Jump to content

រមណីយដ្ឋានទឹកជ្រោះដាចំប៉ី

ពីវិគីភីឌា

ព័ត៌មានទូទៅ

[កែប្រែ]

រូបភាពតូច|ទឹកធ្លាក់ដាចំប៉ី ទោះរមណីយដ្ឋានក្បែរព្រំដែនអូរស្មាច់នេះមិនមានទស្សនីយភាពលេចធ្លោ ដែលអាចកញ្ឆក់អារម្មណ៍ភ្ញៀវទេសចរខ្លាំងក៏ដោយ ក៏ទឹកធ្លាក់ដាចំប៉ីសម្បូរទីកម្សាន្ដងូតទឹកលេងស្ថិតនៅរាយប៉ាយតាមជម្រាលល្អាងតាថុង ក្នុងភូមិរូតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ។ចម្ងាយជាង ៣០ គីឡូម៉ែត្រពីក្រុងសំរោង ឆ្ពោះទៅសង្កាត់អូរស្មាច់ ស្លាកសញ្ញាសម្គាល់រមណីយដ្ឋាន«ទឹកធ្លាក់ ដាចំប៉ី» បាន និងកំពុងរង់ចាំស្វាគមន៍ ភ្ញៀវទេសចរយ៉ាងអន្ទះសារបំផុត នៅឯនាយខាងស្ដាំដៃ ហៀបនឹងទៅដល់ព្រំប្រទល់ដែន អន្តរជាតិអូរស្មាច់។ ភ្ញៀវអាចធ្វើដំណើរតាមរថយន្ដ ឬម៉ូតូឡើងភ្នំដោយឆ្លងកាត់វត្ដល្អាងតាថុង អែបរូបចម្លាក់អណ្ដើកធំ តម្រង់ទៅស្នាក់ការប៉ុស្ដិ៍អង្គភាពនគរបាលទេសចរណ៍ដ៏ស្ងាត់ជ្រងំ រួចដើរថ្មើរជើងទៅខាងស្ដាំដៃ ប្រមាណ៣០០ម៉ែត្រទៀត លោកអ្នកនឹងឃើញទឹកធ្លាក់ រាយប៉ាយពីលើកំពូលភ្នំរហូតដល់ចង្កេះភ្នំ(ល្អាងតាថុង)។ពីចំណុចតូបលក់ដូរចំណី និងភេសជ្ជៈត្រជាក់ៗរបស់អ្នកស្រី វី រហូតឡើងដល់កំពូលភ្នំ ទឹកហូរបាចសាចលើជម្រាលភ្នំថ្មជាច្រើនកន្លែងបន្ដរង់ចាំភ្ញៀវជាហូរហែ។ទីនេះមានទឹកហូរកម្ពស់ទាបតែប្រមាណ១ម៉ែត្រ និងហូរច្រោះតាមរូងថ្មរាងជារង្វង់។ចំណុចទាបបំផុត ក្បែរតូបភេសជ្ជៈចម្ងាយប្រមាណ៥០ម៉ែត្រ ចុះតាមជ្រលងឡោមព័ទ្ធ ដោយរុក្ខជាតិតូចធំឈរច្រូងច្រាងបន្ដជាម្លប់យ៉ាងត្រឈឹងត្រឈៃ។ទឹកធ្លាក់ខ្ពស់បំផុតជាង ៥ម៉ែត្ររំលេចទស្សនីយភាពទាក់ទាញបំផុត។ជ្រលងទឹកធ្លាក់ជ្រកក្រោមម្លប់ឈើស៊ុបទ្រុបនេះ តែងតែទាក់ទាញទ័ពស្វាជាច្រើនរយក្បាល មករកផលានុផលបរិភោគប្រចាំរដូវមិនដាច់រយៈដល់ការវាតទីបំភ័យភ្ញៀវផងដែរ។អ្នកស្រី វី ជាអ្នកលក់ដូរក្បែរទីឋានទឹកធ្លាក់នោះជាង១០ឆ្នាំឲ្យដឹងថា៖ «ដល់រដូវមានផ្លែឈើព្រៃសម្បូរ ហ្វូងស្វារាប់រយក្បាលនឹងនាំគ្នាមកកាន់ទីនេះ ហើយប្រញាយគ្នាពាសពេញលើដើមឈើ និងដី។ ខ្ញុំភ័យណាស់ ហើយពួកវាមិនខ្លាចមនុស្សទេ។ ទុករបស់ប្រហែសវានឹងអូសយកទៅហើយ»[]

ឯកសារយោង

[កែប្រែ]
  1. ដកស្រង់ពី www.postkhmer.com