រាមាធិបតីទី១

ពីវិគីភីឌា

រាមាធិបតីទី១

រជ្ជកាល ១៦៩៥-១៦៩៦

រាជាណាចក្រកម្ពុជា

គ្រងរាជ ១៦៩៥
រាជសម័យ សម័យកាលឧដុង្គ
ព្រះនាមពេញ ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះរាមាធិបតី
មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន ជ័យជេស្ឋាទី៣
រាជបន្ត ជ័យជេស្ឋាទី៣
(រជ្ជកាលទី៣)
សន្តិវង្ស រាជវង្ស​ឧដុង្គ
ប្រសូត្រ ១៦៧៣
បុត្រ អង្គទង
ចូលទីវង្គត់ ១៦៩៦
ជំនឿសាសនា ពុទ្ធសាសនា និកាយថេរវាទ

(Buddha Theravada)
ព្រហ្មញ្ញសាសានា

រាមាធិបតីទី១ពញ្ញាយ៉ង (អង់គ្លេស: Reamea Thipadei I) or (Ponhea Yorng) (ប្រ.ស|គ.ស ១៦៧៣-១៦៩៦) រជ្ជកាលគ្រងរាជ (គ.ស ១៦៩៥-១៦៩៦) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គ ព.សករាជ ២២៣៩ ត្រូវនិង គ.សករាជ ១៦៩៥ ត្រូវនិង មហាសករាជ ១៦១៨ ទ្រង់មានព្រះនាមហៅថា "ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះបរមរាមាធិបតី" ជាបុត្ររបស់ ព្រះកែវហ្វាទី២ អង្គជី ទ្រង់ឡើងសោយរាជដោយការផ្ទេររាជសម្បត្តិពី ព្រះជ័យជេស្ឋាទី៣ អង្គស៊ូ ដែលត្រូវជាព្រះបិតុលា (ពូ) របស់ទ្រង់ ដែលត្រូវជាព្រះអនុជ (ប្អូន) នៃ ព្រះកែវហ្វាទី២ ។ ព្រះរាមាធិបតីទី១ បានរៀបអភិសេកនិង មហេសីមួយអង្គព្រះនាម ព្រះសុជាតិវត្តី ហើយទ្រង់ប្រសូតបានបុត្រាមួយអង្គនាម អង្គទងរាជា ដែលត្រូវបានអ្នកប្រវត្តិវិទូសម្គាល់ជា អង្គទងទី២ ។ ព្រះរាមាធិបតីទី១ នៃ អង្គពញ្ញាយ៉ង ទ្រង់ឡើងសោយរាជក្នុងព្រះជន្ម ២៣ វស្សា ហើយទ្រង់សោយរាជបានតែ ១០ខែ ប៉ុនណ្ណោះ ទ្រង់ក៏យាងសោយព្រះទីវង្គត់ដោយរោគប្រឈួន (ជំងឺក្អក) ក្នុងឆ្នាំ ១៦៩៦ នៃគ.សករាជ ដូចនេះរាជបល្ល័ងត្រូវបានបង្វែរទៅថ្វាយដល់ ព្រះជ័យជេស្ឋាទី៣ វិញ ។[១] [២]

ចំណារពន្យល់[កែប្រែ]

នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។

តំណភ្ជាប់ រជ្ជកាលគ្រងរាជ[កែប្រែ]

រាមាធិបតីទី១
(គ.ស ១៦៧៣-១៦៩៦)
មុនដោយ
ជ័យជេស្ឋាទី៣
រាជាណាចក្រកម្ពុជា
១៦៩៥-១៦៩៦
តដោយ
ជ័យជេស្ឋាទី៣ (រជ្ជកាលទី៣)

ឯកសារយោង[កែប្រែ]

  1. Société Asiatique (1871) Journal asiatique ou recueil de mémoires, d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 99, Publisher: Dondey-Dupré, Original from National Library of the Netherlands
  2. Eng Soth (1969) Document of the great Khmer man (Khmer royal genealogy) Volume 3, Publisher: Member of the Historical Committee Ministry of Education, Youth, and Sport, OCLC Number: 1112074917