Jump to content

របៀបនៃការសសេរអត្ថបទរឿង(សសេរស្គ្រីប)

ពីវិគីភីឌា

Boy

សេចក្ដីផ្ដើម

[កែប្រែ]

ជាធម្មតានៅក្នុងជីវិតពិត គំនិត និង អារម្មណ៍ ចិត្ត និង តណ្ហា គឺទាក់ទងគ្នាទៅវិញទៅមក។ នៅក្នុងរឿង បើយើងឃើញមានសាកសព យើងនឹងមានប្រតិកម្មយ៉ាងរហ័ស ជាមួយនឹងភាពរំជើបរំជួលប្រហែលជាពេលខ្លះយើងពិចារណាទៅលើខ្សែជីវិត និងមានសំនួរយ៉ាងច្រើនកើតមានចំពោះខ្លួនយើងផ្ទាល់ ។ប៉ុន្តែទោះបីជាយ៉ាងណា បើយើងមើលឃើញសាកសពនៅលើផ្លូវដែលយើងបានបើកបរនោះ ប្រតិកម្មភា្លមៗរបស់យើងគឺរន្ធត់ប្តូរទៅជាការស្អប់ខ្ពើមយ៉ាងខ្លាំង ។ ការរំជួលចិត្ត បានចូលទៅក្នុងរូបភាព បន្ទាប់ពីពីព្រឹត្តិការណ៍មួយបានបញ្ចប់ទៅ។នៅក្នុងជីវិតពិត បទពិសោធន៍គឺមានអត្ថន័យជាមួយនឹងការជះត្រលប់នៃពេលវេលា។នៅក្នុងជីវិតពិត អត្ថន័យរបស់ពួកគេគឺ ស្ថិតនៅលើអ្វីដែលកើតឡើង។ គម្រោងនៃការសសេររឿង គឺជាឧបករណ៍ ដែលអាចឲ្យអ្នកបង្កើតនូវភាពរំជើបរំជួល និងអវសាន្តនៃជីវិត។ នោះគឺជាហេតុផលមួយដែលអ្នកមើលស្ទើរតែទាំងអស់​ តបមកអ្នករៀបចំផលិតរឿង។ គម្រោងគឺ ជាទូទៅមានការវាយតម្លៃទាប នៃដំណើរការឯកសារ ។ មតិជាច្រើន ដែលបានផ្តល់យោបល់មក ថាដំណើរការនៃការបង្កើតឯកសារ រៀបចំទៅតាមបទពិសោធន៍របស់អ្នកដែលបានផលិតវា។ អ្នកផលិតកុនជាច្រើនអ្នកបានសសេរពីការកាត់ ក្រដាស ”paper edit”។ បន្ទាប់ពីជ្រើសរើសពេលវេលា ក្នុងការសសេរគម្រោង។ ដំណើរការនេះត្រូវបានយកទៅប្រើនៅក្នុងការថតកុនជាច្រើនបែបបទ ជាពិសេសនៅពេលដែលអ្នកផលិតកុនកំពុងតែថត ក្នុងការគ្រប់គ្រងរបស់គាត់ដូចជា ការប្រជុំ នយោបាយ ព្រឹត្តិកាណ៍ គ្រោះធម្មជាតិ កុប្បកម្ម បាតុកម្ម ។ល។ អ្នកផលិតកុន បានស្វែងរក ឆ្លើយនូវសំនួរដោយខ្លួនឯង “តើខ្ញុំគួរធ្វើយ៉ាងណា?” នេះគឺជាអាជ្ញាបញ្ជា ដើម្បីបង្ហាញ នូវគម្រោងការសសេរល្អ គ្មានការផ្លាស់ប្តូរ ក្នុងពេលដំនើរការផលិតនោះទេ។ ជារឿយៗការរៀបចំគម្រោង មុនពេលថតកុនអាចធ្វើឲ្យមានភាពខុសគ្នារវាងកុនមិនល្អ និងកុនល្អ ឬកុនមិនល្អ និងកុនដែលល្អជាង។[]


របៀបនៃការសសេរអត្ថបទរឿង(សសេរស្គ្រីប)

[កែប្រែ]

ការសសេរអត្ថបទជារឿងសំខាន់ដែលអ្នកនិពន្ធត្រូវតែធ្វើដើម្បីអោយការផលិតនោះទទួលបានរឿងមួយដ៏ល្អ។ ក្នុងនោះយើងបានបែកចែកការសសេរស្រ្គីបជាបីដំណាក់កាលធំៗ គឺ ១. អត្ថបទសសេរព្រាង ២. អត្ថបទជិតចប់បរិបូរណ៍ ៣. អត្ថបទចប់បរិបូរណ៍




អត្ថបទសសេរព្រាង

[កែប្រែ]

គឺជាដំណាក់កាលដំបូងបង្អស់ក្នុងការសសេរអស្រ្គីប មានន័យថាជាការកំណត់នូវចំនុចសំខាន់ៗដែលចង់បង្ហាញនៅក្នុងរឿងមួយនោះ។ ប៉ុន្តែវាជាមូលដ្ឋានដ៏សំខាន់សម្រាប់ធ្វើជាគោលដៅក្នុងការផលិត។[]



អត្ថបទជិតចប់បរិបូរណ៍

[កែប្រែ]

តួគម្រោងនៃ ការសសេរអត្ថបទ( តួស្គ្រីប) គឺជាផ្នែកបញ្ចប់នៃ ការសសេរស្គ្រីប។ វាគឺ ជាការកែប្រែឬ ការសសេរឡើងវិញនៃ ការសសេរស្គ្រីប ហើយវាជា ការបង្កើតនៃ ការសសេរ និង ការបន្ថែមទៅលើឯកសារ។ តួស្គ្រីបគឺ បញ្ជូលនិង ធាតុផ្សំនៃគំនិត ព័ត៌មានដែលប្រសើរជាង វគ្គនៃផលិតកម្ម ហើយប្រហែលជា អាចរាប់បញ្ចូលទាំងគំនិតថ្មីៗ ស្របទៅតាមវិធីសាស្ត្រ របស់យើង។[]




អត្ថបទចប់បរិបូរណ៍

[កែប្រែ]

គឺជាដំណាក់កាលចុងក្រោយក្នុងការសសេរស្រ្គីប គឺយើងត្រូវសរសេរអោយអស់ពីចំនុចដែលមាននៅក្នុងរឿងនោះមួយ។​ វាជាការប្រឌិត ដែលរួមផ្សំភាពយន្ត ដែលផលិតករ កែវាទៅក្នុងឯកសារ។ តួនៃស្គី្របគឺ រាប់បញ្ចូលទាំង ការពិពណ៌នា សកម្មភាព និងការយល់ដឹងពីសាច់រឿងឲ្យកាន់តែស៊ីជម្រៅ។[]

ជាថ្មីម្តងទៀត តួស្គី្របមិនគួរច្រឡំនឹងក្រដាសកាត់តទេ ដែលផ្ទុកនូវព័ត៌មានលម្អិត និងព័ត៌មានផលិតកម្ម។ ទោះបីជាមានការរួមបញ្ចូលទាំងពីរនេះរបស់ម្ចាស់ផលិតកម្ម និងអ្នកសសេរស្គី្រប វាត្រូវតែបំបែក ។ ក្រដាសកាត់តគឺជា ឧបករណ៍ម្យ៉ាងសម្រាប់កាត់តប្រវែង ហើយរាប់បញ្ចូលទាំងធាតុផ្សំដូចជា ការរាប់ពេលវេលា ចំនួន និង ចំនុចក្នុង និងចំនុចក្រៅ។ រីឯស្គី្រប គឺជាគំនិតនិងការពិពណ៌នានៃសកម្មភាព ប៉ុន្តែគួរតែរក្សាទុកនូវកន្លែងទំនេរមួយសម្រាប់ទុកនូវការកែប្រែនៃផ្នែកចុងបញ្ចប់នៃអត្ថបទ។ ការសសេរស្រ្គីប គឺត្រូវតែបញ្ជាក់ពីពេលវេលាច្បាស់លាស់ ។ ធាតុផ្សំ​ និងវិធីសាស្ត្រគឺអាចយកទៅប្រើប្រាស់ទាំងបី តែអាស្រ័យទៅលើព័ត៌មានដែលមានរយះពេលពិតប្រាកដ។[] .[]

ភាពខុសគ្នានៃការសសេរអត្ថបទរឿង និងវិដេអូឯកសារ

[កែប្រែ]

ការសសេររឿងប្រឌិត ឬមិនប្រឌិត គឺមានលក្ខណះខុសគ្នាពីការសសេរដើម្បីបោះពុម្ព។ ទាំងនេះ គឺជាទម្រង់តែមួយដើម្បីសសេររឿងដែលអ្នកនិពន្ធត្រូវតែគិតដល់។ រឿងគឺជា សោតទស្សន៍ ពាក្យពេចន៍ដែលអ្នកនិពន្ធសសេរ គឺមិនត្រូវបានគេអានទាំងអស់នោះទេ។ ពួកគេគ្រាន់តែបានឃើញ និងបានឮដូចជា រូបភាពនៅលើអេក្រង់។ ជំនាញដែលសំខាន់បំផុតនៃអ្នកសសេរ គឺសសេរនូវអ្វីដែលគេបានឮ ។ ទ្រឹស្ដី និងការពន្យល់គឺជា ផ្នែកដ៏តូចមួយនៃការសសេរស្គី្រប។ ប្រសិនបើប្រិយមិត្តមិនបានរកឃើញនូវទ្រឹស្ដីវាមិនមែនជាការសសេរដែលអាក្រក់នោះទេ។ អ្នកនិពន្ធ គួរតែគិតថា “”តើអ្វីដែលខ្ញុំត្រូវតែសសេរនៅក្នុងការយល់ឃើញពីធម្មជាតិ”” ប្រសិនបើ វាមិនមែនទេតើខ្ញុំគួរធ្វើរបៀបណាដើម្បីរកឃើញសោតទស្សន៍? រឿងដែលបង្ហាញពីចលនា រូបភាពភាគច្រើន ដែលអ្នកបានឃើញតែងមានចលនា ។ វាជា ការបំបែកចលនារូបភាពពីរូបថត។ រឿងជាច្រើនត្រូវបាន បកប្រែដោយអ្នកនិពន្ធក្នុងចលនានៃរូបភាព។ រឿងដែលមានបរិហារដែលមិនអាចមើលឃើញដោយភ្នែកទទេ មានកោសិការតូចៗ នៅក្នុងរាង្គកាយរបស់យើង ប្រទេសណាមួយដែលយើងធ្លាប់ទៅព័ត៌មានដែលពេលខ្លះយើងភ្លេច។ អ្នកនិពន្ធគួរតែ ប្រមូលនូវរឿងរ៉ាវដែលកើតមាននៅក្នុងជីវិតទៅកាន់ប្រិយមិត្តរបស់គេដែលពួកគេគ្មានបទពិសោធន៍នូវអ្វីដែលពួកគេបានឃើញនៅលើអេក្រង់។[] [] []

References

[កែប្រែ]
  1. Cameron's scriptment for Titanic (1997) was 131 pages
  2. Virginia Wright Wetman. "Success Has 1,000 Fathers (So Do Films)". The New York Times. May 28, 1995. Arts section, p.16.
  3. credits policy[តំណភ្ជាប់ខូច] from wga.org
  4. Skip Press, The Ultimate Writer's Guide to Hollywood, pg xiii. Barnes and Noble Books, 2004.
  5. "Revolution 09: Avatar". Total Film magazine. London UK: Future Publishing Ltd. January 2010 issue (pub. Dec 2009), cover story. p. 74. {{cite magazine}}: Check date values in: |date= (help) "This 80-page scriptment was about a paralysed man who can control an alien body with his mind. It flowed out of him, wrote itself in just two weeks."
  6. The Great American Screenplay now fuels wannabe authors[តំណភ្ជាប់ខូច] from seattlepi.nwsource.com
  7. Skip Press, The Ultimate Writer's Guide to Hollywood, pg xiii. Barnes and Noble Books, 2004.
  8. Lydia Willen and Joan Willen, How to Sell your Screenplay, pg 242. Square One Publishers, 2001.
  9. Hymon, Steve; Andrew Blankstein (27 February 2008). "Studio poses obstacle to riverfront bike path". Los Angeles Times (Tribune Company). http://www.latimes.com/local/la-me-bikelane27feb27-story.html។ បានយកមក 27 January 2015.