Jump to content

រមណីយដ្ឋានភ្នំសន្ទូច

ពីវិគីភីឌា

thumb បើសិនបើសិនអ្នករស់នៅក្នុងរាជធានីភ្នំពេញ ចង់ផ្ញើរូបភាពដំណើរកម្សាន្តជាលក្ខណៈក្រុមគ្រួសារ និងមិត្តភក្តិ សម្រាប់អនុស្សាវរីយ៍គួរឲ្យចងចាំទុកនេះ លោកអ្នក​ដាច់ខាត​មិន​ត្រូវ​មើលរំលង​តំបន់ទេសចរណ៍នៅក្នុងខេត្តកំពង់ឆ្នាំងជាដាច់ខាត ព្រោះខេត្តកំពង់ឆ្នាំង មានសក្តានុពលទេសចរណ៍ធំធេង និងប្លែកៗច្រើនហួសពីការស្មាន បើរាប់តាំងពីតំបន់ប្រវត្តិសាស្ត្រពិត តំបន់ធម្មជាតិ ប្រាង្គប្រាសាទបុរាណ ទឹកធ្លាក់...គឺមិនតិចតួចឡើយ។ រមណីយដ្ឋានភ្នំ​សន្ទូច ក្នុងខេត្តកំពង់ឆ្នាំង គឺជា​តំបន់ទេសចរណ៍ដ៏ពេញនិយមមួយសម្រាប់អ្នកកំពង់ឆ្នាំង។ ភ្នំសន្ទូចត្រូវបានគេសម្គាល់ដោយភាពស្រស់ស្អាត បែបធម្មជាតិពិតៗ និងភាពមានតែមួយគត់របស់វា។ទីតាំង​ភ្នំ​សន្ទូច គឺជាកន្លែងដែលងាយស្រួល ទៅដល់​ពី​គ្រប់​កន្លែង​នៃ​ប្រទេស​កម្ពុជា​ ស្ថិតនៅក្នុង​ភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀ​ ខេត្តកំពង់ឆ្នាំង។ចម្ងាយប្រមាណ៣គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត ឬ​ប្រហែល​៩៤​គម ពី​រាជធានីភ្នំពេញ។ ភ្នំ​សន្ទូច គឺជា​រមណីយដ្ឋាន​ធម្មជាតិ និង​វប្បធម៌​ដ៏​ស្រស់ស្អាត​មួយ ដែល​ផ្តល់ឲ្យ​ភ្ញៀវ​ទេសចរ និងអ្នកស្រុកសម្រាកលម្ហែកាយពីភាពស្មុគស្មាញប្រចាំថ្ងៃ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។អ្នកស្រុក​នៅ​ទីនោះ ជា​ធម្មតា​ទៅ​លេង​ភ្នំ​សន្ទូច ដោយសារ​ភាពស្ងប់ស្ងាត់ និង​ទីតាំង​ដ៏​អំណោយផល​។ មាន​ថ្ម​ធំៗ​ជាច្រើន ដែល​ទាក់ទង​នឹង​រឿងព្រេង​នៅទីនេះ​។ កន្លែង​នេះ​មាន​ទេសភាព​ស្រស់ស្អាត នាំឲ្យ មាន​ការថត​ខ្សែភាពយន្ត និង​ចម្រៀង​កាយវិការ​ជាច្រើន នៅលើ​ភ្នំ​សន្ទូច​នេះ​។ អ្នកនឹង​បានឃើញ​ទេសភាព​ដ៏ស្រស់​ស្អាត​នៃខេត្ត​កំពង់ឆ្នាំងពីលើកំពូលភ្នំសន្ទូចនេះតែម្តង។