រាជវង្សសាង
ราชวงศ์ซาง
| |||||||||
---|---|---|---|---|---|---|---|---|---|
ประมาณ 1600 ก่อนคริสตกาล–ประมาณ 1046 ก่อนคริสตกาล | |||||||||
ที่ตั้งของราชวงศ์ซาง | |||||||||
ស្ថានភាព | {{#if: | |อาณาจักร | ||||||||
ធានី | อินซฺวี | ||||||||
ភាសាទូទៅ | ภาษาจีนเก่า | ||||||||
សាសនា | ศาสนาพื้นบ้านจีน | ||||||||
រដ្ឋាភិបាល | ราชาธิปไตย, ระบบเจ้าขุนมูลนาย | ||||||||
กษัตริย์ | |||||||||
សម័យកាលប្រវត្តិសាស្រ្ត | ยุคสัมฤทธิ์ | ||||||||
▪ Established | ประมาณ 1600 ก่อนคริสตกาล | ||||||||
ประมาณ 1046 ก่อนคริสตกาล | |||||||||
▪ Disestablished | ประมาณ 1046 ก่อนคริสตกาล | ||||||||
រូបិយវត្ថុ | เบี้ย, เหรียญจีน | ||||||||
|
រាជវង្សសាង (១ ៧០០ ឆ្នាំមុនគ.ស - ១ ១០០ ឆ្នាំមុនគ.ស)
នៅសម័យរាជវង្សសាងជំនឿទាក់ទងនឹង “មេឃ” កើតឡើងហើយ។ អក្សរចារឹកលើឆ្អឹងសត្វដែលកំណាយរកឃើញមានអក្សរសសេរពាក្យថា ទីឬតេ ដែលមានន័យថា ហង់តេនៅជាមួយដែរ។ ដូច្នេះ កាលដែលសាងថំាងលើកទ័ពបង្ក្រាបសៀចៀក្សត្រចុងក្រោយនៃរាជវង្សសៀនោះមានពាក្យពោលថា “សៀធ្វើខុសចំពោះមេឃ ទើបត្រូវតែទទួលទោស”។
ពេលរាជវង្សសាងបន្ដអំណាចជំនួសរាជវង្សសៀហើយ គឺចាត់ទុកជាយុគសម័យទីពីរនៃប្រវត្ដិសាស្ដ្រចិនដែលបន្តអំណាចបែបសន្ដិវង្ស ពីរជ្ជកាលស្ដេចថៃអ៊ីឬសាងថាំងរហូតដល់ទីស៊ិងឬសាងចូវ សរុប ១៧ ជំនាន់ ៣១ រជ្ជកាល សរុបជារយៈពេលជាង ៦០០ ឆ្នាំ។
ក្រោលពេលដែលសាងថាំងរៀបចំប្រទេសហើយ ដោយសារបានទទួលមេរៀនពីការដួលរលំរបស់រាជវង្សសៀ ទើបបញ្ឈប់ការកៀបសង្កត់ប្រជារាស្ដ្រដូចនៅសម័យរជ្ជកាលរបស់សៀចៀ ដោយងាកមកប្រើមេត្ដាធម៌ក្នុងការគ្របគ្រង ធ្វើឲ្យនយោបាយក្នុងប្រទេសរបស់រាជវង្សសាងមានលក្ខណៈល្អប្រសើរ ពុំសូវមានទំនាស់ សភាពការនយោបានមានស្ថេរភាព កម្លាំងទាហានរឹងមាំខ្លាំងឡើង ទើបចាប់ផ្ដើមធ្វើសង្គ្រាមជាមួយនគរជិតខាង ដោយភាគច្រើនទទួលបានជ័យជម្នះ ដូចនៅក្នុងកំណត់ត្រារបស់ម៉ឹងជឺ អ្នកប្រាជ្ញនៃសំណាក់ខុងជឺ កត់ត្រាទុកថា “ថាំងឆ្ពោះចូលក្នុងសមរភូមិដោយគ្មានគូរប្រកួត” បង្ហាញឲ្យឃើញថាក្រោមការគ្រប់គ្រងរបស់សាងថាំង ចិនក្លាយជាប្រទេសដែលមានភាពរឹងមាំខាងផ្នែកទាហាន។
“ថៃចៀគ្រងរាជបីឆ្នាំ មិនប្រកបដោយធម៌ មិនគោរពច្បាប់របស់សាងថាំង រហូតត្រូវអ៊ីយិនចាប់ដាក់ឃុំនៅវាំងធុង ៣ ឆ្នាំ ទើបដឹងខ្លួនខុស ទើបអ៊ីយិនអញ្ជើញថៃចៀមកគ្រងរាជបល្ល័ង្កវិញ”។
ក្នុងរជ្ជកាលស្ដេចសាងថាំងដែលអ្នកបង្កើតរាជវង្សសាង មានសេនាបតីឆ្លាតវាងវៃចាំជាទីប្រឹក្សារហូតដល់ទៅ ២ នាក់ ដូចជា អ៊ីយិន និងចុងហ៊ុយ។ តាមរយៈកំណត់ត្រានិយាយថា ពួកគេទាំងពីរនាក់មានឥទ្ធិពលក្នុងការគ្រប់គ្រងប្រទេសមិនធម្មតា ដោយក្រោយពេលដែលពួកគេកាន់តំណែងសេនាបតីឆ្វេងស្ដាំហើយ ក៏បានបង្កើតសា្នដៃលេចធ្លោក្នុងការគ្រប់គ្រងប្រទេស រក្សាសន្ដិភាព និងអភិវឌ្ឍន៍ការផលិត ជាដើម។ ក្រោយពេលចុងហ៊ុយបាត់បង់ជីវិត ឥទ្ធិពលនយោបាយរបស់អ៊ីយិនក៏កាន់តែមានភាពលេចធ្លោជាងមុន រហូតក្លាយជាសេនាបតីជើងចាស់ដ៏សំខាន់ចាប់ពីរជ្ជកាលស្ដេចសាងថាំងរហូតដល់រជ្ជកាលស្ដេចថៃចៀ។
ក្រោយពេលស្ដេចសាងថាំងអស់ព្រះជន្ម ដោយសាររាជ្យបុត្រច្បងឈ្មោះថៃទិង បានស្លាប់មុន ដូច្នេះរាជ្យបល្ល័ង្កត្រូវធ្លាក់ទៅលើបុត្រាបន្ទាប់ឈ្មោះវៃពិង ពេលវៃពិងស្លាប់ ប្អូនប្រុសរបស់វៃពិងឈ្មោះចុងយ៉ឹនបានបន្ដតំណែង ពេលចុងយ៉ឹនស្លាប់រាជ្យបល្ល័ង្កបានធ្លាក់ទៅលើបុត្រត្រារបស់ថៃទិងគឺថៃចៀ ដែលជាស្ដេចជំនាន់ចៅរបស់សាងថាំង។
តាមរយៈកំណត់ត្រាប្រវត្ដិសាស្ដ្រស្ដីអំពីក្រុមកុលសម្ព័ន្ធយិនបានសសេរថា “ថៃចៀគ្រងរាជ្យបានបីឆ្នាំ មិនប្រកបដោយធម៌ មិនគោរពច្បាប់របស់សាងថាំង រហូតត្រូវអ៊ីយិនចាប់ដាក់ឃុំនៅវាំងធុង ៣ ឆ្នាំ ទើបដឹងខ្លួនខុស ទើបអ៊ីយិនអញ្ជើញស្ដេចថៃចៀមកគ្រងរាជ្យបល្ល័ង្កវិញ។ ក្រោយមកថៃចៀគ្រប់គ្រងប្រទេសប្រកបដោយមេត្ដាធម៌ ពួកមន្ដ្រីពេញចិត្ដ ប្រជារាស្ដ្ររស់នៅប្រកបដោយសេចក្ដីសុខ”។ នេះជាកំណត់ត្រាដែលបង្ហាញឲ្យឃើញថា អ៊ីយិនជាអ្នកណែនាំផ្លូវក្នុងការគ្រប់គ្រងប្រទេសប្រកបដោយមេត្ដាធម៌ ធ្វើឲ្យរាជវង្សសាងអាចគ្រប់គ្រងប្រទេសដោយសន្ដិភាពអស់រយៈពេលយ៉ាងយូរ ហើយបានក្លាយជារឿងនិទានតៗ គ្នា រហូតធ្វើឲ្យកេរឈ្មោះរបស់អ៊ីយិន បានទទួលការលើកតម្កើងនិងយកមកប្រើហៅ អ្នកដែលមានមេត្ដាធម៌និងគុណធម៌ខ្ពង់ខ្ពស់។
ចាប់ពីរជ្ជកាលស្ដេចចុងទិងរហូតដល់រជ្ជកាលស្ដេចផានកឹងសរុប ៩ ជំនាន់ ពោរពេញទៅដោយការដណ្កើមអំណាចរាជបល្ល័ង្កក្នុងរាជវង្សសាង ដែលជាដើមហេតុនៃការដួលរលំរបស់រាជវង្ស និងក្នុងពេលដែលមានភាពច្របូកច្របល់នេះ រាជវង្សសាងបានមានការប្ដូររាជធានីដល់ទៅ ៥ លើក រហូតដល់ចុងក្រោយក្នុងរជ្ជកាលស្ដេចផានកឹងបានប្ដូររាជធានីទៅស្រុកយិន។
ការគ្រប់គ្រងមានការបែងចែកជាជាន់ថ្នាក់ រមែងមិនអាចបំបាត់ភាពលោភលន់ក្នុងអំណាចនិងការដណ្ដើមផលប្រយោជន៍នៅក្នុងរាជវាំងបាន។ កំណត់ត្រាប្រវត្ដិសាស្ដ្ររបស់កុលសម្ព័ន្ធយិនបានសសេរថា “ចាប់ពីរជ្ជកាលស្ដេចចុងទិងមក អ្នកគ្រប់គ្រងបានបោះបង់ចោលនូវមេត្តាធម៌ តែងតាំងលើកតម្កើងតែបក្សពួក ញាតិសណ្ដាន ម្នាក់ៗ បែកចែកប្រកាន់បក្សពួកដើម្បីដណ្ដើមអំណាច កើតភាពជ្រួលច្របល់ឥតឈប់ឈរ ជាហេតុធ្វើឲ្យពួកមន្ដ្រីក្បត់ បង្កសង្គ្រាមរំលំរាជបល្ល័ង្ក”។
ចាប់ពីរជ្ជកាលស្ដេចចុងទិងរហូតដល់រជ្ជកាលស្ដេចផានកឹងសរុប ៩ ជំនាន់ ពោរពេញទៅដោយការដណ្កើមអំណាចរាជបល្ល័ង្កក្នុងរាជវង្សសាង ដែលជាដើមហេតុនៃការដួលរលំរបស់រាជវង្ស និងក្នុងពេលដែលមានភាពច្របូកច្របល់នេះ ក៏បានមានការប្ដូររាជធានីជាច្រើនលើក។
មានភស្ដុតាងបញ្ជាក់ថា សម័យរាជវង្សសាងមានការប្ដូររាជធានីដល់ទៅ ៥ លើក ដូចជា រជ្ជកាលស្ដេចចុងទិងប្ដូរពីស្រុកប៉ទៅស្រុកអាវ រជ្ជកាលស្ដេចហឺតាន់ចៀប្ដូរពីស្រុកអាវទៅស្រុកសៀង រជ្ជកាលស្ដេចជូអ៊ីប្ដូរទៅស្រុក…រជ្ជកាលស្ដេចម៉ាន់កឺងប្ដូរទៅស្រុកអាន់និងរជ្ជកាលស្ដេចផានកឺងប្ដូរពីស្រុកអាន់ទៅស្រុកប៉ើយម៉ើងឬស្រុកយិន។
បច្ចុប្បន្ន បុរាណវិទូបានរកឃើញភស្ដុតាងបញ្ជាក់ប្រវត្ដិសាស្ដ្រសម័យរាជវង្សសាងត្រឹមតែ ៤ កន្លែង ដូចជា ស្ថានីយ៍បុរាណអឺលីថូវនៅស្រុកយៀនស៊ឺ រាជធានីសាងបុរាណនៅស្រុកចឺនចូវនិងស្រុកយៀនស៊ឺ និងស្រុកយិនបុរាណនៅអាន់យ៉ាងប៉ុណ្ណោះ។ សំណល់ទីក្រុងបុរាណដែលត្រូវបានរកឃើញស៊ីលើផ្ទៃដីធំធូលាយណាស់ ដោយមាន ដោយមានផ្ទៃដីជាមធ្យមលើសពី ៣០ ០០០០-៤០ ០០០ ម៉ែត្រការេ។ ចំពោះទីក្រុងបុរាណដែលធ្វើកំណាយរកឃើញមានដូចជា រាជវាំងបុរាណ ទីលានកប់ខ្មោចនិងរោងជាងហត្ថកម្ម ជាដើម។ ក្នុងបរិវេណក្រុងបុរាណអឺលីថូវ ឃើញមានសំណល់រាជវាំងបុរាណគ្របដណ្ដប់លើផ្ទៃដីដល់ទៅ ១០ ០០០ ម៉ែត្រការេ។ ក្រៅពីនេះ នៅស្រុកយៀនស៊ឺនិងចឺងចូវមានឃើញកំពែងទីក្រុងទំហំដ៏ធំ ចំពោះទីក្រុងបុរាណយិននៅស្រុកអានយ៉ាង ក៏ត្រូវបានរកឃើញទីធ្លាបូជាអាទិទេពដ៏ធំទូលាយក្នុងបរិវេណផ្នូរសពស្ដេចទៀតផង។
តាមរយៈកំណត់ត្រានិងភស្ដុតាងដែលបានរកឃើញនៅបរិវេណនោះបង្ហាញឲ្យឃើញថា សម័យរាជវង្សសាងមានការរបៀបចំរបៀបសង្គមល្អប្រសើរ ដោយមានការបែងចែកចេញជាក្រុមការងាររាជការ ការត្រៀមឃ្លាំងអាវុធយុទ្ធភ័ណ្ឌ មានប្រព័ន្ធនៃការគ្រប់គ្រង ការកំណត់ច្បាប់និងការដាក់ទោស ជាដើម។ ទោះជាយ៉ាងណាក៏ដោយ បុរាណវិទូបានត្រឹមតែជីករកឃើញវត្ថុបុរាណពីទីក្រុងបុរាណផ្សេងៗ ខាងលើប៉ុណ្ណោះ តែមិនអាចដឹងច្បាស់ពីទំនាក់ទំនងនៃហេតុការណ៍តាមរយៈវត្ថុបុរាណទាំងនេះអស់ទេ មានត្រឹមតែធ្វើសេចក្ដីសន្និដ្ឋានថា រាជធានីបុរាណយិននៅអាន់យ៉ាងជារាជធានីរបស់រាជវង្សសាង តាំងពីរជ្ជកាលរបស់ផានកឺងនិងអ្នកគ្រប់គ្រងក្នុងសម័យក្រោយមករហូតដល់ចុងរាជវង្សប៉ុណ្ណោះ ដែលសុទ្ធសឹងជាការដែលអាចជឿជាក់បាន។
ក្នុងរជ្ជកាលរបស់ស្ដេចអ៊ូទិង ចាត់ទុកជាកំឡុងពេលនៃការរីកចម្រើននៃយុគសំរិទ្ធ បុរណវិទូបានរកឃើញស្លាកស្នាមនៃការប្រើបច្ចេកទេសនៃការញែកស្លលោហៈយ៉ាងទូលំទូលាយ មានការស្លចាក់ពុម្ព “ចូវហ្វាងអ៊ី” ដែលជាភាជន៍ដាក់ស្រានៅសម័យបុរាណនិង “ទិង” ដែលមានរូបរាងជាឆ្នាំងលោហៈខ្នាតធំ មានជើងបី ប្រើក្នុងពិធីសែនព្រេនអាទិទេពនិងប្រើបង្ហាញពីឋានៈក្នុងសង្គម ដែលជាឧបករណ៍ប្រើប្រាស់ធ្វើពីលោហៈខ្នាតធំបានហើយ។
ការប្ដូររាជធានីរបស់រាជវង្សសាងខាងលើ ធ្វើឲ្យបុរាណវិទូសន្និដ្ឋានខុសគ្នា។ តាមរយៈកំណត់ត្រាសាងស៊ូក្នុងរជ្ជកាលស្ដេចផានកឺង បញ្ជាក់ថាការប្ដូររាជធានីនិងការដណ្ដើមអំណាចមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធនិងញែកពីគ្នាមិនដាច់។ ថ្វីបើថាក្នុងកំណត់ត្រាផានកឺងបាននិយាយអំពីហេតុការណ៍ប្ដូររាជធានីថា “ធ្វើដើម្បីប្រយោជន៍សុខរបស់រាស្ដ្រ” តែចំពោះអ្នកដែលពុំព្រមស្ដាប់បញ្ជាគេបាននិយាយទុកមុនថា “យើងនឹងប្រហារឲ្យអស់ មិនឲ្យសភាវអាក្រក់ចូលក្នុងរាជធានីថ្មី” ដែលទាំងអស់នេះបង្ហាញឲ្យឃើញពីការប្រយុទ្ធផ្ទៃក្នុងយ៉ាងសាហាវ។ ក្រោយពីប្ដូររាជធានីមកស្រុកយិនហើយ ទំនាស់ផ្ទៃក្នុងក្នុងរាជវាំងក៏ធូរស្រាល ទើបចាប់ផ្ដើមមានការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ដូច្នេះក្នុងរជ្ជកាលស្ដេចផានកឺងត្រូវគេចាត់ទុកជាសម័យស្ដារប្រទេស និងបានឈានឆ្ពោះទៅរកយុគមាននៃរជ្ជកាលស្ដេចអ៊ូទិង។
អ៊ូទិងជាបុត្ររបស់សៀវអ៊ី ដែលជាប្អូនរបស់ផានកឺង ដូច្នេះហើយទើបអ៊ូទិងក្លាយជាក្មួយរបស់ផានកឺង។ ពេលផានកឺងនៅជាយុវវ័យ សៀវអ៊ីដែលជាបិតាបានបញ្ជូនឲ្យលត់ដំជីវិតដូចអ្នកស្រុកមួយរយៈ។ ដូច្នេះហើយទើបគេជ្រួតជ្រាបពីការលំបាករបស់អ្នកស្រុកធម្មតា។ ដូច្នេះ ទើបពេលគេឡើងកាន់អំណាចគាត់បម្រើរាស្ដ្រដោយយុត្ដិធម៌ ដើម្បីឲ្យស្រុកទេសរីកចម្រើនរុងរឿងក្នុងរជ្ជសម័យនេះ អ៊ូទិងបានលើកទ័ពទៅបង្រ្កាបកុលសម្ព័នផ្សេងៗ មិនតិចទេ។ ការប្រើកម្លាំងទាហាន មានតាំងពីការប្រើកម្លាំងពលរាប់ពាន់ រហូតជួនកាលរាប់ម៉ឺននាក់។ ការបង្រ្កាបលើកនេះ រាជវង្សសាងបានពង្រីកដែនដីធំទូលាយ កេណ្ឌឈ្លើយសឹកបានចំនួយយ៉ាងច្រើន។ ដូច្នេះហើយទើបបុរាណវិទូរកឃើញភាពចម្រុះនៃវប្បធម៌នៅសេសសល់តាមរយៈការធ្វើកំណាយជាច្រើន ដូចជា តាមរយៈសំណល់រាជវាំងបុរាណ ផ្នូរខ្មោចនិងរោងជាង ជាដើម។
ក្នុងសម័យរាជវង្សសាងជំនឿទាក់ទងនឹង “មេឃ” បានកើតឡើងហើយ។ អក្សរចារលើឆ្អឹងសត្វដែលធ្វើកំណាយរកឃើញមានអក្សរដែលសសេរពាក្យថា ទីឬតេ ដែលមានន័យថា ហង់តេហ្នឹងឯង។ ពេលដែលសាងថាំងលើកទ័ពបង្រ្កាបសៀចៀក្សត្រអង្គចុងក្រោយរបស់រាជវង្សសៀនោះទើបមានពាក្យពោលឡើងថា “សៀធ្វើខុសចំពោះមេឃ ទើបត្រូវតែទទួលទោស”។
ក្រៅពីនេះ នៅមានការអភិវឌ្ឍន៍កម្លាំងការផលិត ដែលជាឧបករណ៍ធ្វើពីសំរិទ្ធនៅសម័យនេះទៀតផង។ អ្វីដែលពិសេសនោះគឺ មានការរកឃើញនូវស្លាកស្នាមការប្រើបច្ចេកទេសក្នុងការស្លលោហៈយ៉ាងរីកសុះសាយ តាមរយៈការជីកកំណាយឃើញឧបករណ៍ធ្វើពីលោហៈ ដូចជាទង់ដែង សំណ និងសំណប៉ាហាំង ថែមទាំងបរិមាណការផលិតឧបករណ៍សំរិទ្ធក៏កើនឡើងយ៉ាងច្រើន មានការស្លលោហៈចាក់ពុម្ពធ្វើ “អូវហ្វាងអ៊ី” ដែលជាភាជន៍ដាក់ស្រានៅសម័យបូរាណនិង “ទិង” ដែលមានរូបរាងជាឆ្នាំងលោហៈខ្នាតធំ មានជើងបីប្រើក្នុងពិធីសែនព្រេនបុព្វអាទិទេពនិងប្រើបង្ហាញពីឋានៈក្នុងសង្គម ដែលជាឧបករណ៍ប្រើប្រាស់ធ្វើពីលោហៈខ្នាតធំបានហើយ។ ក្នុងរជ្ជកាលស្ដេចអ៊ូទិងនេះ ចាត់ទុកជាយុគនៃការស្ដារនៃយុគសំរិទ្ធ។ ក្រៅពីនេះនៅមានការរីកចម្រើនយ៉ាងខ្លាំងលើផ្នែកតម្បាញ វេជ្ជសាស្រ្ដ គមនាគមន៍និងតារាសាស្រ្ដ ជាដើម។ ការរីកចម្រើននៅរជ្ជកាលស្ដេចអ៊ូទិងនេះ ជាឬសគល់នៃភាពរុងរឿងផ្នែកសង្គមនៅចុងសម័យរាជវង្សសាងនិងរាជវង្សចូវខាងលិចនាសម័យក្រោយមកទៀត។
ក្នុងឆ្នាំ គ.ស ១៨៩៩ មានការរកឃើញអក្សរចារឹកលើឆ្អឹងសត្វនៃសម័យរាជវង្សសាង ជាការទទួលស្គាល់ជាទូទៅនិងចាត់ទុកជាការបើទំព័រប្រវត្ដិសាស្ដ្ររបស់រាជវង្សសាងចូលក្នុងយុគប្រវត្ដិសាស្ដ្រទៀតផង។ ចំពោះអក្សរចារឹកជាង ១៥០០ ០០០ បំណែកដែលរកឃើញនៅបរិវេណទីក្រុងបុរាណយិននៅអាន់យ៉ាងនោះអត្ថន័យប្រកបដោយ ចារឹកទាយប្រផ្នូល ដែលជាកំណត់ត្រាសភាពសង្គមនិងរឿងរ៉ាវផ្សេងៗ ក្នុងសម័យរាជវង្សសាង ដោយជាទូទៅពេលឆ្លងកាត់ការរៀបរៀងនិងធ្វើការស្រាវជ្រាវហើយ ឃើញថា អក្សរចារឹកទាំងអស់នេះមានតម្លៃមហាសាលក្នុងាកបើកផ្លូវការសិក្សាប្រវត្ដិសាស្ដ្រក្នុងសម័យរាជវង្សសាង។
ការបូជាអាទិទេពក្នុងប្រទេសចិនមានប្រវត្ដិយូរលង់ណាស់មកហើយ។ បុរាណវិទូបានរកឃើញភស្ដុតាងផ្សេងៗ ដែលសេសសល់តាំងពីសម័យមុនប្រវត្ដិសាស្ដ្រ ចាប់តាំងពីសម័យសង្គមកសិកម្មរហូតមក។ ប្រជាជនបានសុំបួងសួងឲ្យអាទិទេពប្រទានទឹកភ្លៀងសម្រាប់ការដំដុះ ដែលជារឿងធម្មតា។ ការសែនព្រេនបុព្វបុរសឬការគោរពខ្មោច ក៏មានប្រភពមកពីតម្រូវការនៃការនឹកបុព្វបុរសក្នុងគ្រួសារដែលបានស្លាប់ទៅហើយ ទើបកើតការសន្មត់ជារូបភាពដែលធ្លាប់ជួបធ្លាប់ឃើញ។ ប្រជាជនសែនព្រេនបុព្វបុរស គឺដើម្បីអង្វរសុំឲ្យបុព្វបុរសជួយឃុំគ្រងថែរក្សា។ នៅសម័យរាជវង្សសៀ ការគោរពមេឃចាប់ផ្ដើមកើតឡើង ធ្វើឲ្យមានការផ្លាស់ប្ដូរជាលក្ខណៈទ្រង់ទ្រាយធំក្នុងការគោរពសាសនា ដោយសារថ្នាក់ដឹកនាំកំពូលនៅសម័យនោះត្រូវការការពារអំណាចរបស់ខ្លួន ទើបនាំការសែនព្រេនបុព្វបុរសនិងលទ្ធិការគោរពធម្មជាតិមកបង្រួបគ្នា កើតជា “មេឃ” ឬ “ហង់តេ” ដែលមានលក្ខណៈអាទិទេពកើតឡើង។
តាមរយៈភស្ដុតាងខាងលើ ឃើញថា ក្នុងសម័យរាជវង្សសាង គេមានជំនឿទាក់ទងនឹង “មេឃ” កើតឡើងហើយ អក្សរចារឹកលើឆ្នឹងសត្វដែលឃើញមានអក្សរសសេរថា ទីឬតេ ដែលមានន័យថា ហង់តេនោះ ដូច្នេះពេលដែលសាងថាំងលើកទ័ពបង្រ្កាបសៀចៀស្ដេចអង្គចុងក្រោយនៃរាជវង្សសៀនោះទើបមានពំនោលថា “សៀធ្វើខុសចំពោះមេឃ ទើបត្រូវតែទទួលទោស” ដោយប្រើពាក្យថា “បញ្ជាទេវតា” ដើម្បីជម្រុញភាពស្វាហាប់របស់កងទ័ពនិងពួកអ្នកមានស្វាមីភក្ដិនិងជាការស្វែងរកភាពសមស្របចំពោះយុត្ដិធម៌ពេលឈានដល់ដំណាក់កាលឡើងគ្រងរាជ ដោយជឿថា អាទិទេពនៃមេឃនិងអាទិទេពនៃដីឬសាងអងនោះជាគូនឹងគ្នា ដើម្បីបំពេញបទបញ្ជាពីលើមេឃ អាទិទេពនៃដីទើបត្រូវធ្វើពិធីកម្មក្នុងការទាក់ទងនឹងមេឃ។ ដូច្នេះ ខណៈពេលដែលសាងអងសែនព្រេនបុព្វបុរសនោះ ទើបប្រើគ្រឿងបូជាទាំង ៥ យ៉ាងដើម្បីធ្វើពិធីឯបរិវេណវាលសែនព្រេនក្នុងទីកប់សពស្ដេចបរិវេណរាជធានីយិនឬអាន់យ៉ាងបច្ចុប្បន្ន។ បុរាណវិទូបានជីករកឃើញស្លាកស្នាមការបូជាក្នុងរណ្ដៅកប់សពរាប់ពាន់កន្លែង និងរកឃើញថានៅរជ្ជកាលស្ដេចអ៊ូទិង នោះ ដល់ថ្នាក់មានការចំណាយមនុស្សរាប់រាយនាក់ជាគ្រឿងតង្វាយក្នុងពិធីបូជាខាងលើទៀតផង ធ្វើឲ្យយើងឃើញថានៅសម័យរាជវង្សសាងនេះផ្ដោតភាពសំខាន់ក្នុងការសែនព្រេនបុព្វបុរសជាខ្លាំង ដោយសារហង់តេគឺជាអាទិទេព ក្នុងន័យមួយទៀតគឺអាទិទេពដែលជាបុព្វបុរសនោះឯង។
ក្រោយពេលអ៊ូទិងអស់ព្រះជន្ម កំឡុងពេលនៃភាពរុងរឿងក៏ត្រូវបញ្ចប់ក្នុងពេលមិនយូរ។ ពេលមកដល់រជ្ជកាលស្ដេចជូកឺង និងជូចៀ រហូតដល់រជ្ជកាលស្ដេចទីអ៊ីនិងទីស៊ិងនោះ សង្គ្រាមទំនាស់នយោបាយផ្ទៃក្នុងក៏កើតឡើងធ្ងន់ធ្ងរទេដង មន្ដ្រីទាហារស៊ីវិលនាំគ្នាក្រោកឡើងប្រឆាំង ទោះបីជាប្រឈមនឹងស្ថានការណ៍ដ៏ធ្ងន់ធ្ងរនេះ តែសាងចូវឬទីស៊ិង មិនគិតដោះស្រាយ ថែមទាំងមិនពុំព្រមស្ដាប់ការដាស់តឿនពីអ្នកដែលមានបំណងល្អ វង្វេងសប្បាយភ្លេចគិត ដែលជំរុញឲ្យមានទំនាស់កាន់តែខ្លាំងឡើង។
ក្នុងពេលជាមួយគ្នា បានធ្វើសង្គមជាមួយកុលសម្ព័ន្ធតុងអ៊ី បន្ថែភារៈដ៏ធ្ងនធ្ងរឲ្យប្រជារាស្ដ្រ និងធ្វើឲ្យបាត់បង់កម្លាំងទាហានក្នុងប្រទេសទៀតផង ដូច្នេះ ពេលចូវអ៊ូវ៉ាំង លើកទ័ពចូលមកដល់ជាយដែន សាងចូវបានត្រឹមកេណ្ឌកងទ័ពទៅទប់ទល់។ លទ្ធផលចុងក្រោយកម្លាំងទ័ពរបស់សាងចូវធ្លាក់ចុះ ក្លាយជាភាគីសុំចាញ់ព្រមបើកផ្លូវឲ្យចូវអ៊ូវ៉ាំង។ ពេលឃើញដូច្នោះ ទើបសាងចូវវេចទ្រព្យសម្បត្ដិភាសខ្លួនទៅនៅស្រុកលូថៃ ចុងក្រោយស្លាប់នៅទីនោះ រាជវង្សសាងមកដល់កាលអវសាន។