Jump to content

រមណីយដ្ឋានបក្សីមេគង្គ

ពីវិគីភីឌា

រូបភាពតូច|រមណីយដ្ឋានបក្សីមេគង្គ រមណីយដ្ឋាន«បក្សីមេគង្គ» ស្ថិតនៅភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ «បក្សីមេគង្គ» ជារមណីយដ្ឋានអេកូទេសចរណ៍មួយកន្លែង ដែលលាក់បាំងខ្លួនជាមួយធម្មជាតិក្បែរទីរួមខេត្តស្ទឹងត្រែង ប្របដងទន្លេមេគង្គ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ឥលូវពេលមានផ្លូវក្រាលក្រួសក្រហមចូលរមណីយដ្ឋាននេះ បានធ្វើឱ្យមានទេសចរកាន់តែច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ។ លោក ថោង អូន និងភរិយា ដែលជាម្ចាស់រមណីយដ្ឋាន«បក្សីមេគង្គ» ជាប់ចិត្តនឹងសម្រស់នៃដងទន្លេមេគង្គ បានថ្លែងឱ្យដឹងកាលពីពេលថ្មីៗនេះថា មូលហេតុ ដែលលោកសម្រេចចិត្តចាប់ផ្តើមវិនិយោគទីរមណីយដ្ឋាននេះឡើង ដោយដាក់ឈ្មោះ«បក្សីមេគង្គ» ព្រោះលោកគិតថា ចង់ឱ្យឈ្មោះនេះមានភាពទាក់ទាញ ដែលសមស្របនឹងទីតាំងស្ថិតនៅខាងកើតក្រុងស្ទឹងត្រែង។ ជាមួយស្នាមញញឹមយ៉ាងស្រស់ស្អាត លោក ថោង អូន បានជំពាក់ចិត្តនឹងធម្មជាតិនៃខេត្តស្ទឹងត្រែងយ៉ាងងប់ងល់ ទើបលោកសម្រេចចិត្តវិនិយោគទឹកប្រាក់ចន្លោះពី៣០ ទៅ៤០ម៉ឺនដុល្លារ ដើម្បីបង្កើតរមណីយដ្ឋានបែបអេកូទេសចរណ៍នេះឡើង។ រមណីយដ្ឋាននេះ មានមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ ដូចជាមាន់ដុត ប្រហិតត្រី បាយក្ដាំងពិសេស ម្ជូរក្បាលត្រីសណ្ដាយស្រស់ៗ។ លើសពីនេះ គ្រឿង និងបន្លែបន្លុកទទួលទានសុទ្ធតែជារបស់ធម្មជាតិគ្មានជាតិគីមី ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគឡើយ[]

ឯកសារយោង

[កែប្រែ]
  1. www.rasmeinews.com