មូសិកទន្ត រឺ ធ្មេញកណ្ដុរ
មូសិកទន្ត រឺ ធ្មេញកណ្ដុរ គឺជាសញ្ញាប្រើសម្រាប់សម្លាប់ បំបែរសម្លេងព្យាព្ជានៈ ៧តួ ដែលមានសម្លេង ឃោសៈ ឱ្យទៅជា អឃោសៈគឺ ង ញ ប ម យ រ វ ឱ្យទៅជាសម្លេងអឃោសៈវិញ ង៉ ញ៉ ប៉ ម៉ យ៉ រ៉ វ៉។ ប្លែកតែតួ ប មួយដែលមានសម្លេងអឃោសៈស្រាប់ ប៉ុន្តែគ្រាន់តែ លម្អៀងសូរពី ប ទៅ ប៉ ប៉ុណ្ណោះ។ អក្សរប្តូរសម្លេងទាំងនេះ ត្រូវបានប្រើក្នុងពាក្យ ង៉ក់ង ញ៉ែងញ៉ង ប៉ប៉ាច់ប៉ប៉ោច ម៉ែឪ យ៉ាប់យ៉ឺន រឿងរ៉ាវ វ៉ូងវ៉ាង។ បន្ថែមលើអក្សរនៅខាងដើមព្យាង្គនៃពាក្យ កាលណាពាក្យនោះគ្មានព្យាង្គឯណាទៀតបង្អោនមកឬព្យាង្គនោះទោលគឺដាច់តែឯង ដូចជាពាក្យ ប៉ុន្តែ ម៉ត់ ញ៉ាំញ៉ើ បើកាលណាមានស័ព្ទព្យាង្គដើមឬតួអក្សរដើមបង្អោនមកមិនត្រូវដាក់មូសិកទន្ត(៉)ឡើយ ដូចជាពាក្យ ប្រមោយ ស្រវឹង ចម្បា ចម្លែក ប្រមាទ សង្វាត ក្នុង ខ្លឹម ថ្ម ត្មាត ក្ងេះ ក្ងាន ក្ងោក...។
ឧទាហរណ៍ ក្ងក់ ង្ងង់...។ ចំណាំ កាលណាពាក្យទាំងនេះទៅជួបប្រទះនឹងស្រះ ិ , ី , ឹ , ឺ
ឧទាហរណ៍ ផ្ទះប៉ិត យ៉ាប់យ៉ឺន...។ គេត្រូវយកសញ្ញា(ុ) មកជំនួសធ្មេញកណ្តុរ ដែលដាក់ពីលើ ដើម្បីកុំឱ្យវណ្ណយុត្តិនេះ ទើសទេងគ្នាជាមួយស្រៈខាងលើ។ ឧទាហរណ៍ ប៉ឹង ប៉ើង ម៉ិ ម៉ី...។