ម្រាមដប់
Appearance
ម្រាមដប់បង្គំព្រះត្រៃលក្ខណ៍
ពន្លឺតេជៈប្រស់សិរី
ម្រាមដប់ង្គំអោនសិរសី
ជូនពុកម៉ែថ្លៃលោកមានគុណ។
ម្រាមដប់ធ្វើការចិញ្ចឹមខ្លួន
ស្រែចំការផ្ទួនមិនខ្ជិលស៊ុន
ម្រាមដប់ដាំដុះពុំទំរន់
ទោះការងារធ្ងន់មិនត្អូញត្អែរ។
ម្រាមដៃសរសេរកាន់សៀវភៅ
ប៉ាកាទឹកខ្មៅចារហូហែ
អក្សាសាស្រ្តាភាសាខ្មែរ
ឧិហាតថែមទ្វេសព្វវិជ្ជា។
ម្រាមដប់មិនព្រមលើកសុំទាន
ទោះក្រអត់ឃ្លានក្តៅរងា
ម្រាមស៊ូធ្វើការមិនរួញរា
ចិញ្ចឹមអង្គាដោយប្រាជ្ញអង្គ។
ម្រាមដប់មិនទះតប់ប្រតាយ
មិនផ្តល់ក្រហាយដល់ញាតិផង
ម្រាមដប់សុចរិតឥតសៅហ្មង
លើកប្រណម្យហោងជាគម្រូ!!
ដោយអ្នកស្រី កែវ ច័ន្ទបូរណ៍