របៀបសសេរស្គ្រីប

ដោយវិគីភីឌា

របៀបសសេរគម្រោងឯកសារ (របៀបសសេរស្គ្រីប) របៀបសសេរគម្រោងឯកសារមួយ ក្រាហ្វិកដោយ Trisha Das មានមនុស្សជាច្រើននិយាយថា ការសសេរគឺជាការងាយស្រួល ដោយគ្រាន់តែចាប់ផ្តើមជាមួយ ក្រដាសស ដោយគូសទាល់តែចេញឈាមពី បាតដៃរបស់អ្នក។ ពិតមែនហើយប្រសិនបើការគូរ ធ្វើឲ្យឈាមហូរពីដៃរបស់អ្នកនោះ វាគឺជាការសសេរគម្រោងឯកសារ ដែលអស្ចារ្យខ្លាំងណាស់។

លំណែនាំ[កែប្រែ]

ជាធម្មតានៅក្នុងជីវិតពិត គំនិត និង អារម្មណ៍ ចិត្ត និង តណ្ហា គឺទាក់ទងគ្នាទៅវិញទៅមក។ នៅក្នុង កុន បើយើងឃើញសាកសព យើងនឹងមានប្រតិកម្ម យ៉ាងរហ័ស ជាមួយនឹងភាពរំជើបរំជួល ប្រហែលជាពេលខ្លះយើងពិចារណា ទៅលើខ្សែជីវិត និងមានសំនួរយ៉ាងច្រើនកើតមានចំពោះ ខ្លួនយើងផ្ទាល់ ។ប៉ុន្តែទោះបីជាយ៉ាងណា បើយើងមើលឃើញសាកសព នៅលើផ្លូវដែលយើងបានបើកបរនោះ ប្រតិកម្មភា្លមៗរបស់យើងគឺរន្ធត់ ប្តូរទៅជាការស្អប់ខ្ពើមយ៉ាងខ្លាំង ។ ការរំជួលចិត្ត បានចូលទៅក្នុងរូបភាព បន្ទាប់ពីពីព្រឹត្តិការណ៍មួយបានបញ្ចប់ទៅ។ ណៅក្នុងជីវិតពិត បទពិសោធន៍គឺមានអត្ថន័យ ជាមួយនឹងការជះត្រលប់នៃពេលវេលា។នៅក្នុងជីវិតពិត អត្ថន័យរបស់ពួកគេគឺ ស្ថិតនៅលើអ្វីដែលកើតឡើង។គម្រោងនៃការសសេរ កុន គឺជាឧបករណ៍ ដែលអាចឲ្យអ្នក បង្កើតនូវភាពរំជើបរំជួល និង អវសាន្តនៃជីវិត។ នោះគឺជាហេតុផលមួយដែល អ្នកទិតៀនស្ទើរតែទាំងអស់តបមកអ្នករៀបចំ ផលិតកុន។ គម្រោងគឺ ជាទូទៅមានការវាយតម្លៃទាប នៃដំណើរការឯកសារ ។ មតិជាច្រើន ដែលបានផ្តល់យោបល់មក ថា ដំណើរការនៃការបង្កើតឯកសារ រៀបចំទៅតាមបទពិសោធន៍របស់អ្នកដែលបានផលិតវា។ អ្នកផលិតកុនជាច្រើនអ្នក បានសសេរពី ការកាត់ ក្រដាស ”paper edit”។ បន្ទាប់ពីជ្រើសរើសពេលវេលា ក្នុងការសសេរគម្រោង។ ដំណើរការនេះត្រូវបានយកទៅប្រើនៅក្នុង ការថតកុនជាច្រើនបែបបទ។ ជាពិសេសនៅពេលដែលអ្នកផលិតកុន កំពុងតែថត នៅព្រឹតិ្តកាណ៍ ក្នុងការគ្រប់គ្រង របស់គាត់ដូចជា ការប្រជុំ នយោបាយ ព្រឹត្តិកាណ៍ គ្រោះធម្មជាតិ កុប្បកម្ម បាតុកម្ម ។ល។ ទោះបីជាយ៉ាងណា កុន ជាច្រើន ។អ្នកផលិតកុន បានស្វែងរក ឆ្លើយនូវសំនួរដោយខ្លួនឯង “តើខ្ញុំគួរធ្វើយ៉ាងណា?” នេះគឺជាអាជ្ញាបញ្ជា ដើម្បីបង្ហាញ នូវគម្រោងការសសេរល្អ គ្មានការផ្លាស់ប្តូរ ក្នុងពេលដំនើរការផលិតនោះទេ។ ជារឿយៗការរៀបចំគម្រោង មុនពេលថតកុនអាចធ្វើឲ្យមានភាព ខុសគ្នារវាងកុនមិនល្អ និង កុនល្អ ឬ កុនល្អ និងកុនដែលល្អជាង។

វិធីសសេរស្គ្រីប[កែប្រែ]

មានពីរតំណាក់កាលនៃការសសេរគម្រោងឯកសារ (ការសសេរស្គី្រប) i. មុនពេលសសេរគម្រោង ii. ពេលសសេរគម្រោង

មុនសសេរគម្រោង(មុនសសេរស្គ្រីប)[កែប្រែ]

មុនពេលសសេរគម្រោង គឺហាក់ដូចជាផែនទីមួយ ពេលដែលយើងធ្វើដំណើរតាមផ្លូវ។ អ្នកអាចនឹងឆ្លងកាត់ នូវភាពស្រពិចស្រពិលមិនច្បាស់លាស់ គិតមិនដល់ពីភាពគួរឲ្យភ្ញាក់ផ្អើល។ អ្នកនឹងរកឃើញនូវភាពអស្ចារ្យ ដែលមិនធ្លាប់ដឹងពីមុនមក។ អ្នកនឹងសម្រេចចិត្តថា ទៅទីកន្លែងណាមួយ នៃគោលដៅរបស់អ្នក ឬក៏បន្ទាប់ពីនោះ ឬក៏ប្រហែលជា ព្រឹត្តិការណ៍ទី៣ ។ ផែនទី គឺជួយអ្នក ក្នុងការកំណត់រកផ្លូវ របស់អ្នក និងការពារអ្នកមិនឲ្យវង្វេង។ គម្រោងនៃការសសេរ គឺជាផែនទី សម្រាប់ការធ្វើដំណើរ របស់អ្នក។ វាហាក់ដូចជាការគូសវាស នៃការសសេរ គម្រោងរបស់យើង ផ្តល់ឲ្យនូវការបង្ហាញឲ្យឃើញ ផ្ទាល់ភ្នែក ។ វាប្រើប្រាស់ នូវទម្រង់ដូចគ្នា និង ធាតុផ្សំ នៃការសសេរតួរបស់គម្រោង ហើយអាចជាការងាយយល់ ឬក៏ផ្តោតសំខាន់ទៅលើ ព័ត៌មានដែលអាចទៅរួចទៅនឹង អ្នកសសេរគម្រោង នៅវគ្គណាមួយ។ គម្រោងការនៃការសសេរ គឺមិនត្រូវយល់ច្រឡំនិង ការសសេរតារាងទេ។ ការសសេរនូវតារាង គឺតម្រូវឲ្យយើងសសេរនូវ តួលេខ ការពិពណ៌នានិង ការតភ្ជាប់ទៅនឹង ព័ត៌មានលម្អិត ទោះបីជាមាននិពន្ធនាយក បានរួមផ្សំគ្នាជាមួយនិង ការសសេរគម្រោង ទៅនិង ការសសេរតារាងក៏ដោយ ក៏ប៉ុន្តែផ្នែកទាំងពីនេះគឺ ចែកដាច់ពីគ្នា។ ការសសេរគម្រោងគឺ ជាការរុករកយ៉ាងពិបាកទៅលើ ព័ត៌មានលម្អិត លើទ្រង់ទ្រាយ នៃផលិតផល រហូតទាល់តែមាន ការទទួលស្គាល់។ វា គឺគួរតែមានការ គិតបែបធម្មជាតិ ការពិពណ៌នា ក៏ប៉ុន្តែក៏អាចឲ្យ អ្នកអាចធ្វើការ អត្ថាធិប្បាយបាន។

ពេលសសេរគម្រោង(តួស្គ្រីប)[កែប្រែ]

តួគម្រោងនៃ ការសសេរអត្ថបទ( តួស្គ្រីប) គឺជាផ្នែកបញ្ចប់នៃ ការសសេរស្គ្រីប។ វាគឺ ជាការកែប្រែឬ ការសសេរឡើងវិញនៃ ការសសេរស្គ្រីប ហើយវាជា ការបង្កើតនៃ ការសសេរ និង ការបន្ថែមទៅលើឯកសារ។ តួស្គ្រីបគឺ បញ្ជូលនិង ធាតុផ្សំនៃគំនិត ព័ត៌មានដែលប្រសើរជាង វគ្គនៃផលិតកម្ម ហើយប្រហែលជា អាចរាប់បញ្ចូលទាំងគំនិតថ្មីៗ ស្របទៅតាមវិធីសាស្ត្រ របស់យើង។ វាជាការប្រឌិត ដែលរួមផ្សំភាពយន្ត ដែលផលិតករ កែវាទៅក្នុងឯកសារ។ តួនៃស្គី្របគឺ រាប់បញ្ចូលទាំង ការពិពណ៌នា សកម្មភាព និងការយល់ ឲ្យកាន់តែស៊ីជម្រៅ។

ជាថ្មីម្តងទៀត តួស្គី្របមិនគួរច្រឡំ នឹងក្រដាសកាត់តទេ ដែលផ្ទុកនូវព័ត៌មានលម្អិត និង ព័ត៌មានផលិតកម្ម។ ទោះបីជាមាន ការរួមបញ្ចូល ទាំងពីរនេះ របស់ ម្ចាស់ផលិតកម្ម និង អ្នកសសេរស្គី្រប វាត្រូវតែបំបែក ។ ក្រដាសកាត់តគឺជា ឧបករណ៍ម្យ៉ាង សម្រាប់កាត់ត ប្រវែង ហើយរាប់បញ្ចូលទាំង ធាតុផ្សំដូចជា ការរាប់ពេលវេលា ចំនួន និង ចំនុចក្នុង និងចំនុចក្រៅ។ រីឯស្គី្រប គឺជាគំនិត និងការពិពណ៌នា នៃសកម្មភាព ប៉ុន្តែគួរតែ រក្សាទុកនូវ កន្លែងទំនេរមួយ សម្រាប់ទុកនូវ ការកែប្រែនៃ ផ្នែកចុងបញ្ចប់ នៃអត្ថបទ។ ទាំងមុនសសេរស្គី្រប និង តួស្គី្រប គឺត្រូវតែ បញ្ជាក់ពីពេលវេលា ច្បាស់លាស់ ។ ធាតុផ្សំ​ និង វិធីសាស្ត្រ គឺ អាចយកទៅប្រើប្រាស់ទាំងពីរ តែអាស្រ័យទៅលើ ព័ត៌មានដែលមាន រយះពេលពិតប្រាកដ។

សសេររឿង និង ឯកសារ មានភាពខុសគ្នា[កែប្រែ]

ការសសេររឿង ប្រឌិតឬ មិនប្រឌិត គឺមានលក្ខណះខុសគ្នាពី ការសសេរ ដើម្បីបោះពុម្ព។ ទាំងនេះ គឺជា ទម្រង់តែមួយ ដើម្បីសសេររឿងដែល អ្នកនិពន្ធ ត្រូវតែគិតដល់៖ រឿងគឺជា សោតទស្សន៍៖ ពាក្យពេចន៍ ដែលអ្នកនិពន្ធសសេរ គឺ មិនត្រូវបានគេអាន ទាំងអស់នោះទេ។ ពួកគេគ្រាន់តែ បានឃើញ និងបានឮ ដូចជា រូបភាពនៅលើ អេក្រង់។ ជំនាញ ដែលសំខាន់បំផុត នៃអ្នកសសេរ គឺសសេរនូវ អ្វីដែលគេបានឮ ។ ទ្រឹស្ដី និង ការពន្យល់ គឺជា ផ្នែកដ៏តូចមួយនៃ ការសសេរស្គី្រប។ ប្រសិនបើ ប្រិយមិត្តមិនបានរកឃើញ នូវទ្រឹស្ដី វាមិនមែនជា ការសសេរដែល អាក្រក់នោះទេ។ អ្នកនិពន្ធ គួរតែគិតថា “”តើអ្វីដែល ខ្ញុំត្រូវតែសសេរនៅក្នុងការ យល់ឃើញពី ធម្មជាតិ”” ប្រសិនបើ វាមិនមែនទេ តើខ្ញុំគួរធ្វើរបៀបណា ដើម្បីរកឃើញសោតទស្សន៍? រឿងដែលបង្ហាញពីចលនា៖ រូបភាពភាគច្រើន ដែលអ្នកបានឃើញ តែងមានចលនា ។ វាជា ការបំបែកចលនា រូបភាពពីរូបថត។ រឿងជាច្រើនត្រូវបាន បកប្រែដោយអ្នកនិពន្ធ ក្នុងចលនានៃរូបភាព។ រឿងដែល មានបរិហារ ដែលមិនអាចមើលឃើញ ដោយភ្នែកទទេ៖ កោសិការតូចៗ នៅក្នុងរាង្គកាយរបស់យើង ប្រទេសណាមួយ ដែលយើងធ្លាប់ទៅ ព័ត៌មាន ដែលពេលខ្លះយើងភ្លេច។ អ្នកនិពន្ធគួរតែ ប្រមូលនូវរឿងរ៉ាវ ដែលកើតមាននៅក្នុងជីវិត ទៅកាន់ប្រិយមិត្តរបស់គេ ដែល ពួកគេគ្មាន បទពិសោធន៍នៅ អ្វីដែលពួកគេបានឃើញ នៅលើអេក្រង់។