Jump to content

រមណីយដ្ឋានទឹកឆា

ពីវិគីភីឌា

រមណីយដ្ឋានទឹកឆាមានទីតាំងស្ថិតនៅក្នុងភូមិថ្ម ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ រមណីយដ្ឋាននេះមានចម្ងាយប្រហែល៤២គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម។ តំបន់នេះសក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍រួមមានប្រាសាទបុរាណ និងធារាសាស្រ្តសម្រាប់ស្រោចស្រពដីស្រែកសិកម្មភាគច្រើននៃភ្ញៀវទេសចរគឺនិយមទៅមុជទឹកដ៏ថ្លាយង់ ដែលហូរចេញពីប្រភពទឹកក្រោមដី។ នៅតំបន់នោះមានវារីអគ្គីសនីតូវមួយ ដែលស្ថានាឡើងតាំងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០០៣ ដោយជំនួយហិរញ្ញវត្ថុពីរាជរដ្ឋាភិបាលជប៉ុន។ នៅលើមាត់ទឹកមានប្រាសាទបុរាណមួយឈ្មោះថា ប្រាសាទព្រះធាតុទឹកឆា[]

ឯកសារយោង

[កែប្រែ]
  1. សៀវភៅមគ្គុទ្ទេសក៍ទេសចរណ៍ខេត្តកំពង់ចាម របស់មន្ទីរទេសចរណ៍ខេត្តកំពង់ចាម ទំព័រទី៥០