាសាមូលដ្ឋាន។ ពាក្យបច្ចេកទេសនេះ មកពីភាសាឡាតាំង “Locus” (ទីកន្លែង) និងមកពីភាសាអងគ្លេស “Locate” (ទីកន្លែងដែលមានអ្វីម្យ៉ាងកើតឡើង រឺបង្កើតឡើង) គឺជាដំណាក់កាលសំខាន់ទីពីរ នៅក្នុងដំណើរការបកប្រែនិងធ្វើអោយមានលក្ខណៈសំរបទៅតាមវប្បធម៌ (របស់ប្រទេសមួយ តំបន់មួយ រឺក្រុមមនុស្សណាមួយ) ដើម្បីឆ្លើយតបទៅនឹងភាពខុសៗគ្នា របស់ទីផ្សារ។ ដំណើរការនេះត្រូវបានគេស្គាល់ថាជាការធ្វើអន្តរជាតូបនីយកម្ម និងការតំរូវផលិតផលមួយ អោយស្របទៅតាម ឋានបរិច្ឆេទ (Internationalisation and Localisation) ។ ឡូកាលីសាស្យុងភាសា មិនមែនសំដៅត្រឹមកិច្ចការបកប្រែភាសាមួយមុខនោះទេ ដោយហេតុថាវាមានទាក់ទងស៊ីជំរៅទៅនឹងការ សិក្សាលំអិតពីវប្បធម៌ដែលជាមុខព្រួញ ដើម្បីធ្វើការតំរូវផលិតផលមួយអោយឆ្លើយតបសមស្របទៅតាម តំរូវការក្នុងស្រុក នានា។ ជួនកាលគេប្រើពាក្យសង្ខេប L1ON ដើម្បីសំដៅទៅលើ ឋានបរិច្ឆេទភាសា (បន្ទាប់ពីអក្សរ អិល មានអក្សរចំនួនដប់តួ ទៀត និងបញ្ចប់ដោយអក្សរ អិន) ។

បើនិយាយពីដំណើរការធ្វើឡូកាលីសាស្យុង ជាទូទៅគឺគេសំដៅទៅលើការធ្វើអោយមានលក្ខណៈសមស្របតំរូវតាមវប្បធម៌ មួយ និងការបកប្រែកម្មវិធីពត៌មានវីទ្យា វីដេអូហ្គេម និងទំព័រវិបសាយនានា និងការបកប្រែអត្ថបទសំណេរមួយភាគតូច (ដែលអាចទាក់ទងទៅនឹងដំណើរការសំរបទៅតាមវប្បធម៌ផងដែរ) ។ ការធ្វើឡូកាលីសាស្យុង អាចធ្វើឡើងនៅក្នុងតំបន់ ឬប្រទេសណាមួយដែលមានប្រជាជននិយាយភាសាច្រើនខុសគ្នា ឬក៏ភាសាតែមួយដូចគ្នា៖ ឧទាហរណ៍ គ្រាមភាសានានានៅប្រទេសអេស្បាញ ដែលប្រើឃ្លាវាក្យស័ព្ទខុសគ្នា និងត្រូវបានគេនិយាយនៅប្រទេសអេស្បាញ ច្រើនជាងនៅប្រទេសអាមេរិកឡាទីន។ នៅក្នុងប្រទេសដែលប្រើប្រាស់ភាសាអង់គ្លេសជាភាសាផ្លូវការវិញក៏ដូចគ្នាដែរ ការជ្រើសរើសឃ្លាប្រយោគ និងការប្រើពាក្យនានា ប្រែប្រួលពីប្រទេសមួយទៅប្រទេសមួយទៀត (ឧទាហរណ៍ នៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងនៅប្រទេសហ្វីលីពីន ជាដើម) ។

ដំណើរការជារួម ៖ អន្តរជាតូបនីយកម្ម សកលភាវូបនីយកម្ម និងការធ្វើឡូកាលីសាស្យុង

[កែប្រែ]

បើតាមការពន្យល់របស់អតីតសហគមន៍ឧស្សាហកម្មឡូកាលីសាស្យុងស្តង់ដារ Localisation Industry Standards Association (LISA) អន្តរជាតិតូបនិយកម្ម “អាចត្រូវគេ ចាត់ទុកថាជាវដ្តមួយ ជាសជាងដំណើរការដាច់ដោយឡែក មួយ”។ ការធ្វើអន្តរជាតិតូបនិយកម្ម គឺការរៀបចំផែនការបង្កើត និងអភិវឌ្ឍន៍បែបបទផ្សេងៗសំរាប់ផលិតផលមួយ ជាមុន ដោយមិនភ្លេចចាប់អារម្មណ៍ទៅលើភាពចំរុះវប្បធម៌របស់អតិថិជន ដើម្បីជាសវាងបង្កើនតំលៃនៃការផលិត និង បញ្ហាចោទទៅលើគុណភាពរបស់ផលិតផល ដើម្បីសំចៃពេលវេលា និងដើម្បីធ្វើអោយការព្យាយាមធ្វើឡូកាលីសា ស្យុងដំណើរការទៅបានយ៉ាងរលូន នៅតាមតំបន់ រឺប្រទេសនិមួយៗ។ ការធ្វើឡូកាលីសាស្យុង គឺជាផ្នែកទាំងស្រុងមួយនៃដំណើរការដែលគេហៅថា សកលភាវូបនិយកម្ម


ដំណើរការរបស់សកលភាវវូបនិយកម្ម យកលំនាំតាមតារាងដែលបានបកពីវិបសាយ LISA website.)

មានដំណើរការបច្ចេកទេសពីរយ៉ាង ដែលរួមបញ្ចូល សកលភាវវូបនិយកម្ម អន្តរជាតិតូបនិយកម្ម និងការធ្វើឡូកាលីសា ស្យុង។ ដំណាក់កាលទីមួយ គឺ សកលភាវវូបនិយកម្ម ដែលជាដំណាក់កាលនៃការត្រៀមជាមុន និងការរៀបចំផែនការ សំរាប់ ផលិតផលមួយដែលបង្កើតឡើងដើម្បីទ្រទ្រង់ទីផ្សារសកល។ ដំណាក់កាលនេះ ទាមទារអោយមានដកចេញដាក់ដោយ ឡែក នូវទិដ្ឋាភាពវប្បធម៌ និងលក្ខណៈពិសេសរបស់ប្រទេស រឺភាសាមួយ ដើម្បីធ្វើអោយការសំរបតំរូវផលិតផលនៅនឹង លក្ខណៈ ពិសេសទាំងនេះមានភាពងាយស្រួលនៅពេលក្រោយ។ បើចំនុចទាំងនេះ មិនត្រូវបានគេបែងចែងអោយបានច្បាស់លាស់ នៅក្នុងដំណាក់កាលដំបូងនេះទេ គេនឹងត្រូវធ្វើការបែងចែកពួកវានៅក្នុងដំណាក់កាលធ្វើឡូកាលីសាស្យុង ប៉ុន្តែវានឹងធ្វើអោយខាត បង់ពេលវេលា ព្រមទាំងបន្ថែមតំលៃចំណាយទៅលើគំរោង។ ដូចនេះ ផលិតផលនានាដែលមិនបានធ្វើអន្តរជាតិតូបនិយិកម្ម នឹងមិន អាចធ្វើឡូកាលីសាស្យុងបានទេ។ ដំណាក់កាលទីពី គឺ ការធ្វើឡូកាលីសាស្យុង ដែលសំដៅទៅលើការតំរូវ រឺសំរបផលិតផលមួយអោយសមស្របនៅនឹងទីផ្សាពិសេស ណាមួយ។ ដំណាក់កាលនេះ ទាក់ទងទៅនឹងបញ្ហាបួនយ៉ាង ក្នុងចំណោមបញ្ហាផ្សេងៗទៀតដែលបានលើកឡើងដោយសមាគមន៍ LISA មានដូចជា ៈ បញ្ហាភាសា រូបវន្ត ជំនួញ និងវប្បធម៌ និងបញ្ហាបច្ចេកទេសនានា។

នៅចុងបញ្ចប់នៃដំណាក់កាលនិមួយៗ នឹងមានការធ្វើតេស្ត ដូចជាការធ្វើតេស្តលើគុណភាពរបស់ផលិតផលជាដើម ដើម្បីធានាថា ផលិតផលដំណើរការបានល្អ និងឆ្លើយតបទៅនឹងគុណភាពដែលអតិថិជនចង់ទទួលបាន។

ការបកប្រែ ផ្ទុយទៅនឹង ការធ្វើឡូកាលីសាស្យុង

[កែប្រែ]

ការធ្វើឡូកាលីសាស្យុង ត្រូវបានគេចាត់ទុកជាញឹកញាប់ថាជា “បច្ចេកវិទ្យាជាន់ខ្ពស់ នៃការបកប្រែ “ ប៉ុន្តែការហៅដូច នេះ មិនបង្ហាញអោយឃើញពីសារៈសំខាន់ ភាពស៊ាំញ៉ាំ និងចំនុចផ្សេងៗទៀតដែលមានរួមផ្សំនៅក្នុងការធ្វើឡូកាលីសា ស្យុងនោះឡើយ។ ទោះបីជាជូនកាល គេមានការលំបាកក្នុងការកំណត់ព្រំដែនរវាងការបកប្រែ និងការធ្វើឡ្វីកូលាសីា ស្យុងក៏ដោយ ជាទូទៅការធ្វើឡ្វីកូលាសីស៊្យាងសំដៅទៅលើ សមាសភាគរួមផ្សំមិនមែនតាមលំនាំអត្ថបទ របស់ផលិតផល និងសេវាកម្ម ដែលមានន័យច្បាស់លាស់ (non-textual components)។ លើសពីការបកប្រែ ( និងវេយ្យាករណ៍ និងអករ្ខាវិរុទ្ធដែលប្រែប្រួលពីកន្លែងមួយទៅកន្លែងមួយទៀតដែលប្រើភាសានិយាយដូចគ្នា) ដំណើរ ការធ្វើឡូកាលីសាស្យុង អាចរាប់បញ្ចូលទាំងការកែតំរូវលេខនាការ ការប្រកាន់យកនូវរូបិយបណ្ណ័ប្រចាំស្រុក ការប្រើ ប្រាស់ទំរង់ថ្ងៃខែឆ្នាំ ព្រមទាំងអាស័យដ្ឋាន និងលេខទូរស័ព្ទ ស្របទៅតាមទីកន្លែងនិមួយ និងការជ្រើសរើសព៌ណ និង ចំនុចលំអិតផ្សេងៗទៀត រូបបញ្ចូលទាំងការគិតគូរឡើងវិញទៅលើទំរង់រូបរាងរបស់ផលិតផល ដើម្បីតំរូវអោយស្រប ទៅនឹង លក្ខណៈខុសៗគ្នារបស់តំបន់និមួយៗ។ ការធ្វើការកែប្រែតំរូវផលិតផលទាំងនេះ គឺមានគោលបំណង ទទួលស្គាល់នូវ អារម្មណ៍ទទួលយកបានរបស់អតិថិជននៅក្នុងស្រុក ដើម្បីជាងវាងជំលេវាះវិទាទំនៀមទំលាប់វប្បធម៌ និងដើម្បីកាន់កាប់ទីផ្សារ ក្នុងស្រុក ដោយឆ្លើយតបអោយបានទាំងស្រុងទៅនឹងចំណង់ចំណូលចិត្ត និងតំរូវការប្រចាំតំបន់ណាមួយនោះ។ ឧទារហណ៍ ការធ្វើ ឡូកាលីសាស្យុង របស់ក្រុមហ៊ុនមួយដែលចង់ផ្តល់នូវវិបសាយដែលមានលក្ខណៈពិសេសស្របតាមបែបបទរបស់ប្រទេសមួយ ប៉ុន្តែដែលជារបស់ក្រុមហ៊ុនតែមួយ រឺការបោះពុម្ពសៀវភៅដែលមានលក្ខណៈខុសគ្នា ស្របទៅតាមតំបន់ រឺទីកន្លែងនៃការបោះពុម្ព ផ្សាយ។

សកលភាវូបនិយកម្ម ផ្ទុយទៅនឹងការធ្វើឡូកាលីសាស្យុង

[កែប្រែ]

ផ្ទុយទៅនឹងដំណើការនៃធ្វើឡូកាលីសាស្យុង ដែលជាការកែតំរូវផលិតផលអោយសមស្របទៅនឹងទីផ្សាក្នុងស្រុកណាមួយនោះ សកលភាវូបនិយកម្មវិញ សំដៅលើការឆ្នៃបង្កើតផលិតផល ដើម្បីកាត់បន្ថយការងារបន្ថែមនៅពេលធ្វើឡូកាលីសាស្យុងម្តងៗ។ ឧទារហណ៍ថា មនុស្សម្នាក់កំពុងបំរើការអោយក្រុមហ៊ុនមួយ ដែលរហូតមកដល់បច្ចុប្បន្ននេះ ដំណើរការផ្តាច់មុខនៅសហរដ្ឋអាមេ រិក។ ប៉ុន្តែ ក្រុមហ៊ុននេះចាប់ផ្តើមពង្រីកសាខារបស់ខ្លួនទៅប្រទេសចិន ហើយត្រូវការវិបសាយមួយជាភាសាចិន។ ក្រុមហ៊ុននេះ ផ្តល់នូវផលិតផល និងសេវាកម្មដូចគ្នា នៅក្នុងប្រទេសទាំងពីរ លើកលែងតែចំនុចតូចតាចមួយចំនួនដែលខុសគ្នា។ ប៉ុន្តែ ប្រហែល ជាមានសមាសធាតុមួយចំនួនដែលមាននៅក្នុងវិបសាយដែលបង្កើតឡើងដំបូងសំរាប់អតិថិជននៅសហរដ្ឋអាមេរិក ដែលបានធ្វើអោយប៉ះពាល់ រឺធ្វើអោយអតិថិជននៅប្រទេសចិនមានការអាក់អន់ចិត្ត (ដូចជាការប្រើទង់ជ័យ ពណ៌ រូបភាពជាតិនិយម ចំរៀងនានា ៘ )។ ដូចនេះហើយ ក្រុមហ៊ុនអាចនឹងបាត់បង់ទីផ្សារសំខាន់របស់ខ្លួន ដោយសារ តែចំនុចតូចតាចដែលមាននៅលើវិបសាយរបស់ខ្លូន។ ទៅថ្លៃមុខ ក្រុមហ៊ុននេះអាចនឹងត្រូវធ្វើការកែតំរូវផលិតផលរបស់ខ្លូនអោយសមស្របទៅនឹងអតិថិជនថ្មីនានា។ វិដេអូហ្គេម អាចជាឧទារហណ៍គំរូផងដែរ។ ឱ្យ៣ឧឱ្យ៤ឧ ឥឡូវនេះ ឧប្បមាថាក្រុមហ៊ុននេះមានសាខាធំៗជាច្រើននៅក្នុងប្រមាណ១២ប្រទេស ហើយត្រូវការកែលំអរវិបសាយ របស់ខ្លូនអោយស្របទៅតាមប្រទេសទាំង១២។ មុននឹងសំរេច ថាត្រូវធ្វើឡូកាលីសាស្យុងរបស់វិបសាយខ្លូនយ៉ាងណា និងកែឆ្នៃផលិតផលដើម្បីអោយស្របទៅតាមប្រទេសនិមួយៗនោះ អ្នកឯកទេសនៅក្នុងវិស័យនេះអាចនឹងផ្តល់យោបល់ អោយក្រុមហ៊ុនធ្វើការបង្កេតីយុទ្ធសាស្ត្រមេមួយជាមុនសិន ៈ ដើម្បីប្រមើលមើលជារួមពីការរៀបចំគ្រប់គ្រង់របស់ក្រុមហ៊ុន ដែលអនុញ្ញាតអោយជំនួញដំណើរការបាន។ ក្រុមហ៊ុនគួរតែបង្កើតនូវក្របខ័ណ្ឌការងារមួយដើម្បីកំណត់បញ្ជា និងទ្រទ្រង់នូវយុទ្ធសាស្ត្រមេនេះ។ យុទ្ធសាស្ត្រមេ និងសកលភាវូបនិយមកម្មនៃក្របខ័ណ្ឌការងារ អាចផ្តល់ជាមគ្គុទេសរួមមួយធ្វើអោយចំណេញដល់កំលាំងក្នុងការ ធ្វើឡូការលីសាស្យុងនៅក្នុងប្រទេសទាំង១២ខុសៗគ្នា។