ម៉ូបាល (អាល់ឡាបាម៉ា)
ម៉ូបាល (អង់គ្លេស:Mobile, អក្សរអន្តរជាតិ: moʊˈbiːl/ moh-BEEL)គឺជាទីក្រុងដែលមានប្រជាជនរស់នៅច្រើនបំផុតទីបីក្នុងភាគខាងត្បូងសហរដ្ឋអាមេរិកនៃរដ្ឋអាល់ឡាបាម៉ា(Alabama) និងគឺជាទីរួមស្រុកនៃស្រុកម៉ូបាល ។ វាតាំងនៅតាមទន្លេម៉ូបាល និងកណ្ដាលឆ្នេរឈូងសមុទ្រសហរដ្ឋអាមេរិក ។ អត្រាប្រជាជននៅខាងក្នុងទីក្រុង ដែលកំណត់ គឺ១៩៨,៩១៥នាក់កំឡុងជំរឿនឆ្នាំ២០០០ ។[១] វាជាទីរួមក្រុងដ៏ធំបំផុតតាមឆ្នេរឈូងសមុទ្រ រវាង ញូ អលៀន, ល្វីស្យានណា និងអ៊ែសធី.ភិតថឺស្បឺខ, ផ្វ្លរីដា ។ ម៉ូបាលគឺជាក្រុងសំខាន់នៃតំបន់ស្ថិតិទីរួមក្រុងម៉ូបាល (អ៊ែមអ៊ែសអេ រឺ MSA) តំបន់ដែលអ្នកតាំងទីលំនៅជាប្រចាំ៤១១,៧២១ នាក់ដោយបានបង្កើតឡើងដាច់តែឯងនូវស្រុកម៉ូបាល និងតំបន់ស្ថិតិទីរួមក្រុងដ៏ធំបផុតទីពីរ ក្នុងសហរដ្ឋអាមេរិក ។[២] ម៉ូបាលត្រូវបានបញ្ចូលទៅក្នុងតំបន់ស្ថិតិរួមម៉ូបាល-ដាផ្វណេ–ភ្វែរហូផ (Mobile-Daphne-Fairhope) ជាមួយនឹងប្រជាជនសរុប ៥៩១,៥៩៩នាក់ក្នុងតំបន់ស្ថិតិរួមធំបំផុតទីពីរក្នុងរដ្ឋពីក្រោយបឺរមីងហ៊ែម ។[៣]
ឯកសារយោង
[កែប្រែ]- ↑ "2000 census for Mobile, Alabama". "U.S. Census Bureau". Archived from the original on 2008-04-17. Retrieved 2007-10-14.
- ↑ "Population of Metropolitan Statistical Areas". "U.S. Census Bureau 2009 MSA Populations". Retrieved 2007-10-19.
- ↑ "Population of Combined Statistical Areas" (PDF). "U.S. Census Bureau 2009 CSA Populations". Retrieved 2007-12-01.
តំណភ្ជាប់ខាងក្រៅ
[កែប្រែ]- ម៉ូបាល, អាល់ឡាបាម៉ា (អង់គ្លេស)