Jump to content

រមណីយដ្ឋានឆ្នេរខ្សាច់សេកុង

ពីវិគីភីឌា

ព័ត៌មានទូទៅ

[កែប្រែ]

រូបភាពតូច រមណីយដ្ឋានឆ្នេរខ្សាច់សេកុង ដែលមានទីតាំងនៅលើវាលខ្សាច់មួយដ៏ធំ ស្ថិតក្នុងទន្លេនៃស្រុកសេសានរបស់ខេត្តស្ទឹងត្រែង បានធ្វើឱ្យអ្នកទេសចរចាប់អារម្មណ៍ក្នុងដំណើរកម្សាន្ត។ អ្នកគ្រប់គ្រងរមណីយដ្ឋាន កោះខ្សាច់សេកុង លោក ហួត វុទ្ធារ៉ា បានអះអាងថា ភ្ញៀវទេសចរ ដែលចូលមកកម្សាន្តខេត្តស្ទឹងត្រែង ក្នុងរមណីយដ្ឋានកោះខ្សាច់សេកុងមានការកើនឡើងខុសពីឆ្នាំមុនៗ។ លោកបានបន្តថា រមណីយដ្ឋានកោះខ្សាច់សេកុង បានរៀបចំប្រព័ន្ធសុវត្ថិភាពជូនភ្ញៀវ ការពារកុំឱ្យភ្ញៀវចុះលេងទឹកជ្រៅ ដោយបោះបង្គោលចងទង់ជាសម្គាល់ មានមេក្រូហ្វូន សម្រាប់ប្រកាសជូនដំណឹងដល់ភ្ញៀវ និងមានទូកសម្រាប់ចេញជួយសង្គ្រោះនៅពេលខ្សែទឹកហូរនាំចេញក្រៅរង្វង់ហាមឃាត់។ ចំពោះបញ្ហាបរិស្ថាននោះវិញ គឺមានអ្នកបម្រើការសម្អាតនៅពេលភ្ញៀវខ្វះការទទួលខុសត្រូវ ក្នុងការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់។ ប្រធានមន្ទីរទេសចរណ៍ ខេត្តស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន បានបញ្ជាក់ថា តំបន់រមណីយដ្ឋាន ដែលមានភ្ញៀវច្រើនជាងគេ គឺរមណីយដ្ឋានបុប្ផាភ្លុក ជួរចាប កោះខេ បក្សីមេគង្គ សហគមន៍អូរឫស្សីកណ្តាល ព្រះរំកិល បុរីអូរស្វាយ និងរមណីយដ្ឋានកោះខ្សាច់សេកុង ភ្ញៀវមានការកើនឡើងជាលំដាប់[]

ឯកសារយោង

[កែប្រែ]
  1. ដកស្រង់ពី www.rasmeinews.com