Jump to content

រមណីយដ្ឋានភ្នំព្រះ

ពីវិគីភីឌា

ព័ត៌មានទូទៅ

[កែប្រែ]

thumb រមណីយដ្ឋានភ្នំព្រះ ស្ថិតនៅក្នុងសហគមន៍ព្រៃឈើភ្នំព្រះ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ព្រៃសហគមន៍ភ្នំព្រះ មានចម្ងាយជាង ១០គីឡូម៉ែត្រ ពីទីប្រជុំជនស្រុកថ្មពួក ឬជាង៥០ គីឡូម៉ែត្រ ខាងកើតឆៀងខាងជើងទីប្រជុំជន ខេត្តបន្ទាយមានជ័យ មានផ្ទៃដីទំហំ១.២៦២ ហិកតា ហើយត្រូវបង្កើតឡើង និងទទួលស្គាល់ដោយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ២០០៥។ សហគមន៍ព្រៃឈើភ្នំព្រះ មានកូនភ្នំមួយចំនួន ឬព័ទ្ធជុំវិញ ដូចជាក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ មានភ្នំព្រះ ភ្នំចន្ទ ភ្នំវែង ភ្នំសំគម និងក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យជាប់ព្រំប្រទល់ មានភ្នំចង្ក្រានយក្ស ភ្នំកូនសេក ភ្នំកំបោរ។ កន្លងមក រមណីយដ្ឋានសហគមន៍ព្រៃឈើភ្នំព្រះ ទទួលបានការកសាងខ្លោងទ្វារដ៏ធំ បញ្ជរព័ត៌មាន កសាងផ្លូវជាង៣គីឡូម៉ែត្រ។ ក្រៅពីនេះ រមណីយដ្ឋាននេះ បានអភិសេក ព្រះពុទ្ធរូប និងកសាងសមិទ្ធផលនានារួចហើយដូចជា សាលាសំណាក់ បង្គន់ អណ្តូងទឹក ជណ្ដើរ បង្កាន់ដៃ ដងទង់ ស្លាកសញ្ញា ប្រព័ន្ធភ្លើងប្រើពន្លឺព្រះអាទិត្យ ប្រព័ន្ធការពាររន្ទះ។ល។ រមណីយដ្ឋានសហគមន៍ព្រៃឈើភ្នំព្រះ មានសត្វព្រៃដូចជា ឈ្លូស ជ្រូកព្រៃ ចចក សំពោច កាំប្រមា អន្សង ត្រកួត ចៀស មាន់ព្រៃ ក្រួច ពស់ ក្ងោក ទន្សាយ កេងកង តាវ៉ៅ សេក ប្រវឹក ជាដើម ពោលគឺមានក្រុមជីវចម្រុះជាច្រើនទៀត។ ក្នុងព្រៃនេះ មាន ឈើទាល ធ្នង់ បេង សុក្រំ ផ្ចឹក រាំង កកោះ អង្កាញ់ អង្កោល កណ្តាល ដកពាយ ដកព័រ ពង្រ ព្រីង ព្រិច...មានប្រភេទឈើផ្កា ដូចជា កញ្ជ្រាច ប្រាំដំឡឹង ត្របែកព្រៃ បុស្ប កំភ្លឹង...មានផ្សិតព្រៃ និងអនុផលព្រៃឈើច្រើនប្រភេទ។ គោលដៅនៃការបង្កើត អភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានធម្មជាតិ និងប្រវត្តិសាស្រ្តភ្នំព្រះនេះ គឺដើម្បីការគោរពសក្ការៈ ទាក់ទាញភ្ញៀវទេសចរទៅកម្សាន្ត[]

ឯកសារយោង

[កែប្រែ]
  1. ដកស្រង់ពី www.rasmeinews.com