ម៉ូតូ

ពីវិគីភីឌា

ម៉ូតូ គឺជាគ្រឿងយន្ដដែលមានលក្ខណៈខុសពីកង់តែមានសភាពលក្ខណៈដូចកង់ដូចគ្នា ម៉ូតូជាយានជំនិះមានកង់ពីរ ឬកង់បី (អាស្រ័យលើការកែច្នៃ) ដែលមានការ​កាច់​ចង្កូត​ដោយ​របារ​ដៃ។ ការ​រចនា​ម៉ូតូ​មាន​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង​ដើម្បី​បំពេញ​គោល​បំណង​ផ្សេងៗ​គ្នា៖ ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ ការប្រណាំង និង​ការជិះ​ក្រៅផ្លូវ ការជិះកម្សាន្តជាដើម។ ការជិះម៉ូតូគឺការជិះដែលចូលរួមក្នុងសកម្មភាពសង្គមដែលដ៏ខ្លាំងមួយក្នុងការជួយសំរាលចរាចរណ៍នៅតាមដងវិថី។ នៅទូទាំងពិភពលោក ម៉ូតូត្រូវបានគេប្រៀបធៀបទៅនឹងរថយន្តជាមធ្យោបាយដឹកជញ្ជូន។ នៅឆ្នាំ២០២១ ម៉ូតូថ្មីប្រហែល ៥៨.៦លានគ្រឿងត្រូវបានលក់នៅជុំវិញពិភពលោក តិចជាងចំនួន ៦៦.៧លានគ្រឿងដែលបានលក់ក្នុងរយៈពេលដូចគ្នានេះ។ ម៉ូតូ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៨៥ ដោយជនជាតិអាល្លឺម៉ង់។

នៅឆ្នាំ២០២២ អ្នកផលិតម៉ូតូកំពូលទាំងបួនតាមបរិមាណ និងប្រភេទគឺ ហុនដា, យ៉ាម៉ាហា (Yamaha), កាវ៉ាសាគី (Kawasaki) និង សូសូគី (Suzuki)។ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ម៉ូតូត្រូវបានចាត់ទុកថាមានប្រយោជន៍ ដោយសារតម្លៃទាប និងសន្សំសំចៃប្រេងកាន់តែច្រើន។ ក្នុងចំណោមម៉ូតូទាំងអស់នៅលើពិភពលោក៥៨% ស្ថិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់អាស៊ីខាងត្បូង និងខាងកើត ដោយមិនរាប់បញ្ចូលប្រទេសជប៉ុនដែលផ្តោតលើរថយន្ត។

ឯកសារយោង[កែប្រែ]