Jump to content

រាជវង្សមិង

ពីវិគីភីឌា
ต้าหมิง

大明
พ.ศ. 1911พ.ศ. 2187
{{{coat_alt}}}
ตราประจำพระองค์ของจักรพรรดิว่านลี่
ดินแดนราชวงศ์หมิงภายใต้จักรพรรดิหย่งเล่อ
ดินแดนราชวงศ์หมิงภายใต้จักรพรรดิหย่งเล่อ
ស្ថានភាព{{#if: | |จักรวรรดิ
ធានីนานกิง (พ.ศ. 1911 - 1964)
ปักกิ่ง (พ.ศ. 1964 - 2187)
ភាសាទូទៅ ภาษาจีน
សាសនា
เต๋า พุทธ ขงจื๊อ
រដ្ឋាភិបាលราชาธิปไตย
จักรพรรดิ 
▪ พ.ศ. 1911 - 1942
จักรพรรดิหงหวู่
▪ พ.ศ. 1942 - 1945
จักรพรรดิเจี้ยนเหวิน
▪ พ.ศ. 1945 - 1967
จักรพรรดิหย่งเล่อ
ប្រវត្តិសាស្រ្ត 
▪ การสถาปนานานกิง
23 ม.ค. พ.ศ. 1911
▪ การแตกของกรุงปักกิ่ง
6 มิ.ย. พ.ศ. 2187
▪ สิ้นสุดราชวงศ์หมิงใต้
เม.ย. พ.ศ. 2205
ប្រជាជន
▪ พ.ศ. 1936
72,700,000
▪ พ.ศ. 1943
65,000,000
▪ พ.ศ. 2143
150,000,000
▪ พ.ศ. 2187
100,000,000
Preceded by
Succeeded by
ราชวงศ์หยวน
ราชวงศ์หมิงใต้
ราชวงศ์ซุน
ราชวงศ์ชิง
มาเก๊าของโปรตุเกส

មហាម៉េង (ឆ្នាំ ១៣៦៨-១៦៤៤)

[កែប្រែ]

ក្រោយពេលមហាម៉េងស្ថាបនាឡើងបានត្រឹមតែ ២ រជ្ជកាល បានកើតសង្គ្រាមក្នុងស្រុកដែលគេហៅថា “ចលាចលជិងណាន” ធ្វើឲ្យស្ដេចនគរអៀន អ៊ូទីលើកទ័ពវាយដណ្ដើមយកក្រុងប៉េកាំងស្ថាបនាខ្លួនជាហង់តេមិងឆឺងជូឬហង់តេយ៉ុងឡឺ។ ថ្វីបើរាជវង្សមិងមានការរីកចម្រើនលើច្រើនវិស័យ មានដូចជា ការរៀបចំធ្វើបទានុក្រមយ៉ុងឡឺ ការសាងសង់ព្រះរាជវាំងប៉េកាំងដ៏អស្ចារ្យ និងការរៀបចំក្បួនទូកចឺងហឺជាទ័ពទូកដ៏ធំសម្បើមបំផុតក្នុងប្រវត្ដិសាស្រ្ដចិន តែស្ដេចយ៉ុងឡឺក៏បានបង្កើតបញ្ហាដែលជាដើមហេតុនៃការចុះខ្សោយនៃរាជវង្សម៉េងដូចគ្នាដែរ ។

ខានធីគ្រប់គ្រងប្រទេសជាមូលហេតុនៃវិបត្ដិ

[កែប្រែ]

ទោះបីជាយុគសម័យនីមួយៗ ប្រព្រឹត្ដិទៅតាមច្បាប់នៃការកើតឡើងនិងរលំរលាយទៅវិញ តែការកើតនិងរលត់ទៅវិញនោះរមែងមានមូលហេតុរបស់វា។ មហាម៉េង ជារាជវង្សមួយដែល “ខាន់ធី” ( អាមាត្រ ) មានឥទ្ធិពលនយោបាយយ៉ាងខ្លាំង។ ការជ្រែកអំណាចរបស់ពួកខាន់ធីនេះធ្វើឲ្យប្រព័ន្ធគ្រប់គ្រងរបស់រាជការរញ៉េរញ៉ៃ ជាពិសេសពេលមានការលុបបំបាត់តំណែងអគ្គសេនាបតី បានធ្វើឲ្យអំណាចប្រមូលផ្ដុំមកលើស្តេច ។ ដូច្នេះពេលណាដែលស្តេចទ្រង់នឿយណាយក្នុងរឿងរាជកិច្ច ក៏រមែងទៅពឹងខាន់ធី រហូតបណ្ដាលឲ្យកើតភាពរញ៉េរញ៉ៃក្នុងប្រព័ន្ធគ្រប់គ្រង រហូតដល់ចុងក្រោយបំផុតក្នុងរជ្ជកាលស្ដេចខ្លះខាន់ធីមានអំណាចស្មើនឹងអគ្គសេនាបតីតែម្ដង។

នៅដើមសម័យរាជវង្សម៉េង មិងថៃជូឬជូយួនចាងបានទទួលមេរៀនប្រវត្ដិសាស្ដ្រពីអតីតកាល ជាពិសេសកំឡុងពេលចុងសម័យរាជវង្សថាងដែលខាន់ធីចូលមកទាក់ទាមនឹងអំណាចនយោបាយ រហូតបង្កជាចលាចលក្នុងប្រទេស ទើបទ្រង់បង្កើតច្បាប់ជាច្រើនដើម្បីបង្ការ មានជាអាទិ ហាមមិនឲ្យខានធីរៀនអក្សរ ហាមមិនឲ្យទាក់ទងជាមួយមន្ដ្រីក្នុងរាជវាំង មិនអនុញ្ញាតឲ្យខាន់ធីទទួលតំណែងមន្ដ្រីទាំងផ្នែកស៊ីវិលនិងយោធាជាដើម ដោយមានគោលបំណងចង់គ្រប់គ្រងខាន់ធីឲ្យនៅតាមគន្លងរបស់ខ្លួន ដល់ថ្នាក់ដាក់ស្លាកដែកនៅមុខព្រះរាជតំណាក់ ដែលឆ្លាក់ពាក្យថា “ហាមខាន់ធីពាក់ព័ន្ធនឹងការគ្រប់គ្រងប្រទេស អ្នកល្មើសមានទោសប្រហារជីវិត” ។

ក្រោយមកក្នុងរជ្ជកាលស្ដេចមិងហ៊ុយទី ច្បាប់ខាងលើនៅតែយកមកអនុវត្ដនិងថែមទាំងតឹងតែងខ្លាំងជាងមុនលើសដើម ។ តែពេលមកដល់រជ្ជកាលស្ដេចមិងឆឺងជូ (ជូទី) ច្បាប់ស្ដីអំពីខាន់ធីចាប់ផ្ដើមកែប្រែជាបណ្ដើរៗ ដែលមូលហេតុបណ្ដាលមកពីក្នុងកំឡុងពេលដែលជូទីកំពុងធ្វើសង្គ្រាមផ្ទៃក្នុង មានខាន់ធីជាច្រើនដែលមិនពេញចិត្ដចំពោះច្បាប់ដ៏តឹងតែងរបស់មិងហ៊ុយទី រហូតធ្វើឲ្យខាន់ធីមួយចំនួនលួចបញ្ចេញព័ត៌មានពីក្នុងរាជវាំងមកឲ្យមិងឆឺងជូដែលកាន់តំណែងជាស្ដេចនគរអៀននាពេលនោះ។ ខាន់ធីខ្លះដល់ថ្នាក់គេចមករួមកងទ័ព បូកជាមួយខាន់ធីជំនិតរបស់ជូទីជាច្រើននាក់ចូលរួមធ្វើសង្គ្រាមនិងកសាងស្នាដៃក្នុងសមរភូមិបានយ៉ាងច្រើន ធ្វើឲ្យមិងឆឺងជូទុកព្រះទ័យលើបុគ្គលទំាងនេះមិនតិចដែរ ។

ថ្វីបើក្នុងដំណាក់កាលដំបូងដែលមិងឆឺងជូឡើងគ្រងរាជ្យមានការប្រយ័ត្នប្រយែងការពារការជ្រៀតជ្រែកអំណាចគ្រប់គ្រងពីបណ្ដាខាន់ធីខ្លះ ដូចដែលបានធ្វើតាមរយៈការដាក់ទោសខាន់ធីដែលចេញបញ្ជាឲ្យជាងដេរប្រចាំរាជវាំងកាត់សម្លៀកបំពាក់សម្រាប់ខ្លួន តែនោះគឺគ្រាន់តែជាដំណាក់កាលដំបូងៗ ប៉ុណ្ណោះ ព្រោះក្រោយមកក្រៅពីមានការទាញខាន់ធីឲ្យមកជួយការងារជារាជទូតដូចជាការបញ្ជូនខាន់ធីលីស៊ិងធ្វើជាទូតទៅអាណាចក្រអយុធ្យា ឬបញ្ជូនចឺងហឺនាំទ័ពទូកទៅចងសម្ព័ន្ធមេត្រីជាមួយអាណាចក្រផ្សេងៗ ក្រោយមកខាន់ធីក៏ចូលមកពាក់ពាន់នឹងការងារយោធា ហើយការគ្រប់គ្រងកាន់តែខ្លាំងឡើងជាលំដាប់ ។

ជាពិសេសក្រោយពេលប្ដូររាជធានីទៅប៉េកាំង ដោយសារមិងឆឺងជូមិនសូវទុកចិត្ដមន្ដ្រី ទ្រង់បានបង្កើតក្រុមការងារ “តុងឆាំង” (ក្រុមការងារបូព៌ា) ដើម្បីឲ្យខាន់ធីមានអំណាចត្រួតត្រាមន្ដ្រីនិងប្រជារាស្ដ្រដែលសង្ស័យថាក្បត់ បញ្ជូនព័ត៌មានរហ័ស និងដោយផ្ទាល់ ។

ក្នុងរជ្ជកាលស្ដេចមិងអ៊ិងចុង មេក្រុមខាន់ធីឈ្មោះវ៉ាំងចឺន ទទួលតំណែងគ្រប់គ្រងមន្ដ្រីក្នុងរាជវាំង ដែលបង្កជាបញ្ហាពុករលួយ បណ្ដាលឲ្យប្រព័ន្ធគ្រប់គ្រងចុះខ្សោយ មន្ដ្រីណាចង់ជួបវ៉ាំងចឺនត្រូវសូកប្រាក់ ធ្វើឲ្យកំឡុងពេល៧ឆ្នាំដែលវ៉ាំងចឺនកាន់ការមានទ្រព្យសម្បត្ដិជាមាសនិងប្រាក់ដល់ទៅជាង ៦០ ឃ្លាំង ។

ពេលមកដល់រជ្ជកាលស្ដេចមិងសៀនចុង ទ្រង់កាន់តែទុកព្រះទ័យលើពួកខាន់ធី ។ ក្រៅពីមានតុងឆាំង ទ្រង់បានចាត់តាំងក្រុមការងារ “ស៊ីឆាំង” (ក្រុមការងារបស្ចិម) ទៀត ដោយមានខាន់ធីវ៉ាំងចឺនជាអ្នកគ្រប់គ្រង អាចចេញបញ្ជាលើក្រុមតុងឆាំង និងប្រើក្រុមអង្គរក្សក្នុងការប្រតិបត្ដិការ ធ្វើឲ្យខ្លួនឯងមានអំណាចខ្លាំងក្លា ដល់ថ្នាក់អាចចាប់ខ្លួននិងសម្លាប់ប្រជារាស្ដ្រឬមន្ដ្រីតាមអំពើចិត្ដ ដែលធ្វើអោយមន្ដ្រីបរិសុទ្ធត្រូវស្លាប់រាប់មិនអស់។

ស្ថានការណ៍មើលទៅដូចជាធូរស្រាលឡើងវិញពេលស្ដេចមិងសៀវចុងយកចិត្ដទុកដាក់ចំពោះរាជកិច្ចឡើងវិញ ។ ការគ្រប់គ្រងក្នុងសម័យនោះក៏ចាប់ផ្ដើមល្អជាងមុនខ្លះ។ ពេលមិងសៀវចុងសោយទិវង្គត់ ស្ដេចមិងអ៊ូចុងព្រះជន្ម ១៥ វស្សាឡើងសោយរាជ្យបន្ដ ។ មិងអ៊ូចុងចូលចិត្ដការសប្បាយ ស្ដាប់តាមសម្ដីខាន់ធីរហូត ជាពិសេសខាន់ធីលិវជិន ( ខាន់ធីដែលមានអំណាចលើសគេនាពេលនោះ បានបង្កើតក្រុម “ណឺយឆាំង” (ក្រុមការងារផ្ទៃក្នុង) ដែលសាហាវនិងមានអំណាចជាងតុងឆាំងនិងស៊ីឆាំងទៅទៀត ។ ក្នុងសម័យដែលលិវជិនមានអំណាចខ្លាំងនោះ អំពើទុច្ចរិត ពុករលួយក្លាយជាប្រពៃណីក្នុងសង្គមមហាម៉េង ។ ក្រោយមកអតីតមន្ដ្រីបងប្អូនពីរនាក់សែយ៉ាងនិងវ៉ាំងយ៉ាងដឹងពីផែនការផ្ដួលរំលំរាជបល្ល័ង្ករបស់លិវជិន ក៏នាំទាហានចាប់ខ្លួនខាន់ធីក្បត់និងស្ម័គ្របក្សពួកយកទៅប្រហារជីវិត ក្រោយមកមានការត្រួតពិនិត្យឃើញថាលិវជិនពុករលួយមានមាសសុទ្ធជាង ១២ លានតម្លឹង ប្រាក់ជាង ២៥០ លានតម្លឹង រួមទាំងពេជ្រនិលចិន្ដាផ្សេងៗជាច្រើនទៀត ដែលទ្រព្យសម្បត្ដិទាំងអស់របស់លិវជិនដែលរឹបអូសបានមកនោះមានតម្លៃច្រើនជាងមាសប្រាក់សំរាប់រាជការមហាម៉េងទៅទៀត ។

ស្ថានការណ៍ប្រែប្រួលនៅធូមូ

[កែប្រែ]

ការចូលមកជ្រៀតជ្រែកអំណាចគ្រប់គ្រងរបស់ខាន់ធី បានបង្កជាវិបត្ដិក្នុងរាជវង្សមិងជាច្រើនលើកច្រើនគ្រា។ ក្រោយពេលដែលស្ដេចមិងស្វៀនចុងសុគត់ រជ្ជទាយាទជូឈីចឺនក្នុងវ័យ ៩ វស្សាឡើងគ្រងរាជ្យបន្ដ ទ្រង់ព្រះនាមថាមិងអ៊ិងចុង។ ក្នុងខណៈនោះវ៉ាំងចឺនកាន់តំណែងជាមេដឹកនាំខាន់ធីគ្រប់គ្រងផ្ទៃក្នុង បានចាំជួយមិងអ៊ិងចុងក្នុងការត្រួតដីកាផ្សេងៗ ដែលមន្ដ្រីបញ្ជូនមក។ ចំណែកមិងអ៊ិងចុងវិញចាប់អារម្មណ៍តែនឹងការលេងសប្បាយ មិនយកចិត្ដទុកដាក់ក្នុងរាជកិច្ច រហូតអាចធ្វើឲ្យវ៉ាំងចឺនគ្រប់គ្រងកម្លាំងទាហាននិងការគ្រង់គ្រងរួមក្នុងដៃ។ មន្ដ្រីក្នុងរាជសំណាក់ណាជំទាស់ត្រូវដកហូតតំណែង ឬត្រូវបញ្ជូនឲ្យទៅធ្វើជាទាហាន សូម្បីតែមន្ដ្រីដែលជាញាតិវង្សក៏ត្រូវអែបអបវ៉ាំងចឺនដល់ថ្នាក់ហៅវ៉ាំងចឺនថាជាបិតា “វ៉ើនហ៊្វូ”។

ក្នុងពេលនោះក្រុមកុលសម្ព័ន្ធវ៉ាឡារបស់ជនជាតិម៉ុងកូលភាគខាងជើងចាប់ផ្ដើមរឹងមាំជាលំដាប់។ ឆ្នាំគ.ស ១៤៤៩ យៀសៀនមេកុលសម្ព័ន្ធវ៉ាឡាបានបញ្ជូនទូតបីពាន់នាក់មកក្រុងប៉េកាំង ដើម្បីថ្វាយសេះ និងសុំព្រះរាជទានមាសសុទ្ធជាការតបស្នង។ ខាន់ធីវ៉ាំងចឺនត្រឡប់ជាទម្លាក់តម្លៃសេះ និងកាត់បន្ថយចំនួនមាសសុទ្ធដែលត្រូវឲ្យ។ ក្រៅពីនេះ យៀនសៀបានសុំព្រះរាជទានបុគ្គលក្នុងខ្សែញាតិវង្សដើម្បីទៅរៀបការជាមួយបុត្រារបស់ខ្លួន តែត្រូវវ៉ាំងចឺនបដិសេធទៀត ធ្វើឲ្យយៀនសៀកើតជាកំហឹង នាំទ័ពសេះវាយចូលតំបន់តាថុង។

មេទ័ពការពារព្រំដែនបរទ័ពចេញការពារ តែត្រូវបរាជ័យយ៉ាងដំណំ ទើបបញ្ជូនដំណឹងបន្ទាន់មករាជសំណាក់ ហង់តេមិងអ៊ិងចុងនិងវ៉ាំងចឺនប្រញ៉ាប់កោះហៅប្រជុំមន្ដ្រីដើម្បីរកវិធីដោះស្រាយ។ ភូមិសាស្ដ្រនៅតាថុងនៅមិនឆ្ងាយពីអ៊ីវចូវស្រុកកំណើតវ៉ាំងចឺន ហើយវ៉ាំងចឺនក៏មានដី ស្រែច្រើនដែរនៅអ៊ីវចូវ ដោយហេតុនេះទើបគាត់ព្យាយាមពន្យុះឲ្យហង់តេមិងអ៊ិងចុងលើកទ័ពទៅដោយព្រះអង្គឯង។ ក្នុងពេលនោះមន្ដ្រីក្រឡាហោមនិងអ្នកផ្សេងទៀតបានព្យាយាមទូលហាមឃាត់ ដោយសារតែរាជសំណាក់មិនទាន់ត្រៀមសម្រាប់ធ្វើសង្គ្រាមរួចរាល់ ពុំគួរឲ្យហង់តេធ្វើជាកំពូលមេទ័ព តែមិងអ៊ិងចុងជឿតាមវ៉ាំងចឺន ប្រថុយនាំទ័ពទៅដោយមិនព្រមស្ដាប់ការហាមឃាត់របស់ពួកមន្ដ្រី។

ក្នុងពេលនោះដែរមេទ័ពហ្វឺនចុតដែលមានគុំនំជាមួយខាន់ធីចង្រៃវ៉ាំងចឺនជាយូរមកហើយ បានប្រើល្បិចនាំវ៉ាំងចឺនឲ្យទៅស្លាប់ក្នុងសមរភូមិ ហង់តេមិងអ៊ិងចុងបរាជ័យអស់ផ្លូវរត់ ព្រមប្រគល់ខ្លួនឲ្យទ័ពម៉ុងកូល។ សង្គ្រាមលើកនេះ តាមិងត្រូវបាត់បង់ទាហានជាង ២ សែននាក់ ហើយអ្នកប្រវត្ដិសាស្ដ្រហៅហេតុការណ៍នេះថា “ស្ថានការណប្រែប្រួលនៅធូមូ” ។

មិងអ៊ិងចុងបានផ្ដាំផ្ញើឲ្យព្រះអនុជនាមឆឺនវ៉ាំងការពាររាជធានី។ ក្រោយមកក៏នាំវ៉ាំងចឺននិងមន្ដ្រីជាងមួយរយនាក់នាំទ័ពធំ ៥០០ ០០០ នាក់ចេញពីប៉េកាំងទៅព្រំដែនតាថុងយ៉ាងសម្បើម តែការចេញប្រយុទ្ធលើកនេះដោយសារពុំបានត្រៀមសព្វគ្រប់ ប្រកបដោយវិន័យទាហានគ្មានសណ្ដាប់ធ្នាប់ តាមផ្លូវជួននឹងព្យុះភ្លៀង កន្លងមិនបានប៉ុន្មានថ្ងៃ ការចាត់បញ្ជូនស្បៀងក៏ដាច់រយៈ ធ្វើឲ្យទាហានត្រូវប្រឈមនឹងក្ដៅរងារ ហេវហត់ទាំងក្នុងពេលពុំទាន់បានប្រយុទ្ធជាមួយកងទ័ពវ៉ាឡា។

ពេលទាហានធ្វើដំណើរមកដល់តាថុង ទាហានតាមិងស្លាប់អស់ជាច្រើននាក់ ធ្វើឲ្យបាត់បង់អារម្មណ៍ប្រយុទ្ធ គិតចង់ដកថយទៅវិញ ពេលមន្ដ្រីព្យាយាមទូលឲ្យដកទ័ព ត្រូវវ៉ាំងចឺនជេស្ដីនិងដាក់ទោសឲ្យលុតជង្គង់មួយថ្ងៃ។

ប្រយុទ្ធមិនបានប៉ុន្មានថ្ងៃទាហានតាមិងត្រូវបរាជ័យ។ ទាហាននៅសេសសល់រត់ដកថយ។ វ៉ាំងចឺនដឹងថាដល់ដំណាក់កាលចុងក្រោយហើយក៏បញ្ជាទ័ពឲ្យថយមកប៉េកាំងវិញ ដែលតាមពិតទៅយុទ្ធវិធីការថយទ័ពមិនគួរធ្វើដោយលឿនពេកនោះទេ តែខាន់ធីវ៉ាំងចឺនបែរជាចង់អួតបារមីនៅផ្ទះរបស់ខ្លួន ទើបបញ្ជាទាហានឆ្ពោះត្រង់ទៅទីនោះមុន រួចប្ដូរចិត្ដដកថយដោយខ្លាចទាហានទៅជាន់ស្រូវស្រែរបស់ខ្លួន។

ការអូសពេលបែបនេះបណ្ដាលឲ្យទាហានវ៉ាឡារបស់ម៉ុងកូលតាមមកទាន់ ទាហានតាមិងទប់ទល់បណ្ដើរដកថយបណ្ដើររហូតមកដល់បន្ទាយធូមូ។ ព្រលប់ថ្ងៃនោះមានមន្ដ្រីមកក្រាបទូលឲ្យមិងអ៊ិងចុងធ្វើដំណើរបន្ដទាំងយប់ដើម្បីគេចទៅលាក់ខ្លួននៅស្រុងវ៉ាយឡៃ ដែលនៅឆ្ងាយពីសត្រូវ តែវ៉ាំងចឺនថារទេះដឹកទ្រព្យសម្បត្ដិរបស់ខ្លួនជាច្រើនគ្រឿងមកមិនទាន់ដល់ ទើបបញ្ជាទាហានឈប់នៅបន្ទាយធូមូ ដែលជាបន្ទាយសង់អំពីដីនិងឈើពុំអាចការពារបានល្អហើយថែមទាំងខ្វះទឹកផឹកទៀតផង។

រហូតដល់ពេលព្រឹកវ៉ាឡាដេញតាមទាន់និងឡោមព័ទ្ធបន្ទាយទាហានតាមិងយ៉ាងរឹងមាំ។ មិងអ៊ិងចុងដឹងច្បាស់ថាពុំអាចវាយសម្រុកចេញបានទើបបញ្ជូនមនុស្សទៅចរចា។ យៀសៀនក្លែងធ្វើជាយល់ព្រម រងចាំទាហានមិងទុកចិត្ដបណ្ដោយឲ្យទាហានតាមិងដែលស្រេកទឹកខ្លាំងចុះទៅក្នុងទន្លេ ទើបនាំទាហានចូលតាមសម្លាប់ និងប្រកាសថានឹងទុកជីវិតអ្នកដែលព្រមដាក់អាវុធចុះ។

រដ្ឋប្រហារតួម៉ឺន

[កែប្រែ]

ពេលលដំណឹងចាញ់សង្គ្រាមចាប់ស្ដេចជាឈ្លើយបានមកដល់ប៉េកាំង ធ្វើឲ្យមន្ដ្រីក្នុងរាជសំណាក់កើតជ្រួលច្របល់។ មន្ដ្រីខ្លះស្នើឲ្យប្ដូររាជធានីទៅភាគខាងត្បូង។ ខណៈដែលសំណើខាងលើកំពុងយកមកពិភាក្សាដោយរកចំណុចរួមមិនឃើញ មន្ដ្រីក្រសួងក្រឡាហោមឈ្មោះអ៊ីវឆៀនចេញមកដាស់តឿនមន្ដ្រីទាំងអស់ថារាជធានីជាបេះដូងរបស់ប្រទេស បើប្ដូរស្ថានការណ៍នឹងកាន់តែលំបាក ឲ្យមើលគំរូរាជវង្សសុងកន្លងមក។ គំនិតនេះត្រូវមន្ដ្រីជាច្រើនយល់ស្រប រួចសម្រេចគ្នាតែងតាំងជូឈីអ៊ីវឬឆឺនវ៉ាំងអនុជស្ដេចមិងអ៊ិងចុងឡើងគ្រងរាជ្យ មានព្រះនាមថាមិងជិងទី និងតែងតាំងអ៊ីវឆៀនជាមេទ័ពចាំទប់ទល់នឹងទាហានវ៉ាឡា។ អ៊ីវឆៀនត្រៀមច្បាំង រើសទាហានថ្មី ត្រៀមស្បៀង ធ្វើអាវុធថ្មី ក្នុងរយៈពេលតែមួយខែប្រមូលកម្លាំងទ័ពបាន ២ សែននាក់។

ពេលទាហានយៀសៀនវាយបែកច្រកជឺជិង និងសម្រុកមកកាន់រាជធានី អ៊ីវឆៀនបញ្ជូនទាហានមួយក្រុមទៅការពាររាជធានី រួចបែងចែកកម្លាំងត្រៀមសឹកនៅមុខច្រកចូលទាំង ៩។​ យៀសៀនឃើញថាទ័ពតាមិងត្រៀមប្រយុទ្ធពិបាកសម្រុកចូល ទើបប្រើល្បិចដោះលែងមិងអ៊ិងចុងដើម្បីសម្លាប់អ៊ីវឆៀន តែផែនការនេះត្រូវអ៊ីវឆៀនមើលដឹង។ ចុងក្រោយយៀសៀនសម្រេចចិត្ដបើកការវាយប្រហារ។ អ៊ីវឆៀនចេញប្រយុទ្ធតទល់ ប្រើទ័ពសេះវាយបញ្ឆោតទ័ពវ៉ាឡាឲ្យចូលអន្ទាក់ខ្លួន។ ទាហានវ៉ាឡាព្យាយាមវាយចូលរាជធានីជាច្រើនលើក តែត្រូវបរាជ័យហើយក៏ដោះលែងស្ដេចមិនអ៊ិងចុងមកវិញ។

ក្រោយពេលមិងអ៊ិងចុងត្រឡប់មកវិញ មិងជិងចុងក៏បញ្ជូនមិងអ៊ិងចុងឲ្យទៅនៅរាជវាំងភាគខាងត្បូងនិងតែតំាងជាថៃសាំងហួង។ ឆ្នាំគ.ស ១៤៥៧ ហង់តេមិងជិងចុងឈឺធ្ងន់។ មន្ដ្រីធំដូចជាស៊ីវយ៉ូវចឺន ស៊ឺហឺង និងខាន់ធីឆៅជីសៀងរៀបចំផែនការដណ្ដើរាជបល្ល័ងឲ្យមិងអ៊ិងចុងវិញ លួចបញ្ជូនទាហានទៅទទួលមិងអ៊ិងចុងចេញពីវាំង ហើយវាយដណ្ដើមអំណាច ប្រកាសឲ្យមិងអ៊ិងចុងគ្រងរាជ្យបល្ល័ង្ក ទម្លាក់មិងជិងចុងឲ្យនៅត្រឹមជាអង ប្ដូរឈ្មោះរជ្ជកាលជាធៀនស៊ុន។ ក្រោយមកប្រហារអ៊ីវឆៀន វ៉ាំងវ៉ើននិងពួកអ្នកដែលគាំទ្រឲ្យមិងជិងចុងឡើងជាហង់តេចោលទាំងអស់។ ការប្រឡប់មកកាន់អំណាចរបស់ហង់តេមិងអ៊ិងចុងលើកនេះត្រូវបានគេហៅថា “រដ្ឋប្រហារតួម៉ឺន”។

ហូវជិន-- ចលនាក្បត់អ្នកស្រែ សង្គ្រាមក្នុងក្រៅឆ្ពោះទៅរកកាលអវសាន

[កែប្រែ]

ចុងសម័យរាជវង្សមិងដែលមានតែភាពទ្រុឌទ្រោម តែជនជាតិនីចឺនភាគខាងលិចឆៀងខាងជើងនៃផែនដីតាមិងរឹងមាំឡើងជាលំដាប់។ នូរហាឈី មេដឹកនាំដែលពូកែទាំងធ្វើសង្គ្រាម គ្រប់គ្រង និងចេះភាសាហានយ៉ាងស្ទាត់ជំនាញ បានចាប់ផ្ដើមបង្រួបបង្រួមជនជាតិនីចឺនឲ្យមានឯកភាព និងបង្កើតកងទ័ព ៨ កងពលឡើង។ ទាំង ៨ កងពលនេះមានតួនាទីទាំងជាអង្គការគ្រប់គ្រងនិងអង្គការយោធា។ តែពេលនោះ ដើម្បីកុំឲ្យរាជសំណាក់មិងសង្ស័យ នូរហាឈីជ្រើសរើសយកឋានៈខ្លួនជាមន្ដ្រីរាជសំណាក់មិង និងបញ្ជូនសួយសាអាករឲ្យរហូតធ្វើឲ្យរាជសំណក់មិងទុកចិត្ដថាជាមិត្ដ ដល់ថ្នាក់រាជសំណាក់ប្រទានតំណែងឡើងជាមេទ័ពឡុងហ៊ូ (នាគខ្លា)។

រហូតដល់ឆ្នាំគ.ស ១៦១៦ ពេលនូរហាឈីឃើញស្ថានការណ៍សមស្របហើយ ក្រោមការគាំទ្ររបស់មេដឹកនាំកងទ័ពទាំង ៨ កងពល បានស្ថាបនាខ្លួនឯងឡើងជាខាន់ឬបឋមក្សត្រនៃរាជវង្សហូវជិន (ជិនសម័យក្រោយ)។ ការហៅថាហូវជិននេះគឺដើម្បីងាយស្រួលបែងចែកអាណាចក្រជិនដែលស្ថាបនាឡើងក្នុងកំឡុងចុងសម័យរាជវង្សសុង។

នៅដើមរជ្ជកាលស្ដេចមិងស៊ីចុង ខាន់ធីវ៉ើយចុងសៀន មន្ដ្រីជំនិតរបស់ហង់តេក្ដោបក្ដាប់អំណាចតុងឆាំង បានបញ្ជូនមនុស្សវាយអែបស៊ីអបរបស់ខ្លួនទៅគ្រប់គ្រងតំណែងសំខាន់ៗ។ ក្រោយមកមន្ដ្រីប្រថុយស្លាប់ម្នាក់ឈ្មោះយ៉ាងលៀនបានផ្ញើសារទូលស្ដេច បកអាក្រាតកំហុសរបស់វ៉ើយចុងដល់ទៅ ២៤ ប្រការ តែបំណងល្អខាងលើ បានធ្វើឲ្យវ៉ើយចុងសៀនដែលក្ដោបអំណាចទាំងស្រុងឆ្លៀតឱកាសបោសសម្អាតមន្ដ្រីដែលជាសត្រូវរបស់ខ្លួន ដោយយ៉ាងយៀននិងមន្ដ្រីជាង ៧០០ នាក់ទៀតត្រូវចាប់ខ្លួននិងធ្វើទារុណកម្មរហូតដល់ស្លាប់ក្នុងគុក។​ ក្នុងពេលដែលវ៉ើយចុងសៀនមានអំណាចខ្លាំង ហង់តេមិងស៊ីចុងស្លាប់យ៉ាងទាន់ហន់។ មិងស៊ឺចុងអនុជព្រះជន្ម ១៧ វស្សាឡើងគ្រងរាជ្យបន្ដ ដាក់ឈ្មោះរជ្ជកាលខ្លួនឯងថាឆុងឆឺន ជាស្ដេចចុងក្រោយនៃរាជវង្សមិង។

ភារកិច្ចទីមួយដែលមិងស៊ឺចុងត្រូវធ្វើក្រោយពេលឡើងគ្រងរាជ្យនោះគឺកម្ចាត់ខាន់ធីវ៉ើយចុងសៀនតាមរយៈការដកតំណែងរាជការ បង្ខំឲ្យវ៉ើយចុងសៀនត្រឡប់ទៅនៅស្រុកកំណើត។ ក្រោយមកបានអាក្រាតកំហុសវ៉ើយចុងសៀនដោយប្រកាសថាជាជនក្បត់ជាតិ រមិលគុណស្ដេចអង្គមុន ប្រើអំណាចតាមចិត្ដចង់ ប្រកាន់បក្សពួក យោងតាមរបាយការណ៍មន្ដ្រីសុច្ចរិត។ វ៉ើយចុងសៀនដឹងកំហុសរបស់ខ្លួនក៏ធ្វើអត្ដឃាត ឯបក្សពួកដែលសេសសល់ត្រូវបោសសម្អាតនឹងដាក់ទោសជាបន្ដបន្ទាប់។

ក្រោយពេលស្ថាបនារាជវង្សហូវជិនហើយ នូរហាឈីបានធ្វើសង្គ្រាមឈ្នះទាហានតាមិងជាច្រើនលើក។ មន្ដ្រីរាជវង្សមិងខ្លាចរអារតែរៀងៗ ខ្លួន ពុំមាននរណាអាសាទៅច្បាំងទៀត តែពេលនោះមន្ដ្រីឈ្មោះយួនឆុងហួនបានអាសាដឹកនាំទ័ពវាយពួកហូវជិនដល់ស្រុកនិងយួនខេត្ដលៀវតុង។

ឆ្នាំគ.ស ១៦២៦ នូរហាឈីបរទ័ព ១៣០ ០០០ នាក់ឆ្លងទន្លេលៀវវាយយកនិងយួន។ យួនឆុងទទួលសឹកយ៉ាងពេញទំហឹង។ ទាហានហូវជិនស្លាប់យ៉ាងច្រើន។ នូរហាឈីរបួសធ្ងន់ចេញបញ្ជាដកទ័ពទៅសឺនយ៉ាង ហើយស្លាប់នៅទីនោះ។

ក្រោយជ័យជម្នះយួនឆុងត្រូវបានតែងតាំងជាមេទ័ពការពារខេត្ដលៀវតុង។ យួនឆុងប្រមូលកម្លាំងទ័ពបន្ថែម ជួសជុលកំពែងទីក្រុងនិងគូទឹកត្រៀមប្រយុទ្ធនឹងកងទ័ពហូវជិនបន្ដទៀត។

កងទ័ពហូវជិនក្រោយពេលនូរហាឈីអស់ព្រះជន្ម ហួងថៃជីអនុជអង្គទី ៨ ឡើងជាខាន់នៃរាជវង្សហូវជិនបន្ដ។ ក្រោយពេលឡើងជាខាន់ បាននាំទ័ពបែងជា ៣ ផ្លូវវាយចិនម្ដងទៀត។ យួនឆុងហួនត្រូវហង់តេមិងស៊ឺចុងកោះហៅ តែងតាំងជាមេបញ្ជាការកងទ័ពការពារតំបន់ហឺប៉ិយ និងលៀវតុងទាំងអស់។

ពេលកងទ័ពហួងថៃជីពុំអាចវាយយកស្រុកសំខាន់តាមជាដែនដូចជានិងយួនបាន បានប្ដូរយុទ្ធសាស្ដ្រថ្មីដោយក្នុងឆ្នាំគ.ស ១៦២៩ ហួងថៃជីបរទ័ពរាប់សែននាក់ឆ្លងកាត់ច្រកឡុងជិង តាអាន់ខូវ អមទៅហឺប៉ិយសំដៅទៅរាជធានីប៉េកាំងជំនួសវិញ។ ផែនការនេះហួសពីការស្មានរបស់យួនឆុងហួន។ ពេលទទួលបានដំណឹង ទើបយួនឆុងហួនប្រញាប់ធ្វើដំណើរទាំងយប់ទាំងថ្ងៃ ប្រើពេល ២ ថ្ងៃ ២ យប់ទើបមកដល់ប៉េកាំង បើកការប្រយុទ្ធជាមួយកងទ័ពហូវជិនយ៉ាងសាហាវដោយពុំបានសម្រាក ធ្វើឲ្យទ័ពហូវជិនត្រូវដកថយទៅវិញម្ដងទៀត។

ហង់តេឆុងចឺនឬមិងស៊ឺចុងដើមឡើងគិតចង់កោះហៅយួនឆុងហួនមកដើម្បីប្រទានរង្វាន់ តែពេលនោះហួងថៃជីបានប្រើល្បិចចាក់រុក ដោយនាំស្ម័គ្របក្សពួករបស់ខាន់ធីវ៉ើចុងសៀនដែលនៅសេសសល់ ឲ្យដើរទៅផ្សាយដំណឹងថាការដែលកងទ័ពហូវជិនអាចដើរវាងមកដល់ប៉េកាំងបាននោះដោយសារយួនឆុងហួនផ្សំគំនិតជាមួយហួងថៃជី ស្របនឹងពេលនោះមានឈ្លើយសឹកដែលត្រូវហូវជិនចាប់បានហើយគេចគេចខ្លួនមកបានមកទូលរាយការណ៍ថា យួនឆុងហួនបានធ្វើសន្ធិសញ្ញាសម្ងាត់ជាមួយហួងថៃជីហើយ។ ហង់តេឆុងចឺនបានលឺហើយក៏លង់ជឿដំណឹងចចាមអារាមនេះ បញ្ជាសម្លាប់មន្ដ្រីភក្ដីភាពយួនឆុងហួនដោយការព្រលះសាច់ទំាងរស់ ដោយពុំព្រមស្ដាប់យោបល់មន្ដ្រីណាមួយឡើងយ។

ពេលអស់យួនឆុងហួនជាឆ្អឹងទទឹងកហើយ មិនយូរប៉ុន្មានកងទ័ពហូវជិនចូលមកគ្រប់គ្រងតំបន់ភាគខាងជើងរបស់ចិនដោយសន្សឹមៗ ។ ក្នុងឆ្នាំគ.ស ១៦៣៥ ហួងថៃជីបានប្ដូរឈ្មោះហៅជនជាតិរបស់ខ្លួនពីនីចឺនមកជាម៉ាន់ចូវ (ម៉ាន់ជូ) និងឆ្នាំបន្ទាប់មកតែងតាំងខ្លួនឡើងជាហង់តេ និងស្ថាបនារាជវង្ស “ឈិង” ដោយមានព្រះនាមថាឈិងថៃចុង។

តាមពិតទៅ ក្រៅពីការច្បាំងជាមួយកងទ័ពហូវជិនឬម៉ាន់ជូហើយ ពេញមួយរយៈពេលចុងក្រោយនៃសម័យរាជវង្សមិងក៏មានកងទ័ពប្រជាជនដែលងើបបះបោរប្រឆាំងនឹងរាជសំណាក់មិនដាច់រយៈដែរ ជាពិសេសក្រោយកើតហេតុទុរ្ភឹកនៅខេត្ដសានស៊ី ដែលធ្វើឲ្យមិនអាចប្រមូលផលកសិកម្មបាន តែអាជ្ញាធរនៅតែកៀបភាស៊ីយ៉ាងខ្លាំង កងទ័ពប្រជាជនក៏កើនឡើងចំនួនទ្វេដង។

ក្នុងក្រុមកងទ័ពប្រជាជនមានកងទ័ពធំៗ ២ ក្រុមដូចជាកងទ័ពរបស់លីជឺឆឺងនិងចាងសៀនចុង។ ក្នុងពេលធ្វើសង្គ្រាមចាងសៀនចុងផ្លាស់គ្នាឈ្នះចាញ់ជាមួយកងទ័ពរាជសំណាក់មិង។ ចំណែកលីជឺឆឺងវិញ ក្នុងពេលធ្វើសង្គ្រាម តែងតែយកទ្រព្យសម្បត្ដិនិងអាហារដែលរឹបអូសបានទៅចែកចាយប្រជាជនក្រីក្រ ថែមទាំងប្រកាសឲ្យប្រើដីធ្លីកសិកម្មដោយមិនយកភាស៊ី ធ្វើឲ្យមានមនុស្សជាច្រើនមកចូលរួមក្នុងជួរកងទ័ពរបស់ខ្លួន។

ឆ្នាំគ.ស ១៦៤៣ លីជឺឆឺងវាយយកក្រុងសៀងយ៉ាង និងតាំងខ្លួនជាស៊ីនស៊ុនវ៉ាំង និងពេលវាយបានខេត្ដសានស៊ីទាំងមូលក៏តែងតាំងខ្លួនជាអងតេ ដោយហៅឈ្មោះអាណាចក្ររបស់ខ្លួនថាតាស៊ុន។ ក្រោយមកបានធ្វើតាមផែនការសឹករបស់ទីប្រឹក្សាឈ្មោះគូវ៉ើនអឺន ឲ្យយកខេត្ដសានស៊ីជាមូលដ្ឋានទ័ព វាយយកស៊ីអាន់ រួចវាយចូលប៉េកាំងដែលជាបេះដូងសំខាន់របស់រាជសំណាក់មិង។

លីជឺឆឺងនាំទ័ពឆ្លងទន្លេហួងហូវាយយកថៃយួន តាថុង ស្វៀនហ្វូ ឆ្ពោះទៅច្រកយ៉ុងកួនទទួលបានជ័យជម្នះគ្រប់សមរភូមិ។ រហូតដល់ខែ ៣ ឆ្នាំគ.ស ១៦៤៤ បាននាំទ័ពឡោមព័ទ្ធក្រុងប៉េកាំង ស្ដេចមិងស៊ឺចុងរត់លែងរួចក៏សម្លាប់នៅលើភ្នំម៉ឺយសាន។

ថ្វីបើលីជឺឆឺងអាចវាយយកក្រុងបាន តែកម្លាំងសម្ពាធពីកងទ័ពផ្សេងៗ នៅតែមានជាបន្ដបន្ទាប់ ដូចជាកងកម្លាំងបរាជ័យរបស់រាជវង្សមិង កងកម្លាំងអ៊ូសានគុយនៅសាន់ហៃកួន និងកងទ័ពម៉ាន់ជូពីភូមិភាគខាងកើតឆៀងខាងលិច។

លីជឺឆឺងបានផ្ញើសារឲ្យអ៊ូសានគុយព្រមស្វាមីភក្ដិ។ ក្រោយមកបានឲ្យអ៊ូសៀង បិតាអ៊ូសានគុយដែលនៅឯរាជធានីសសេរសំបុត្រទៅបញ្ចុះបញ្ចូលបន្ថែមទៀត និងបានបញ្ជូនគណទូតយកមាសប្រាក់ជាច្រើន ព្រមទាំងក្រឹត្យតែងតាំងឲ្យអ៊ូសានគុយឡើងកាន់តំណែងជាពញ្ញា តែក្នុងខណៈដែលអ៊ូសានគុយធ្វើដំណើរមកដើម្បីស្វាមីភក្ដិចំពោះលីជឺឆឺង បែរជាជួបនឹងអ្នកបម្រើដែលគេចចេញពីរាជធានីមកប្រាប់ដំណឹងថាពេលនេះអ៊ូសៀងត្រូវចាប់ធ្វើជាឈ្លើយនិងរឹមអូសទ្រព្យសម្បតិ្ដ ក្រៅពីនោះឆឺនយួនយួនប្រពន្ធទីពីររបស់អ៊ូសានគុយត្រូវមេទ័ពលិវចុងមិនដណ្ដើមយកទៅបាត់។ ដោយហេតុនេះ ធ្វើឲ្យអ៊ូសានគុយសម្រេចចិត្ដងាកទៅចាប់ដៃជាមួយលោកមេទ័ពតួអឺគុនរបស់ម៉ាន់ជូវិញ។ ក្រោយមកបញ្ជូនមនុស្សក្លែងសារស្វាមីភក្ដិចំពោះលីជឺឆឺងដើម្បីពន្យាពេល។ តែក្រោយមកពេលលីជឺឆឺងដឹងដំណឹងថាអ៊ូសានគុយចុះចូលជាមួយពួកម៉ាន់ជូហើយ ក៏លើកទ័ព ៦ ម៉ឺននាក់ទៅបង្ក្រាប តែក្នុងពេលនោះអ៊ូសានគុយបានលួចបើកច្រកព្រំដែនឲ្យកងទ័ពម៉ាន់ជូចូលមកវាយកងទ័ពលីជឺឆឺង។ កងទ័ពលីជឺឆឺងដកថយទៅប៉េកាំងដោយមានកងទ័ពអ៊ូសានគុយតាមពីក្រោយ។ លីជឺឆឺងសងសឹកដោយការកាត់ក្បាលបិតារបស់អ៊ូសានគុយដោតនៅកំពែងក្រុងប៉េកាំង។ ពេលសត្រូវវាយដណ្ដើមបានក្រុងប៉េកាំងហើយ លីជឺឆឺងបរាជ័យដកថយត្រូវចាប់ខ្លួនបាននិងប្រហារជីវិតចោល ជាទីអវសាននៃរាជវង្សដែលគ្រប់គ្រងដោយជនជាតិហាន។

 

បញ្ជីអធិរាជនៃរាជវង្សម៉េង

[កែប្រែ]
ឈ្មោះដែលគេស្គាល់ជាទូទៅ พระบรมสาทิสลักษณ์ រយៈពេលនៃរជ្ជកាលនេះ ឈ្មោះដើម รัชศก พระนามเรียกขาน1 พระนามแต่งตั้ง1
จักรพรรดิหงอู่ ค.ศ. 1368–ค.ศ. 1398
จูหยวนจาง

朱元璋

หงอู่

洪武

เกาตี้

高帝

ไท่จู่

太祖

จักรพรรดิเจี้ยนเหวิน ค.ศ. 1398–ค.ศ. 1402 จู หยุ่นเหวิน

朱允炆

เจี้ยนเหวิน

建文

หรางตี้

讓帝

ฮุ่ยจง

惠宗

จักรพรรดิหย่งเล่อ ค.ศ. 1402–ค.ศ. 1424 จูตี้

朱棣

หย่งเล่อ

永樂

เหวินตี้

文帝

ไท่จง

太宗
และ
เฉิงจู่
成祖2

จักรพรรดิหงซี ค.ศ. 1424–ค.ศ. 1425 จู เกาชื่อ

朱高熾

หงซี

洪熙

เจาตี้

昭帝

เหรินจง

仁宗

จักรพรรดิซวนเต๋อ ค.ศ. 1425–ค.ศ. 1435 จู จานจี

朱瞻基

ซวนเต๋อ

宣德

จางตี้

章帝

ซวนจง

宣宗

จักรพรรดิเจิ้งถง ค.ศ. 1435–ค.ศ. 14493

และ
ค.ศ. 1457–ค.ศ. 1464

จู ฉีเจิ้น

朱祁鎮

เจิ้งถง 正統

และ
เทียนฉุน 天順

รุ่ยตี้

睿帝

อิงจง

英宗

จักรพรรดิจิ่งไท่ ค.ศ. 1449–ค.ศ. 1457 จู ฉือหยู่ว์

朱祁鈺

จิ่งไท่

景泰

จิ่งตี้

景帝

ไต้จง

代宗

จักรพรรดิเฉิงฮั่ว ค.ศ. 1464–ค.ศ. 1487 จู เจี้ยนเซิน

朱見深

เฉิงฮั่ว

成化

ฉุนตี้

純帝

เซี่ยนจง

憲宗

จักรพรรดิหงจื้อ ค.ศ. 1487–ค.ศ. 1505 จู โย้วถัง

朱祐樘

หงจื้อ

弘治

จิ้งตี้

敬帝

เสี้ยวจง

孝宗

จักรพรรดิเจิ้งเต๋อ ค.ศ. 1505–ค.ศ. 1521 จู โห้วจ้าว

朱厚照

เจิ้งเต๋อ

正德

อี้ตี้

毅帝

อู่จง

武宗

จักรพรรดิเจียจิ้ง ค.ศ. 1521–ค.ศ. 1567 จู โห้วชง

朱厚熜

เจียจิ้ง

嘉靖

สู้ตี้

肅帝

ซื่อจง

世宗

จักรพรรดิหลงชิ่ง ค.ศ. 1567–ค.ศ. 1572 จู ไจ่โห้ว

朱載垕

หลงชิ่ง

隆慶

จวงตี้

莊帝

มู่จง

穆宗

จักรพรรดิว่านลี่ ค.ศ. 1572–ค.ศ. 1620 จู อี้จวุน

朱翊鈞

ว่านลี่

萬曆

เสี่ยนตี้

顯帝

เซิ่นจง

神宗

จักรพรรดิไท่ชาง ค.ศ. 1620 จู ฉางลั่ว

朱常洛

ไท่ชาง

泰昌

เจินตี้

貞帝

กวงจง

光宗

จักรพรรดิเทียนฉี ค.ศ. 1620–ค.ศ. 1627 จู โหยวเจี้ยว

朱由校

เทียนฉี

天啟

เจ๋อตี้

悊帝

ซีจง

熹宗

จักรพรรดิฉงเจิน ค.ศ. 1627–ค.ศ. 1644 จู โหยวเจี่ยน

朱由檢

ฉงเจิน

崇禎

เล่ยตี้

烈帝

ซือจง

思宗

แหล่งข้อมูลอื่น

[កែប្រែ]