របាំត្រុដិ
របាំត្រុដិ | |
---|---|
ប្រវត្តិ | |
ឈ្មោះពេញ | |
រហស្សនាម | ត្រុដិ |
រជ្ជកាល | |
កម្មសិទ្ធ | កម្ពុជា |
បញ្ជីសម្បត្តិបេតិកភណ្ឌ | |
តួអង្គសំខាន់ៗ |
ប្រវត្តិ
[កែប្រែ]របាំត្រុដិជាកេរដំណែលវប្បធម៌មន-ខ្មែរ ដែលជនជាតិ ខ្មែរព្រៃភ្នំ ដូចជាពួក សម្រែ សួយ និងព័រ ជាដើម ព្រមទាំងជនជាតិខ្មែរនៅខេត្តស៊ីសាកេត សុរិន្ទ្រ សៀមរាប ពោធិ៍សាត់ បាត់ដំបង និងប្រជាពលរដ្ឋ មួយចំនួនទៀត នៅខេត្តផ្សេងៗ ពិសេសក្រសួង ស្ថាប័នទាំងរដ្ឋ និងឯកជនភាគច្រើន តែងតែប្រារព្ធ ក្នុងពេលចូលឆ្នាំខ្មែរ ឬក្នុងពេល ដែលសត្វព្រៃរត់ ចូលស្រុកភូមិជាដើម។ ចំណែកជនជាតិចិន គេមាន របាំម៉ុងសាយ ដើម្បីសំដែងដេញឧបទ្រព ចង្រៃ។
តាមការពិត របាំត្រុដិនេះ គឺជាបុណ្យឆ្លងពីឆ្នាំចាស់ចូលឆ្នាំថ្មី ពីភាពឧបទ្រពចង្រៃ ទៅភាពសម្បូរណ៍ សប្បាយផង។ ពាក្យ ត្រុដិ សំដៅដល់ពេល ដែលឆ្នាំ ចាស់ដាច់ ដើម្បីត្រាច់ផ្លាស់ចូលឆ្នាំថ្មី។ តាមអត្ថន័យនេះ របាំត្រុដិ ដែលត្រូវ បានប្រារព្ធធ្វើនោះ គឺត្រូវកំណត់ដំណើរកាត់ផ្តាច់ នៃឆ្នាំ នីមួយៗ ក្នុងទស្សនៈ របស់ជនជាតិខ្មែរ ដែលបានរស់នៅខ្ពង់ រាប និងវាលទំនាប។
ដូច្នេះហើយក្នុងពិធីបុណ្យឆ្លងនេះ គេប្រសិទ្ធពរជ័យសព្ទសាធុការសម្រាប់ឆ្នាំថ្មី ដែលចូលមកដល់ ដោយសេចក្តីសប្បាយរីករាយ។ ក្នុងន័យដដែល នេះ ការដែលគេមិនបាន ប្រារព្ធពីធីបុណ្យឆ្លង ឬការមិនចូលរួមអបអរសាទរនូវ របាំនេះ ដោយប្រការណាមួយ អាចនាំមកនូវរាល់អំពើទុក្ខ សោកពុំ ខាន។ នេះជា អត្ថន័យទី១ នៃរបាំត្រុដិ។ រីឯអត្ថ ន័យទី២ ក៏មានលក្ខណៈប្រហាក់ប្រហែល នឹងនេះដែរពោលគឺគេរាំរបាំត្រុដិពេលដែលសត្វព្រៃ ដូចជា ត្រកួត ប្រើស ឈ្លួស ពស់ ចូលក្នុងភូមិ តាមពិតគេធ្វើឡើង ក៏ដើម្បីផ្តាច់ចេញ (បណ្តេញ) ពីស្រុកភូមិ នូវរាល់ឧបទ្រពចង្រៃដែរ ហើយពិធី នេះ មានឈ្មោះថា ពិធីឡើងភូមិ ឬពីធីរាំឡើងភូមិ។
និមិត្តរូប ដ៏សំខាន់ នៃរបាំត្រុដិនេះ សម្រាប់បញ្ជាក់បង្ហាញនូវអត្ថន័យឲ្យកាន់តែស៊ីជម្រៅក្រៅពីវត្តមាន របស់ពួក អ្នករាំកាន់សញ្ញាសម្រាប់ កំណត់ ទំនុកច្រៀង គឺវត្តមានរបស់អ្នករាំកាន់ដំបងកោងមួយ ធ្វើរបៀបផ្សេងដូចតំណាង ផាលនង្គ័ល ដែលនៅខាងចុងមានចងកណ្តឹង ឬរោមក្ងោក។ និមិត្តរូបចម្បងមួយទៀត គឺវត្តមានអ្នករាំរបាំពីរនាក់ ទៀត រាំត្រាប់តាមសត្វទន្សោង ដែលចែចង់គ្នា ដោយមានពាក់ស្នែង ទន្សោងលើក្បាល របស់ គេថែមទៀតផង។ សូមជម្រាបថា សត្វប្រើស ដែលជាអ្នករាំរបាំទន្សោងទាំងពីរនេះ តំណាងព្រានព្រៃដេញតាមសត្វប្រើស ដែលត្រូវ គេបរ បាញ់។ ករណីមួយទៀត ដែលបង្ហាញនូវលក្ខណៈពិសិដ្ឋរបស់របាំនេះ គឺវត្តមានរបស់មនុស្សព្រៃម្នាក់មានមុខ លាបពណ៌ខ្មៅ ក្បាលរំដោយផ្កា និងស្លឹកឈើ ជារុក្ខទេវតាថែរក្សាព្រៃភ្នំ ដែលជួយពួកព្រាន ព្រៃក្នុងការបរបាញ់។
ដូចនេះតាមរយៈវត្តមានរបស់តួអង្គគឺអ្នករាំរបាំដែលខ្លួនជាសត្វ ឬរុក្ខទេវតាដែលតំណាងនូវសភាវៈល្អ ឬ អាក្រក់ យើងអាចសម្គាល់នូវលក្ខណៈ ពិសិដ្ឋរបស់របាំត្រុដិ ដែលជាពិធីបុណ្យ ឆ្លងផ្តាច់ឆ្នាំចាស់ ចូលឆ្នាំថ្មីរបស់ពលរដ្ឋខ្មែរ យើងដែលមានលក្ខណៈជីវចលនិយម ហើយលើសពីនេះ ទៅទៀត នោះគឺតួនាទីរបស់របាំនេះក្នុងសង្គមខ្មែរ គឺការ ផ្តល់នូវផលប្រយោជន៍ សុភមង្គល របស់មនុស្ស ក្នុងសង្គមដោយរួមរិតសម្ព័ន្ធភាព សាមគ្គី ភាព របស់ ពួកគេឡើងវិញ ។ ទស្សនៈបែបនេះ ពិតជាពុំមែន កេរមត៌កវប្បធម៌ឥណ្ឌាទេ ក៏ប៉ុន្តែជាមត៌កវប្បធម៌មន-ខ្មែរ ដែលមានអាយុច្រើន ពាន់ឆ្នាំ មកហើយ មានតម្លៃស្ថិតស្ថេររហូតមកដល់សព្វថ្ងៃនេះ។ គឺក្នុងពិធីរបាំឆ្លងនេះ សាមគ្គីរបស់មនុស្សខ្មែរគ្រប់ ឋានៈវណ្ណៈក្នុងសង្គម ត្រូវពង្រឹង សាជាថ្មី ឡើងវិញ ដើម្បីឈានទៅរកវឌ្ឍនភាព និងសុភមង្គល ដោយក្តីសង្ឃឹម។ លក្ខណៈពិសិដ្ឋមួយទៀត របស់របាំត្រុដិគឺជំនឿ លើបុព្វការីជន ក្រោមរូបភាព សត្វប្រើស ឬក្ងោកដែលឆ្លុះបញ្ចាំងនូវ រូបភាពឯកភាព ផ្នែកជំនឿសាសនា។ សូមជម្រាបថា ការដែលជនជាតិភាគតិច (ខ្មែរលើ)និង ជនជាតិខ្មែរ ប្រារព្ធរបាំ នេះ ពុំមែនជាការចៃដន្យទេ ក៏ប៉ុន្តែទង្វើនេះបង្ហាញនូវខឿន វប្បធម៌រួមរវាងជនជាតិខ្មែរព្រៃភ្នំ (មន-ខ្មែរ) និង ខ្មែរតែ ប៉ុណ្ណោះ ព្រមទាំង ចំណាស់ របស់ប្រពៃណីដ៏ល្អនេះផងដែរ៕
I.ប្រភពៈ
របាំត្រុដិ ជារបាំជនជាតិសំរ៉ែ ដែលជាជនជាតិដើមមួយរស់នៅតាំងពីបុរាណកាលមក។ ជនជាតិសំរ៉ែសព្វថ្ងៃរស់នៅច្រើនច្រង់ភូមិភាគខាងជើងបឹងទន្លេសាប។ ជារៀងរាល់ពេលចូលឆ្នាំជានជាតិសំរ៉ែតែងតែយករបាំត្រុដិនេះទៅលេងថ្វាយព្រះពរព្រះរាជាខ្មែរនៅអង្គរ ប្រជាប្រិយមួយបែប ដែលគេនិយមមកលេងពេលចូលឆ្នាំថ្មីដើម្បីប្រសិទ្ធិពរដល់អ្នកស្រុក។ ម្យ៉ាងទៀតរបាំត្រុដិនេះក៏នាំផ្សាភ្ជាប់ និងជំនឿបន់ស្រន់សុំទឹកភ្លៀងនៅពេលដែលមានការរាំងស្ងួត។ក្នុងរបាំនេះគេនិយមប្រើកន្ទុយក្ងោកដោយគេយល់ថា ក្ងោកជាតំណាងព្រះអាទិត្យ។ មនុស្សបន់ស្រន់អង្វរព្រះអាទិត្យ សុំអោយព្រះអាទិត្យផ្តល់អំណោយទឹកភ្លៀងគ្រប់គ្រាន់ដើម្បីស្រែចំការ។
សំគាល់ៈ សព្វថ្ងៃនេះគេប្រទះឃើញមានលេងរបាំត្រុដិ តែនៅខេត្តសៀមរាប និងខេត្តបាត់ដំបងប៉ុណ្ណោះ។
II.ឧបករណ៍តន្រ្តី និងឧបករណ៍សំដែងៈ
-ដងកញ្ឆាៈ ធ្វើអំពីពីងពង់ប្រវែង២ម៉ែត្រ មានបន្ទះរនាបតូចឆ្មារភា្ជប់នៅចុង ហើយខ្វែងគ្នាពត់ងទន្ទាំ មានសណ្ឋានដូចស្នែង៤។ នៅចុងបន្ទះរនាបមានចងខ្សែខ្វែង ពីចុងមួយទៅចុងមួយ ហើយនៅកណ្តាលខ្សែខ្វែងនោះមានបន្តោងផ្លែអង្គុញដែលចោះយកគ្រាប់ចេញអស់ ហើយដាក់គ្រាប់គ្រួស ឬដែកក្នុងនោះ ប្រយោជន៍អោយលឺសូកាលណាគេបុកដងវានិងដីតាមចង្វាក់ស្គរ។
-ចង្ក្រងដំបែរៈ ចងបន្តោងនិងខ្សែទាមគោ ហើយចងភ្ជាប់និងដងឬស្សីដែរ ចង្រ្កងនេះចងព្យួរនឹងដែរ។ កាលណាគេបុកនិងដី ក៏លាន់សូរប្រាវៗតាមចង្វាក់។
-ចង្ក្រងរ៉ូងៈ ចង្រ្កងនេះគេចងព្យួរជាចង្កោមៗ ប្រយោជន៍លឺសូរពេលសំដែង។
-ក្រៅពីនេះមានស្គរដី ទ្រអ៊ូរ និងទ្រសោ…។
-មុខត្លុកៈ ធ្វើពីឆ្អឹងឬស្សីពាសក្រដាស ឬសាច់ ឬខ្មុក
-មកុដៈ ធ្វើពីក្រដាសលាបកាវបិទអោយក្រាសតម្រួតគ្នាទៅជារឹង គឺស្មាច់ ឬ ខ្មុក ហើយផាត់ពណ៌។
-ស្នែងប្រឹសៈ ស្នែងទន្សោង កន្ទុយក្ងោក
-ក្រចកយកផ្តៅប្រវែង 0,២ម៉ែត្រ បិទចុងអោយស្រួចរោលភ្លើងអោយង ហើយយកខ្សែអំបោះចងភ្ជាប់និងម្រាម៤ ឯមេដៃមិនបាច់ពាក់ទេ។
III.តួសំដែងៈ
-អ្នកកាន់ដងកញ្ឆា (ដងកញ្ឆាតំណាងដងស័ត្រ ឬក្លស់)
-អ្នកពាក់មុខត្លុក តំណាងព្រានព្រៃតំណាងដោះ (ទេវតាក្រឡាខ្លួន)
-ប្រើស ទន្សោង តំណាងមា ឬសភាវៈអាក្រក់
-តួរាំ (តូអង្គឯក តួនាង)
-ពួកភ្លេង តំណាងទេវតា
-អ្នកពាក់ក្រចង
សំគាល់ៈ តួសំដែងក្នុងរបាំត្រុដិជាមធ្យមមាន២៥នាក់។
តួអង្គដែលគេយកមកសំដែងនេះ គឺមានទាក់ទងនឹងជំនឿថា នៅតាមស្រុកភូមិជិតឆ្ងាយ យូរៗម្តងរមែងមានសត្វព្រៃចូលមកក្នុងភូមិអ្នកស្រុក។ គេជឿថា បើមានសត្វព្រៃណាចូលស្រុកហើយ គឺមានកើតឧបទ្រុព្យចង្រៃមិនខាន។ គេនាំគ្នាប្រោះព្រំប្រេងម្សៅអោយសត្វនោះ ហើយសុំពរជ័យពីសត្វនោះវិញ។ ដោយមានជំនឿបែបនេះហើយ ទើបអ្នកស្រុកបង្កើតអោយមានរបាំត្រុដិនេះឡើងដែលត្រូវមានសត្វប្រើស ទន្សោង ក្ងោក សុទ្ធសសឹងជាសត្វព្រៃ មានបង្ហាញអោយអ្នកស្រុកប្រោះព្រំប្រេងម្សៅចងដៃអំបោះកំរងអោយស្រេចតែម្តង បើសិនជាមានសត្វព្រៃចូលមកលើកក្រោយទៀតក៏គ្មានកើតឧបទ្រុព្យចង្រៃអ្វីដែរ។
តាមឯកសារខ្លះបាននិយាយទាក់ទងទៅនឹងពុទ្ធសាសនាថា ”កាលព្រះពុទ្ធនៅជាពោធីសត្វ យាងចេញសាងភ្នូសមារបានសម្តែងខ្លួនជាសត្វប្រើសមករារាំងស្កាត់ផ្លូវមិនអោយព្រះអង្គយាងទៅបួសបាន“។ ព្រះពោធិសត្វតាំងអធីដ្ឋានក៏ក្តៅដល់ទេវតា។ ទេវតាក៏ចូលមកតំណែងខ្លួនជាងោះ លបបាញ់ប្រើសក្លែងភេទនោះស្លាប់ទៅ ហើយក៏បាននាំគ្នាដង្ហែព្រះពោធិសត្វទៅសាងភ្នូសបានសម្រេចដូចបំណង។
របៀបសំដែងៈ
ដំបូងតូរសំដែងទាំងអស់ត្រូវបន្ទន់កាយរំលឹកគុណគ្រូ។ មនុស្សព្រៃទាំងអស់ចេញមកមានកិរិយាមិននឹងធឹងរតឆ្លេឆ្លាឆ្វេងស្តាំ រតទៅរតមកចេញក្រៅពីរង្វង់ ហើយច្រើនរតទៅមុខគេ។ ដងខ្លួនងេកងោគតាមចង្វាក់ស្គរ ដៃគ្រាន់តែពន់បន្តិចមិនចេញជារាំទេ។
-តួព្រានស្លៀកស្លឹកចេកច្រៀក ចងព័ទ្វចង្កេះ លាបខ្លួនខ្មៅ។
-អ្នកពាក់ស្នែង (ប្រើស ទន្សោង) ចាក់ក្បាច់ប្រហែលព្រានព្រៃ និងមនុស្សព្រៃដែរ។ ដៃទាំងពីរជូនយកទៅកាន់ស្នែង ជូនលូកទៅមុខទំនងធ្វើជាជើងម្រឹគដោយឈានបង្កោងខ្នង។ គេរាំលោតៗតាមចង្វាក់ស្គរផ្អៀងផ្អងដូច (ម្រឹគផ្អើលម្តងៗ) យូរៗប្រើសនិងទន្សោង ធ្វើជារតចេញទៅខាងក្រៅវង់ម្តងៗដែរ។
-តួឯក និងតួនាងច្រើនជាតួរាំនារី។ តួឯកពីរស្លៀកចងក្បិនពណ៍ ពាក់អាវពណ៍ ពាក់មកុដ ពាក់សង្វារ ដៃកាន់កន្ទុយក្ងោក។ តួនាងពីរនាក់ទៀតស្លៀកសំពត់សំលុយពណ៍ ពាក់អាវពណ៍ ពាក់របៃគ្មានសង្ហាទេ ហើយចងដន្សែងសំយ៉ុង។ តួទាំងពីរនេះមានក្បាច់ទន់ភ្លន់ជាងគេ ដោយមានរឹកជានារីក្រមុំអែនអន។
-អ្នកពាក់ក្រចក និងអ្នកកាន់គ្រឿងភ្លេងជាតួបន្ទាប់បន្សំ។ អ្នកពាក់ក្រចកជួយច្រៀង និងអោយចង្វាក់ជាមួយស្គរផង ដោយផ្ទាត់ក្រចកលឺផស់ៗ ហើយងេកងោគខ្លួនតាមចង្វាក់។ អ្នកកាន់គ្រឿងភ្លេងជាពិសេសអ្នកបុកដងកញ្ឆា និងអ្នកកាន់ចង្ក្រងដំបែរជួយចង្វាក់ស្គរ និងយោលខ្លួនតាមចង្វាក់ស្គរ និងកញ្ឆា។