Jump to content

រមណីយដ្ឋានដីរលុះធំ

ពីវិគីភីឌា

ទីតាំងភូមិសាស្រ្ត

[កែប្រែ]

thumb រមណីយដ្ឋានទេសចរណ៍ធម្មជាតិដីរលុះធំ ដែលមានទីតាំងស្ថិតនៅក្បែរជើងភ្នំ គឺមានចម្ងាយ១៨គីឡូម៉ែត្រ ពីទីរួមខេត្តឧត្តរមានជ័យ ក្នុងភូមិសាស្ត្រ ជាប់ព្រំប្រទល់សង្កាត់កូនក្រៀល និងសង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ រមណីយដ្ឋាន ដីរលុះធំ កំពុងតែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនាកម្សាន្ត ជាពិសេសគឺថ្ងៃឈប់សម្រាកចុងសប្តាហ៍ និងថ្ងៃបុណ្យធំៗ។ តំបន់រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រធម្មជាតិដីរលុះធំ ឬហៅថា តំបន់ដីច្រោះ នៅជើងភ្នំនោះ មកដល់ពេលនេះគឺមានការទាក់ទាញមនុស្សទៅទស្សនាមានចំនួនកាន់តែច្រើនឡើងជាងពេលមុន។ អ្នកស្រី ធិន នីមន្នីរស្មី ប្រធានមន្ទីរទេសចរណ៍ ខេត្តឧត្តរមានជ័យ បាននិយាយថា រមណីយដ្ឋានដីរលុះធំនេះ មន្ទីរទេសចរណ៍ បានសហការជាមួយអាជ្ញាធរក្រុងសំរោង បានកែច្នៃតំបន់នេះ ដូចជារៀបចំស្លាកសញ្ញាបង្ហាញប្រាប់ទីតាំង និងតំបន់ផ្សេងៗបន្ថែមទៀតនៅក្បែរៗនោះ ដើម្បីងាយស្រួលដល់ភ្ញៀវទេសចរ។ ជាមួយនោះ ដំបូងបង្អស់ គឺមន្ទីរបានរៀបចំឲ្យមានកន្លែងលក់ដូរចំណីអាហារ មានតម្លៃសមរម្យ និងរៀបចំឲ្យមានអនាម័យ បរិស្ថានល្អ មានបន្ទប់ទឹកត្រឹមត្រូវ។ អ្នកស្រីប្រធានមន្ទីរ បានឲ្យដឹងដែរថា រមណីយដ្ឋានដីរលុះធំនេះ មានសណ្ឋានដី ហាក់ដូចជាផុសចេញជាដំបូកតូចធំ ព្រោងព្រាត មានស្នាមទឹកហូរជាចង្អូរៗ និងមានជញ្ជាំងខ្ពស់ទាប ហើយមានពណ៌ប្រផេះ ដូចជាដីឥដ្ឋ ដែលដុតមិនទាន់ឆ្អិន[]

ឯកសារយោង

[កែប្រែ]
  1. ដកស្រង់ពី www.rasmeinews.com