Jump to content

រមណីយដ្ខានភ្នំកំពង់ត្រាច

ពីវិគីភីឌា

រមណីយដ្ខានភ្នំកំពង់ត្រាច

[កែប្រែ]

3០០px|ស៊ុម|ស្តាំ|ភ្នំកំពង់ត្រាច ភ្នំកំពង់ត្រាច គឺជាភ្នំមួយដែលមានទីតាំងនៅស្រុកកំពង់ត្រាច បច្ចុប្បន្នប្រែក្លាយជារមណីយដ្ឌាន ដែលមានភាពស្រស់ស្អាតបែបធម្មជាតិ និងជាកន្លែងដែលគួឱ្យចាប់អារម្មណ៍បំផុត របស់ប្រជាពលរដ្ឋ នៅស្រុកកំពង់ត្រាច ហើយក៍បានដិងឮគ្រប់ខេត្ត គ្រប់ស្រុក ព្រមទាំងមាន​​ភ្ញៀវទេសចរណ៍​​​​បរទេសជាច្រើន បានមកទស្សនាភ្នំកំពង់ត្រាច យ៉ាងច្រើនកុះករពីមួយឆ្នាំទៅមួយឆ្នាំ។ប្រជាពលរដ្ឋ និងប្រធានសហគមន៍មូលដ្ឋាន ក៍បានឱ្យដិងថា នៅក្នុងរ៉ូងភ្នំ មានរូមចម្លាក់ កនិង សិលាចរិកផ្សេងៗ ដូចជា៖ មានស្រែមួយរយ រូបចំលាក់ សត្វអណ្តើកនិងជើងរបស់មេទ័ពម្ខាង ដែលបានជាប់ទើរនៅ ក្នុងរ៉ូងនោះ ហើយមានសំឡេងសត្វយំ ទឹកធ្លាក់ និងមានកន្លែងជាច្រើនទៀត ដែលមិនបាន រៀបរាប់ អស់។តំបន់នេះ មានចំនុចសំខាន់ៗ​​ ជាច្រើនទៀត ដែលជាការទាក់ទាញភ្ញៀវទេសចរណ៍។ហើយគេ ក៍សង្ឃឹមថា ភ្នំកំពង់ត្រាច គឺជាកន្លែងដែលមានប្រជាប្រិយភាពសម្រាប់ភ្ញៀវទាំងអស់គ្នា។លោកសយ ស៊ីណាល់ប្រធានមន្ទីទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា រមណីយដ្ឋានភ្នំកំពង់ត្រាចជារមណីយដ្ឋាន ប្រវត្តិសាស្ត្រមួយ ស្ថិតក្នុងទឹកដីខេត្តកំពតភូមិឃុំដំណាក់កន្ទួតខាងត្បូងស្រុកកំពង់ត្រាចដោយអ្នក ខ្លះហៅ“ភ្នំកំពង់ត្រាច” ឯខ្លះទៀតហៅ “ភ្នំបាក់”ដែលនៅកណ្តាលភ្នំមានបរិវេណវាលល្ហល្ហេវជាទីស្ថាន ពោរពេញដោយភាពសុខដុមគ្មានពីរ បើយើងចោលភ្នែកសម្លឹងទៅលើនឹងឃើញ ផ្ទៃមេឃ គ្របជិត បង្កើយជារង្វង់មូល អាស្រ័យតាម រាងរៅនៃចន្លោះផ្ទាំងថ្មបាញ់ចេញ ពីបាតភ្នំនោះ។លោកបានបន្តថា នៅអមសងខាងនៃទីវាលបាតភ្នំមានល្អាងជាច្រើនប្រកបដោយរូបសំណាកសត្វឬឧបករណ៍ច្រើន ប្រភេទកើតឡើង ដោយសារសំណឹកមកជាយូរលង់របស់ផ្ទាំងថ្មធំៗ ហើយអ្នកទស្សនា ទាំងឡាយ អាចមើលសណ្ឋានកាត់យល់តាមការផ្គូផ្គង អំពីសំណាក់មគ្គុទេសក៍ ដែលរង់ចាំជូនដំណើរ។ រមណីយដ្ឋានភ្នំកំពង់ត្រាច ឬភ្នំបាក់នេះ មានបរិមាត្រប្រមាណប្រហែល ៤ គីឡូម៉ែត្រ និងកម្ពស់ពី ១៥០ ម៉ែត្រទៅ ២០០ ម៉ែត្រ ។ ទីតាំងនៃតំបន់ភ្នំនេះមានអំណោយផលល្អ សម្រាប់ការថតខ្សែ ភាពយន្តផ្សេងៗជាមួយ នឹងទេសភាពស្រស់ត្រកាល ប្រកបដោយសោភ័ណភាពប្រណីតៗ។ប្រសិនបើងាកមកខាងមុខផ្លូវចូលទៅក្នុងភ្នំវិញ មានវត្តមួយឈ្មោះថា “វត្តគិរីសីលា” ដែលតាជីយាយជី និងព្រះសង្ឃកំពុងគង់នៅដូចបណ្តាទីអារាមដទៃៗទៀតដែរ។ ក្នុងភ្នំមានល្អាងជាច្រើនព័ទ្ធជុំវិញទីវាលមួយ ដែលទទួលពន្លឺព្រះអាទិត្យដ៏ភ្លឺចិញ្ចាចហើយពេល ភ្ញៀវទាំងឡាយងើបសម្លឹងមើលទៅលើឃើញផ្ទៃមេឃនៅកៀកបង្កើយ គ្របពីលើរាងជារង្វង់មូលដូចខ្ទះ ដែលធ្វើឱ្យអារម្មណ៍ហាក់នៅទីស្ថានមួយ ពោរពេញដោយភាពសុខដុមគ្មាន ពីរ។នៅតាមល្អាងនីមួយៗមានសំណាកជារូប ឬឧបករណ៍ប្រើប្រាស់ផ្សេងៗ ដែលរូប និងឧបករណ៍ទាំងនោះពេលភ្ញៀវចូលទស្សនានឹងមានមគ្គុទេសក៍ ពន្យល់ប្រាប់តាមលំដាប់ លំដោយយ៉ាងស្ទាត់ជំនាញ។ដូច្នេះ ក្នុងនាមយើងជាកូនខ្មែរជំនាន់ក្រោយ ត្រូវជួយថែរក្សាភ្នំកំពង់ត្រាច ឱ្យនៅបានគង់វង្សយូរអង្វេង ដើម្បីសម្រស់ធម្មជាតិភ្នំររៀងរហូតតទៅ៕