យីកេ
Appearance
ល្ខោនយីកេ | |
|---|---|
| ប្រវត្តិ | |
| ឈ្មោះពេញ | |
| រហស្សនាម | |
| រជ្ជកាល | ព្រះបាទ ជ័យវរ្ម័នទី២ |
| កម្មសិទ្ធ | |
| បញ្ជីសម្បត្តិបេតិកភណ្ឌ |
|
| តួអង្គសំខាន់ៗ | |
| តាមលំនាំរឿង | |
យីកេ ទំនងជាមានដើមកំណើតមកពីជ្វា រឺមល៉ាយូ ហើយចូលមកស្រុកខ្មែរយើងតាមរយៈពួកចាម រឺតាមរយៈព្រះបាទជ័យវរ្ម័នទី២ ដែលទ្រង់បានយាងទៅគង់នៅប្រទេសជ្វាយ៉ាងយូរ។ ភ្លេងនេះកំដរល្ខោនយីកេ រឺរបាំយីកេ ដែលគេច្រើននិយមលេងនៅពេលមានបុណ្យទាន រឺនៅពេលលំហែពីកិច្ចការស្រែចំការ។
តន្រ្តីយីកេនេះ សំបូរស្គរ មានពី ៣រហូតដល់ ១៣។ ទំនុកច្រៀងខ្លះមិនមែនជាខ្មែរ ឯរបៀបតែងតួខ្លះ និងក្បាច់ខ្លះក៏បានបង្ហាញបញ្ជាក់លក្ខណៈមួយមិនមែនជារបស់ខ្មែរដែរ។ គេបានយកសាច់ភ្លេងការខ្មែរមកបញ្ចូល តែច្រៀងទំនុកថ្មីដើម្បីបំពេញបន្ថែមសំរស់ទំរង់ល្ខោនយីកេ។ គេរកឃើញបទយីកេចំនួន ៨៣បទ។