រមណីដ្ឋានភ្នំព្រះរាជទ្រព្យ
ទីតាំង
[កែប្រែ]ភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងឃុំផ្សារដែក និង ឃុំភ្នំបាត ស្រុកពញាឭ ខេត្តកណ្ដាល
ប្រវត្តិ
[កែប្រែ]ភ្នំនេះមានឈ្មោះបីគឺ ភ្នំឧត្តុង្គ ភ្នំព្រះរាជទ្រព្យ និង ភ្នំអដ្ឋរស្ស ។ ដើម្បីទៅដល់ទីនោះត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥ “ភ្នំពេញ-បាត់ដំបង”លុះដល់គីឡូម៉ែតលេខ៣៧ មានផ្លូវលំបែកចូលខាងឆ្វេងដៃចំងាយ ៣.៥ គ.ម ។ ចំងាយសរុបពីភ្នំពេញដល់ភ្នំគឺ៤០.៥គ.ម បើគិតពីតាខ្មៅវិញមានចំងាយ ៥១.៥០ គ.ម ។ នៅជើងភ្នំមានតូបស្បូវលក់ចំណីអាហារជាច្រើន ។ ឧត្តុង្គជាខ្សែភ្នំមួយដែលលាតសន្ធឹងពីជើងទៅត្បូងប្រវែង ១៥០០ ម៉ែត និង ទទឹង ៧០០ ម៉ែត ។ ខ្សែភ្នំអដ្ឋរស្សនេះមានកំពូល ៥ គឺ កំពូលភ្នំចេតីយ៍ទន្ទឹមកំពូលភ្នំត្រៃត្រឹង កំពូលភ្នំចេតីយ៍កំពូលបួន ព្រះអង្គចូលព្រះនិពាន្ត និង កំពូលភ្នំអរិយ្យកាប្បស ។ ភ្នំនេះមានផ្លូវព័ទ្ធជុំវិញដែលក្នុងនោះរួមមានផ្លូវលំមួយខាងកើត និង ផ្លូវលំមូយខាងលិច នៅខាងជើងភ្នំមានភូមិភ្នំ ខាងត្បូងមានភូមិពោរ៉ានេ ។ ភ្នំនេះមានរាងដូចជាសត្វនាគ ។ នៅលើកំពូលភ្នំមានចេតីយ៍របស់អតីតព្រះមហាក្សត្ររួមមាន ព្រះបាទអង្គឌួង និង ព្រះមុនីវង្សជាដើម ។ ចេតីយ៍មួយទៀតនៅខាងចុងនៃកំពូលដែលទើបតែបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០០២ គឺដាក់តំកល់សិរីរធាតុនៃសម្មាសម្ពុទ្ធ ។ សិរីរធាតុនោះពីមុនតំកល់នៅចេតីយ៍ខាងមុខស្ថានីយ៍រាជាយស្ម័យយាននៅភ្នំពេញ និង បានព្រះករុណា សម្តេច សហនុ និង ព្រះអគ្គមហេសី ដង្ហែរមកតំកល់នៅទីនោះនៅខែធ្នូ ឆ្នាំ ២០០២ ។ នៅទីនេះភ្ញៀវទេសចរណ៍អាចសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្តកម្ពុជា ព្រោះទីនេះធ្លាប់ជារាជវាំងចាស់នៅអំឡុងឆ្នាំ ១៦១៨ និង ១៨៦៦ ។ លើសពីនេះទៅទៀត នៅលើភ្នំនេះ ក៏មាននៅសល់សំណង់ប្រវត្តិសាស្រ្តមួយចំនួនទៀតដែរ ។ នៅលើកំពូលភ្នំខាងឆ្នេងមានសំណង់ព្រះវិហារមូយដ៏ធំសម្បើមគឺព្រះវិហារ អដ្ឋរស្ស ។ ព្រះវិហារនេះបានទទួលរងនូវការបំផ្លិចបំផ្លាញយ៉ាងដំណំក្នុងអំឡុងសង្រា្គមស៊ីវិលនៅក្នុងប្រទេសក្នុងទស្សវត្សទី ៧០ ។ នៅក្នុងព្រះវិហារនេះ មានព្រះពុទ្ធបដិមា ទំហំ ១៨ ហត្ថ ។ បច្ចុប្បន្ន ព្រះវិហារនោះ នៅសល់តែសសរធំៗ ៨ រីឯដំបូលវិញត្រូវបំផ្លាញនៅក្នុងសម័យខ្មែរក្រហមឆ្នាំ ១៩៧៧ ។ ទោះបីជាមានសង្រា្គមបានបំផ្លិចបំផ្លាញយ៉ាងណាក៍ដោយ ភ្នំឧត្តុង្គនៅមានសម្រស់ធម្មជាតិ និង ទេសភាពដ៏ស្រស់ត្រកាល និង ជំនោរខ្យល់បរិសុទ្ធ ដែលអាចទាក់ទាញភ្ញៀវទេសចរបានច្រើន ៕
ទេសចរណ៍
[កែប្រែ]កន្លែងកំសាន្ដ
[កែប្រែ]ទីសក្ការៈបូជា
[កែប្រែ]រមណីដ្ឋាន
[កែប្រែ]រមណីដ្ឋានភ្នំព្រះរាជទ្រព្យ មានភ្ញៀវមកទស្សនា÷
- ឆ្នាំ២០១៧ មានចំនួន ៣១១១៥នាក់(ភ្ញៀវជាតិ) និង ២៨នាក់(ភ្ញៀវអន្តរជាតិ)