របៀបធ្វើទឹកត្នោត
របៀបធ្វើទឹកត្នោតរបស់សាមឿន
ទឹកត្នោតមានប្រយោជន៍ណាស់សំរាប់មនុស្សយើងសព្វថ្ងៃសំរាប់យកទៅផលិតធ្វើជាគ្រឿងបរិភោគដូចជាស្ករត្នោត ទឹកខ្មេះ ទឹកត្នោតជូ និងមានរសជាតិយ៉ាងឆ្ងាញ់ពេលដាក់មកពីលើដើមថ្មីៗ។ដូចនេះដើម្បីអោយកាន់តែយល់ច្បាស់នោះអស់លោកអ្នកអាចចូលអាននូវ របៀបធ្វើទឹកត្មោតដូចខាងក្រោម: →ជាដំបូងយើងត្រូវយកដើមឈើរឺក៍យក ឫស្សី(ឫស្សីព្រៃក្រហម)ដែលមានប្រវែងល្មមតាមចិត្ដត្រូវការ យកវាមកចង់ភ្ជាប់និងដើមត្នោត ហើយខ្សែចំនងដែលត្រូវយកមកចង់នោះភាគច្រើនជាខ្សែផ្ដៅខ្សែរពាក់..........មកចង់។នៅពេលចង់រួចរាល់ហើយយើង ឡើងទៅលើដើម របស់វារួចហើយលួស បន្លារដែលជាប់នឹងធាងរបស់វាចេញអោយអស់់ ដើម្បីងាយស្រួលធ្វើការនៅលើដើមរបស់វា។ បន្ទាប់មកយើងត្រូវជ្រើសរើសយកផ្កាត្នោតណាដែលមានចំនាស់ល្មម(ពាក់កណ្ដាល់ចាស់ពាក់កណ្ដាលខ្ចី)។នៅក្នុងប្រភេទត្នោតនីមួយគឺមាន ពីរប្រភេទ ដើមត្នោតញី និដើមត្នោតឈ្មោល)។ចំពោះផ្កាត្នោតឈ្មោលមានលក្ខណះចែកជាច្រើនទង ក្នុងមួយស្រពររបស់វាដូចនេះយើងត្រូវហែកវាចេញ ពីគ្នាដើម្បីងាយស្រួលគាប ក៍ប៉ុន្ដែនៅក្នុងមួយស្រពរយើងអាចយកផ្កាមកគាប បានត្រឹមតែ បីបួនប្រាំតែប៉ុនោះធ្វើកំរិតបែបនេះដើម្បីអោយវាមានកំលាំងបញ្ចេញទឹកមកបានច្រើន។ចំពោះផ្កាញីយើងត្រូវមើលផ្កាណាដែលមានក្ដឹប តូចល្មមសំរាប់គាប។ក៍ប៉ុន្ដែបើក្ដឹបមានលក្ខណះធំពេកនោះវាអាចប្រឹងរួច គឺវាពុំអាចបង្កើតទឹកបានទេ(ផ្កានៅប្រឹង)បន្ទាប់មកទៀតយើងយកឧបករណ៍សាមញ្ញម្យ៉ាងដែល គេនិយមហៅថាត្របៀតគាបត្នោត។ ត្របៀតនេះមានលក្ខណះខុសប្លែកពីគ្នាទៅតាមប្រភេទរបស់ត្នោត គឺចំពោះត្នោតឈ្មោលត្របៀតគាបរបស់វាមានលក្ខណះ សំប៉ែតប៉ុនបាតដៃត្រង់គល់គាប កន្លែងនោះមានប្រវែងប្រហែលពីរតឹក បន្ទាប់មកវាមានរាងស្រៀវមូលប៉ុនមេជើង កំពស់របស់វាប្រហែលជាមួយម៉ែត សរុបកមកកំពស់វាមួយម៉ែតពីរតឹក (ដោយលក្ខណះរបស់វាប្រៀបដូចចង្វាចែវទូកអញ្ចឹង)ចំពោះត្របៀតគាបផ្កាញីវិញមានលក្ខណះមូលប៉ុនមេជើង កំពស់វាមួយម៉ែតដូចគ្នា។♣♣ចំពោះការគាបវិញ យើងគាបថ្នមៗនៅលើកទីមួយ បន្ទាប់មកយើងថែមកំលាំងបន្តិចម្ដងៗរហូតដល់គំរប់ថ្ងៃរបស់វា កំរិតថ្ងៃគឺមាន ត្រឹម បីថ្ងៃ បួនថ្ងៃប៉ុនោះ រួចហើយយើងយកកាំបិតយ៉ាងមុតមួយមកកាត់រឺចិត ត្រង់ចុងផ្កា រួចយកទឹកមួយបំពង់មកត្រាំវាអោយបានពីរ ទៅបីយប់ ទើបដោះ ចេញពេលនោះយើងចិតត្រង់មុខនោះយើងនិងឃើញទឹកត្នោតយ៉ាងថ្លាត្រចង់ធ្លាក់មកតក់ៗតក់ៗ.................រហូត។ប៉ុន្តែបានទឹកជាលើកដំបូងវាពុំសូវច្រើនទេ ទាល់តែ បូនប្រាំយប់ឯនោះទើបបានទឹកច្រើនបន្តិចម្ដងៗរហូត។ជាចុងបញ្ចប់ ទឹកត្នោតដែលយើងបានមកនោះយើងអាចយកវាមករំងាស់ធ្វើជា ស្ករយ៉ាងស្ងុយឆ្ងាញ់ពិសារ វាមានឪជារស់លើសស្ករដទៃៗទៀតព្រោះវាជាប្រភេទស្ករដែលផលិតចេញពីធម្មជាតិពិតៗ។ហើយសព្វថ្ងៃប្រជាកសិករមួយចំនួនបានជ្រើសយករបរធ្វើត្នោតនេះជាមុខរបរ បន្ទាប់ពីការធ្វើស្រែចំការរបស់ពួកគេ។